អគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគន៍

  • Home
  • អគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគន៍

អគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ឯកឧត្តម សំ សិទ្ធិសេរី បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រត...
26/03/2026

ឯកឧត្តម សំ សិទ្ធិសេរី បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័រ
---
រដ្ឋធានីហាណូយ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារ និងពិភាក្សាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានសន្តិសុខសាយប័រ និងបង្ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃក្រសួងសន្តិសុខសាធារណៈ (Ministry of Public Security) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្កើនភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាពនៃការចុះអនុស្សារណយោគយល់ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ទៅលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឌីជីថល ពង្រឹងភាពធនសន្តិសុខសាយប័រ ការកសាងសមត្ថភាពមន្ត្រីជំនាញ និងការធានានូវការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងមានភាពជឿជាក់ខ្ពស់ស្របតាមគោលនរយោបាយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ...
11/03/2026

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសន្ទរកថាបើកកម្មវិធី “AnAnA Computer & Dell Technologies Dinner Celebration Night 2026”។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងប្រកាសជាផ្លូវការ អំពីការទទួលសិទ្ធិរបស់ក្រុមហ៊ុន AnAnA Computer ក្នុងនាមជា Dell Authorized Distributor (Enterprise Storage and Networking) ប្រចាំប្រទេសកម្ពុជា។

03/03/2026
[English Below] ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្...
25/02/2026

[English Below] ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)”
———
រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល “EC-Council Certified Incident Handler (ECIH)” ដែលជាកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (Incident Response)។

វគ្គបណ្តុះបណ្តាល ECIH គ្របដណ្តប់លើ ៩ ម៉ូឌុលសំខាន់ៗ ដោយផ្តោតលើការពង្រឹងជំនាញបច្ចេកទេស ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តអនុលោមភាព និងបញ្ហាច្បាប់ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការកំណត់អត្តសញ្ញាណ ទប់ស្កាត់ និងឆ្លើយតបចំពោះហានិភ័យសន្តិសុខឌីជីថលប្រកបដោយប្រសិទ្ធភាព។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពធនធានជំនាញ និងលើកកម្ពស់សុវត្ថិភាពសាយប័រនៅកម្ពុជា ស្របតាមទស្សនៈវិស័យបរិវត្តកម្មឌីជីថលកម្ពុជា។

———

Phnom Penh: On February 23, 2026, H.E. Sam Sethserey, Director General of the General Department of Information and Communication Technology, delivered the opening remarks at the opening ceremony of the training course “EC-Council Certified Incident Handler (ECIH)” training course, an intensive certification program focusing on incident management and response to cyberattacks (Incident Response).

The ECIH training covers nine key modules, emphasizing the enhancement of technical competencies as well as strengthening awareness of compliance requirements and legal considerations related to cybersecurity. The program aims to build the capacity of specialized officials to effectively identify, prevent, and respond to digital security risks.

This training course is part of the Ministry’s ongoing efforts to strengthen human resource capacity and promote cybersecurity in Cambodia, in line with the national digital transformation agenda.

At 24, Phen Phallideth has already earned a Master of Computing and built a career in cybersecurity. Today, she works as...
25/02/2026

At 24, Phen Phallideth has already earned a Master of Computing and built a career in cybersecurity. Today, she works as a cybersecurity specialist and volunteers as a trainer with Sisters of Code, determined to show young women that STEM careers are not reserved for men.
Read the story: https://cambodianess.com/.../breaking-the-code-phen...

At 24, Phen Phallideth has already earned a Master of Computing and built a career in cybersecurity. Today, she works as a cybersecurity specialist and volunteers as a trainer with Sisters of Code, determined to show young women that STEM careers are not reserved for men.

Read the story: https://cambodianess.com/article/breaking-the-code-phen-phallideths-fight-to-redefine-stem-for-cambodian-women

23/02/2026

🇰🇭 For Cambodian founders thinking about regional and global growth, exposure matters.
“We got the chance to pitch at APAC Summit, Silicon Valley Summit, and Digital Government Forum.” Rothsethamony Seng, CEO & Co-founder of Bamnang, shares how the Plug and Play Innovate Cambodia Accelerator Program helped them scale internationally.
Designed to support Cambodia’s fast-growing tech ecosystem, this program offers tailored mentorship, market insights, and opportunities to connect with investors and corporates.
Applications for Batch 2 due 13 March 👉 https://www.plugandplayapac.com/cambodia-program...
In partnership with ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications and AUPP Technology Center

ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេ...
17/02/2026

ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេស​សិង្ហបុរី......​
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរ ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល​ (Startup) តែមួយគត់ពីកម្ពុជា ដែល​ត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេស​សិង្ហបុរី។
ក្រុមហ៊ុន​បំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង​ 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង 355 និងជួយកៀងគរទុនប្រមាណ 400 លានដុល្លារ។
ក្រៅពីនេះ ក្រុមហ៊ុន​បំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលេីឆាកអន្តរជាតិ។
សូម​ជម្រាប​ជូន​ថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់​ ក.ប.ទ., កាល​ពី​ឆ្នាំ​២០២៥​ ក្រុមហ៊ុន​បំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដែល​នេះបង្ហាញ​ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុក​ និងសកលលោក។

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

11/02/2026

H.E. Sam Sethserey, Director General of the General Department of ICT, at the 5th General Assembly of the Digital Cooperation Organization (DCO) in Kuwait, highlighted how cross-border digital cooperation under the Digital Economy Framework Agreement (DEFA) can unlock new opportunities for Cambodia’s digital economy and support ASEAN’s goal of reaching USD 2 trillion by 2030.

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ ---ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស...
10/02/2026

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។

ទន្ទឹមនឹងនេះ ភាពជោគជ័យនៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុកទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគនិងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយនៅក្នុងតំបន់។ បន្ថែមពីនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ក៏កំពុងតែជ្រើសរើសធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ បន្ថែមទៀត ដើម្បីធ្វើការវិនិយោគផងដែរ។

កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះនឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថលទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអ៊ីមែល [email protected] ឬទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើន។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

07/10/2025

How Can Universities in Cambodia Better Prepare Students? — H.E. Sam Sethserey, Director-General of the General Department of ICT.

Call for application: ASEAN Digital Awards 2026Application Deadline: October 10, 2025Only shortlisted organizations will...
27/09/2025

Call for application: ASEAN Digital Awards 2026

Application Deadline: October 10, 2025

Only shortlisted organizations will be contacted to prepare for the next round of ASEAN Digital Awards 2026.

Form link: https://form.gov.kh/68d51b2728532a0013455f1f

The ASEAN Digital Awards recognise outstanding digital achievements among key stakeholders in ASEAN. Formerly known as the ASEAN ICT Awards, it has been rebranded as the “ASEAN Digital Awards” to acknowledge the utilization of emerging technologies, including AI and data, within the ASEAN digital economy.

Award category:

1. The Public Sector Category

2. The Private Sector Category

3. Digital Inclusivity Category

4. Digital Content Category

5. Digital Startup Category

6. Digital Innovation Category

If you have any questions regarding the ASEAN Digital Awards 2026, please contact:
Name: Panharith In
Email: [email protected]
Telegram/WhatsApp: +85585556558

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល ---ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន...
25/09/2025

សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) គ្រោងនឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល “Innovate Cambodia Accelerator Program Batch 1” ដែលនឹងចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។

អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថល ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះស្នើសុំចូលរួមតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/pnpaccelerator ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១ ឬតាមរយៈអ៊ីមែល [email protected]

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមការគួរ។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ Phnom Penh

120210

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Government Service?

Share