01/09/2026
នារសៀលនេះ ខ្ញុំបាទបានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង“ ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards) ដែលពានរង្វាន់នេះមានទីក្រុងជាង ១៥០ទីក្រុង មកពីតំបន់អាស៊ីបាស៊ីហ្វិក បានដាក់ពាក្យដេីម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មានចំនួន៨ រាប់ទាំងរាជធានីភ្នំពេញផងដែរ៕
ទីក្រុងសុីដនី ប្រទេសអូស្ត្រាលី, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។