ណុះ ស្លេះ NOS SLES

ណុះ ស្លេះ NOS SLES Knowledge, Insight and Experiences Sharing Education is a Core-Root of the Nation Development

មណ្ឌលប្រឡងខេត្តកែប ត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង: ១០ សីហា ២០២៦ ខាងមុខ។
25/06/2026

មណ្ឌលប្រឡងខេត្តកែប ត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង: ១០ សីហា ២០២៦ ខាងមុខ។

22/06/2026
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ  យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋ...
22/06/2026

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញទទួលជួបសម្តែងការគួរសម និងរាយការណ៍ពីសមិទ្ធផលការងាររបស់អង្គការជនពិការអន្តរជាតិ (HI) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅអគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា។

តោះបង្ហាញរូបមក អ្នកណាខ្លះពាក់អាវ ស ថ្ងៃនេះ សូមទទួលបានស្នាមញញឹមគ្រប់ៗគ្នា
20/06/2026

តោះបង្ហាញរូបមក
អ្នកណាខ្លះពាក់អាវ ស ថ្ងៃនេះ
សូមទទួលបានស្នាមញញឹមគ្រប់ៗគ្នា

ពិធីបិទវាគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀន អប់រំពិសេស #ខេត្តកំពង់ចាម:សមត្ថភាពគ្រូ ជាគន្លឹះសំខាន់ក្នុងការរួមចណែកប្រ...
17/06/2026

ពិធីបិទវាគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀន អប់រំពិសេស
#ខេត្តកំពង់ចាម:
សមត្ថភាពគ្រូ ជាគន្លឹះសំខាន់ក្នុងការរួមចណែកប្រសិទ្ធភាពអប់រំ សម្រាប់សិស្សមានពិការភាព និងមានតម្រូវការពិសេស ខ្សោយសតិបញ្ញា និងអូទិហ្សឹម
ជាការងារមានការលំបាកស្មុកស្មាញ មានបញ្ហាប្រឈមខ្លាំង ទាមទាការអត់ធ្មត់ខ្ពស់ ត្រូវការការលើកទឹកចិត្តខ្លាំង និងសមត្ថភាពសម្របសម្រួលខ្ពស់។
វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព វិធីសាស្រ្តបង្រៀនពិសេស ដែលអាចបង្រៀនសិស្សពិការភាព និងមានតម្រូវការពិសេស ឱ្យកាន់តែមានប្រសិទ្ធភាព។

ខេត្តកំពង់ចាម៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរ...
17/06/2026

ខេត្តកំពង់ចាម៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទ «វគ្គបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ស្តីពីវិធីសាស្ត្របង្រៀនសិស្សនៅវិទ្យាល័យអប់រំពិសេស» ដែលបានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម

វគ្គបណ្តុះបណ្តាលនេះសម្រេចបានលទ្ធផលល្អ ដោយមានសិក្ខាកាមចូលរួមយ៉ាងសកម្មម ដែលជាតំណាងនាយកដ្ឋាន មន្ត្រីជំនាញការិយាល័យអប់រំពិសេស គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូ មកពីសាលាបឋមសិក្សាទួលថ្ម វិទ្យាល័យព្រះសីហនុ និងវិទ្យាល័យអប់រំពិសេសកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ តាងមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការកោតសរសើរដោយស្មោះចំពោះប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម គណៈគ្រប់គ្រងសាលា និងក្រុមការងារបច្ចេកទេសទាំងអស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន និងការអប់រំពិសេស ដើម្បីធានាថាកុមារគ្រប់រូបទទួលបានឱកាសសិក្សាយ៉ាងស្មើភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4)។ «ការអប់រំពិសេសមិនមែនជាការងារសប្បុរសធម៌ធម្មតានោះទេ ប៉ុន្តែវាជាកាតព្វកិច្ចច្បាប់ និងជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ»។

ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានសិក្សាស៊ីជម្រៅលើ «ឯកសារជំនួយស្មារតីគ្រូបង្រៀនវិទ្យាល័យអប់រំពិសេស» ដោយផ្តោតសំខាន់លើការរឹតបន្តឹងជំនាញបច្ចេកទេសមូលដ្ឋាន ដូចជាភាសាសញ្ញា បច្ចេកទេសតម្រង់ទិស និងវិធីសាស្ត្របង្រៀនជាក់លាក់សម្រាប់សិស្សពិការគ្រប់ទម្រង់។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលក៏បានណែនាំពីវិធីសាស្ត្របង្រៀនសម័យថ្មី តាមរយៈការរចនាការរៀនបែបសកល (UDL) ការរៀបចំផែនការអប់រំបុគ្គល (IEP) ព្រមទាំងការជំរុញបដិវត្តកម្មឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យាជំនួយ ដើម្បីជួយឱ្យសិស្សមានពិការភាពអាចសិក្សាដោយឯករាជ្យ និងមានទំនុកចិត្ត។
បន្ថែមលើផ្នែកបច្ចេកទេស ឯកឧត្តមបានសង្កត់ធ្ងន់លើការរក្សាក្រមសីលធម៌វិជ្ជាជីវៈ និងការថែទាំសុខភាពផ្លូវចិត្តរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជៀសវាងការនឿយណាយក្នុងវិជ្ជាជីវៈ។ ជាមួយគ្នានោះដែរ ជោគជ័យនៃការងារអប់រំពិសេសនេះ គឺទាមទារដាច់ខាតនូវការចូលរួមយ៉ាងស៊ីសង្វាក់គ្នារវាងសាលារៀន គ្រួសារ និងសហគមន៍ទាំងមូល។

ទិសដៅការងារ និងអនុសាសន៍ណែនាំ
ដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពនៃការយកចំណេះដឹងទៅអនុវត្តជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ៣ ចំណុច៖
ទី១. ចំពោះលោកគ្រូ អ្នកគ្រូជាសិក្ខាកាម៖ ត្រូវយកវិធីសាស្ត្របង្រៀនថ្មីៗទៅអនុវត្តក្នុងថ្នាក់រៀនឱ្យអស់លទ្ធភាព បន្តផលិតសម្ភារៈឧបទេសងាយៗ និងប្រើប្រាស់ប្រព័ន្ធឌីជីថលជំនួយ ព្រមទាំងរៀបចំផែនការ IEP ឱ្យបានត្រឹមត្រូវ។

ទី២. ចំពោះមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលា៖ ត្រូវបន្តផ្តល់ការគាំទ្រ សម្របសម្រួល និងចុះតាមដាន វាយតម្លៃលើការអនុវត្តជាក់ស្តែងនៅតាមថ្នាក់រៀន ដើម្បីធានាថាការបង្រៀនមានគុណភាព និងឆ្លើយតបនឹងស្តង់ដារ។

ទី៣. ចំពោះគ្រប់ការិយាល័យ និងនាយកដ្ឋានជំនាញចំណុះក្រសួង៖ ត្រូវបន្តស្រាវជ្រាវ និងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត តាមរយៈការកៀងគរថវិកា និងធនធានរដ្ឋ ដើម្បីពង្រីកវិសាលភាពគ្រូអប់រំពិសេសឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ជាទីបញ្ចប់ ឯកឧត្តម ណុះ ស្លេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈរៀបចំអង្គពិធី និងលោកគ្រូ-អ្នកគ្រូឧទ្ទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងបានប្រកាសបិទ «វគ្គបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ស្តីពីវិធីសាស្ត្របង្រៀនសិស្សនៅវិទ្យាល័យអប់រំពិសេស» ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ៕

06/06/2026

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ណុះ ស្លេះ NOS SLES posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share