សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ The Phnom Penh Union Youth Federation of Cambodia.

«សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈ:ដ៏ប្រសើរសម្រាប់ទៅកាន់ទិសទាំងពួង»🙏🏻សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷តំណតេលេ...
05/09/2026

«សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈ:ដ៏ប្រសើរសម្រាប់ទៅកាន់ទិសទាំងពួង»🙏🏻

សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

04/09/2026

សារ:សំខាន់នៃដេីមឈេី​ ទីធ្លាកីឡា​ ​និងការរៀបចំសោភណភាពស្រះទឹក​ ជាគន្លឹះខ្លីៗ សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីអាចប្រើប្រាស់បាននឹងស្របតាមតម្រូវការចាំបាច់ក្នុងការបង្រៀន និងការរៀន ដូចជាអាកាសធាតុ ទិសនៃពន្លឺ និងសុវត្ថិភាពជាដើម។

#សសយក​ #សសយក​រាជធានីភ្នំពេញ​ #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​​

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេ...
03/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

លទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម័យប្រឡង ១០ សីហា ២០២៦ 🥰សូមចូលរួមអបអរសាទរដល់...
02/09/2026

លទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម័យប្រឡង ១០ សីហា ២០២៦ 🥰

សូមចូលរួមអបអរសាទរដល់ប្អូនៗដែលទទួលបានលទ្ធផលល្អស្របតាមក្តីប្រាថ្នារបស់ខ្លួន។ ចំពោះប្អូនៗដែលមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងទុក សូមកុំបាក់ទឹកចិត្ត ព្រោះលទ្ធផលមួយនេះមិនមែនជាកត្តាកំណត់អនាគតរបស់ប្អូនឡើយ ហើយឱកាសជាច្រើនទៀតកំពុងរង់ចាំប្អូនៗសម្រាប់បន្តដំណើរទៅមុខ។

សូមប្អូនៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរបន្ទាប់ និងក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

🔔 អបអរសាទរ យុវជន សេន កេតរ៍ស័កធនិន សិក្សានៅសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ទទួល​បាន​និទ្ទេស​ A លំដាប់​ពិន្ទុ​ ១០០.០០ ក្...
02/09/2026

🔔 អបអរសាទរ យុវជន សេន កេតរ៍ស័កធនិន សិក្សានៅសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ទទួល​បាន​និទ្ទេស​ A លំដាប់​ពិន្ទុ​ ១០០.០០ ក្នុងចំណោម បេក្ខជនប្រឡងជាប់បាក់ឌុបសរុប ១២៥,៩៧៥នាក់ 🎊

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

02/09/2026

😍ទេវត្តា នឹងនាំអ្នកទាំងអស់គ្នាទៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារ!

📣 ជួបគ្នាឆាប់ៗ នេះ ឱកាសការងារជាង ៣៥ ០០០កន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ជាង១៥០ កំពុងរងចាំស្វាគមន៍អ្នកទាំងអស់គ្នា នៅក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះ ។

👉ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ ជាពិសេសមានសួនអាជីព(Career Park) ដែលអាចរៀបចំ CV បាន សម្រាប់យុវជនដែលមិនទាន់ចេះធ្វើ CV ទៀតផង។

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

01/09/2026

គោលគំនិតនៃការកែលម្អសាលារៀន ដោយចាប់ផ្ដើមពីកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងសាលារៀន ឱ្យសមស្របទៅនឹងការប្រើប្រាស់ និងឆ្លើយតបនឹងតម្រូវការសិក្សា។

#សសយក​ #សសយក​រាជធានីភ្នំពេញ​ #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

ការប្រកាសលទ្ធផលនៃការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់ ហើយបេក្ខជនម្នាក់ៗក៏កំពុងអន្ទះសាចង់ដឹងថា លទ្ធផលរបស់ខ្លួននឹងបានដូចការរំព...
01/09/2026

ការប្រកាសលទ្ធផលនៃការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់ ហើយបេក្ខជនម្នាក់ៗក៏កំពុងអន្ទះសាចង់ដឹងថា លទ្ធផលរបស់ខ្លួននឹងបានដូចការរំពឹងទុកដែរឬក៏យ៉ាងណា🥰

តស់! មកស្គាល់បេក្ខជនជ័យលាភីនិទ្ទេស A ដែលទទួលបាន លំដាប់ពិន្ទុ ១០០ ក្នុងការប្រឡងបាក់ឌុបរយៈពេល ១១ ឆ្នាំចុងក្រោយ ហើយរង់ចាំអ៊ុតទាំងអស់គ្នាថា តើជ័យលាភីនេះនឹងបានទៅលើបេក្ខជនរូបណាសម្រាប់ឆ្នាំ២០២៦?

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ! Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ...
31/08/2026

🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ!

Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ»

🔎 វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖
- ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។

ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram)



តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

លោក ជិន ប៊ុនធឿន ប្រធាន ស.ស.យ.ក. ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នៃកម្មវិធីប្រកួតតស៊ូមតិ AUP...
31/08/2026

លោក ជិន ប៊ុនធឿន ប្រធាន ស.ស.យ.ក. ខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់នៃកម្មវិធីប្រកួតតស៊ូមតិ AUPP Debate Open 2026 នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

កម្មវិធីប្រកួតតស៊ូមតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សមត្ថភាពយុវជនក្នុងការគិតពិចារណាប្រកបដោយការវិភាគស៊ីជម្រៅ ការបញ្ចេញមតិជាសាធារណៈ និងការតស៊ូមតិដោយឈរលើមូលដ្ឋាននៃហេតុផល និងទឡ្ហីករណ៍ ព្រមទាំងបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា ដើម្បីត្រៀមខ្លួនក្លាយជាមូលធនមនុស្ស និងអ្នកដឹកនាំដ៏មានសក្តានុពលសម្រាប់សង្គមជាតិនាពេលអនាគត។

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

Address

#263, Street 107
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ:

Shortcuts

Share