Neth Pheaktra

Neth Pheaktra Ministry of Information ក្រសួងព័ត៌មាន

ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជួបប្រជុំជាមួយក្រសួងមុខងារមុខងារសាធារណៈដើម្បីពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងនៃការ...
26/10/2026

ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជួបប្រជុំជាមួយក្រសួងមុខងារមុខងារសាធារណៈដើម្បីពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងនៃការរៀបចំនិងប្រព្រឹត្តទៅនៃការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃសេចក្តីថ្ល...
26/10/2026

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia On the First Anniversary of the Kuala Lumpur Joint Declaration 26 October 2025

https://www.facebook.com/share/p/1GiuYKstER/?mibextid=wwXIfr
26/10/2026

https://www.facebook.com/share/p/1GiuYKstER/?mibextid=wwXIfr

ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃ សេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ - ២៦ តុលា ២០២៦។

កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

ខ្ញុំក៏យកឱកាសនេះដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចិរភាព។

Today marks the first anniversary of Kuala Lumpur Joint Declaration (or KL Peace Accords) between Cambodia and Thailand, 26 October 2025 - 26 October 2026.

Cambodia still adheres to the spirits outlined in the KL Declaration and reaffirm our commitment to the settlement of border dispute and border demarcation through peaceful means and international law, refraining from the threat or use of force and recognize the Regional Border Committee, General Border Committee, and Joint Boundary Commission (JBC) as the bilateral mechanisms to work through border-related issues through peaceful means.

I would like to take this opportunity to, once again, thank President Donald Trump, and Prime Minister Anwar Ibrahim, for their active roles and encouragement to achieve the KL Peace Accords and their continued support for a peaceful resolution of border disputes between Cambodia and Thailand, in order to achieve a sustainable peace between the two countries.

#ហ៊ុនម៉ាណែត
#កម្ពុជា

26/10/2026

២៦ តុលា ២០២៥-២៦ តុលា ២០២៦៖ ខួបមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ

មួយឆ្នាំមុន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយបញ្ជាក់ការប្តេជ្ញាចិត្តចំពោះ សន្តិភាព សន្តិសុខ ការមិនប្រើកម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។

ខួបមួយឆ្នាំនេះរំលឹកយើងថា សន្តិភាពមិនមែនគ្រាន់តែជាឯកសារដែលបានចុះហត្ថលេខាទេ ប៉ុន្តែជាការប្តេជ្ញាចិត្តដែលត្រូវគោរព និងអនុវត្តជាក់ស្តែង។ កម្ពុជាបន្តប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការដែលបានព្រមព្រៀង ដើម្បីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

ខាងក្រោមនេះ ជាវីដេអូរំឭកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ២៦ តុលា ២០២៥

ចូលរួមកិច្ចប្រជុំពិនិត្យការងារមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឈានមកដល់នៅថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ក...
26/10/2026

ចូលរួមកិច្ចប្រជុំពិនិត្យការងារមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឈានមកដល់នៅថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ចូលរួមជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីកា...
26/10/2026

ចូលរួមជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។ រយៈពេល ២ ថ្ងៃនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុង
បរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

J-20-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!នៅសល់តែ ២០ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក...
25/10/2026

J-20-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

នៅសល់តែ ២០ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

J-20
20e SOMMET DE LA FRANCOPHONIE
PHNOM PENH 2026

Plus que 20 jours !

Pour la première fois de son histoire, le Royaume du Cambodge accueillera le 20e Sommet de la Francophonie et les événements parallèles, qui se tiendront à Phnom Penh, la capitale du Royaume, du 14 au 16 novembre 2026.

J-21-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!នៅសល់តែ ២១ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក...
25/10/2026

J-21-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

នៅសល់តែ ២១ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

J-21
20e SOMMET DE LA FRANCOPHONIE
PHNOM PENH 2026

Plus que 21 jours !

Pour la première fois de son histoire, le Royaume du Cambodge accueillera le 20e Sommet de la Francophonie et les événements parallèles, qui se tiendront à Phnom Penh, la capitale du Royaume, du 14 au 16 novembre 2026.

ពេលវេលាកាន់តែដើរទៅមុខ បរិបទជីវិតកាន់តែផ្លាស់ប្តូរ។ មនុស្សក៏ប្រែប្រួល ការគិតក៏ប្រែប្រួល ប៉ុន្តែអ្វីដែលមិនគួរប្រែប្រួល គឺគ...
24/10/2026

ពេលវេលាកាន់តែដើរទៅមុខ បរិបទជីវិតកាន់តែផ្លាស់ប្តូរ។ មនុស្សក៏ប្រែប្រួល ការគិតក៏ប្រែប្រួល ប៉ុន្តែអ្វីដែលមិនគួរប្រែប្រួល គឺគុណធម៌ សេចក្តីថ្លៃថ្នូរ និងការរស់នៅដោយមានតម្លៃ

ចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់...
24/10/2026

ចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានអាជ្ញាធរ និងអ្នកសារព័ត៌មានជាង ៦០០ នាក់ចូលរួម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ជាពិសេសសមគមអេឡេចត្រូនិច MSJ ដែលបានសហការរៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាននៅថ្ងៃនេះឡើង។ ខ្ញុំចាត់ទុកសិក្ខាសាលានេះថា «មានសារៈសំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ»។ យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

រូបថតដោយ ឡុង ដេវីត

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Neth Pheaktra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share