15/10/2021
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ « ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ៩ឆ្នាំ នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ ក្នុងខ្លឹមសារ « ចងចាំជានិច្ចព្រះរាជគុណូបការៈ ព្រះករុណា ព្រះបរមរតនកោដ្ឋ » ៕