Commission of Economics Terminology

Commission of Economics Terminology Commission of Economics Terminology, National Council of Khmer Language (NCKL)

The economics terminology in khmer language will share via this page to get any comments from public before submitting to NCKL

25/09/2018
19/07/2016

បណ្ណឥណពន្ធ
អ. debit card
បណ្ណដែលគេប្រើសម្រាប់ទូទាត់ជំនួសសាច់ប្រាក់ក្នុងការទិញទំនិញឬសេវា ដោយទូទាត់ផ្ទាល់ពីក្នុងគណនីធនាគាររបស់ម្ចាស់បណ្ណ។

19/07/2016

បណ្ណឥណទាន
អ. credit card
បណ្ណដែលគេប្រើទិញទំនិញឬសេវា ហើយទូទាត់ទៅតាមចំនួនសាច់ប្រាក់ដែលបានអនុញ្ញាតដោយមិនមានការទូទាត់ភ្លាមៗឱ្យទៅធនាគារទេ ប៉ុន្តែអ្នកកាន់បណ្ណអាចសងប្រាក់ទៅធនាគារវិញតាមកាលកំណត់។

19/07/2016

សភាផាត់ទាត់
អ. clearing house
កន្លែងដែលតំណាងឱ្យធនាគារផ្សេងៗជួបជុំគ្នាដើម្បីបញ្ជាក់និងទូទាត់មូលប្បទានបត្រនិងសមតុល្យជាមួយគ្នា។

19/07/2016

ជញ្ជីងទូទាត់
អ. balance of payment
កំណត់ត្រាប្រតិបត្តិការសេដ្ឋកិច្ចរវាងនិវេសនជននិងអនិវេសនជននៅក្នុងពេលវេលាជាក់លាក់មួយ។
ប្រតិបត្តិការនេះត្រូវធ្វើឡើងដោយបុគ្គល សហគ្រាស និងស្ថាប័នសាធារណៈ។

19/07/2016

អ្នកជំនាញគណនេយ្យនិងសវនកម្ម
អ. professional accountant
បុគ្គលដែលមានជំនាញនិងបទពិសោធខាងគណនេយ្យនិងសវនកម្ម ក្នុងការបង្កើតនិងរក្សាទុករាល់កំណត់ត្រាហិរញ្ញវត្ថុសម្រាប់បុគ្គលឬក្រុមហ៊ុន។

19/07/2016

ស្ថាប័នសាធារណៈ
អ. public institution
ស្ថាប័ននៃអង្គការនីតិបញ្ញត្តិ អង្គការនីតិប្រតិបត្តិ និងអង្គការតុលាការនៃព្រះរាជាណាចក្រកម្ពុជា រាប់បញ្ចូលទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលផង។

19/07/2016

ស្ដង់ដាគណនេយ្យអន្តរជាតិ
អ. international accounting standard
ស្ដង់ដាគណនេយ្យឬស្ដង់ដាសវនកម្ម ដោយរាប់បញ្ចូលទាំងបច្ចុប្បន្នកម្មចំពោះស្ដង់ដានីមួយៗនោះផងដែរ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្ដង់ដាគណនេយ្យអន្តរជាតិនិងសហព័ន្ធគណនេយ្យករអន្តរជាតិ។

06/06/2016

ផលប្រយោជន៍
អ. benefit
អត្ថប្រយោជន៍ ប្រាក់ចំណេញ ចំណូល ឬប្រាក់សន្សំដែលទទួលបានពីសកម្មភាពសេដ្ឋកិច្ចណាអ្វីមួយ។

06/06/2016

ថ្លៃដើម
អ. cost
ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ឬត្រូវចំណាយដើម្បីទិញឬទទួលបាននូវអ្វីមួយ។

06/06/2016

ការវិភាគថ្លៃដើមនឹងផលប្រយោជន៍ / ការវិភាគថ្លៃដើម-ផលប្រយោជន៍
អ. cost-benefit analysis
ការប្រៀបធៀបថ្លៃដើមទៅនឹងផលប្រយោជន៍ក្នុងការសម្រេចចិត្ត ដើម្បីអនុវត្តគម្រោងឬកម្មវិធីណាមួយ។

Address

Confederation De La Russie (St. 110)
Phnom Penh
12406

Alerts

Be the first to know and let us send you an email when Commission of Economics Terminology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Commission of Economics Terminology:

Share