05/09/2026
ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សុខ មុន្នី និងនាំយកសាររំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារនៃសព ដែលជាអនុប្រធានក្រុមការងារ ត្រូវជាកូនបង្កើតនៃសព
រាជធានីភ្នំពេញ — នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សុខ មុន្នី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ និងបាននាំយកសាររំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោក សុខ សុផាត អនុប្រធានក្រុមការងារ និងត្រូវជាកូនបង្កើតនៃសព។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឧបាសិកា សុខ មុន្នី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
—— —— ——
The A.M.T Working Group in Kampong Chhnang Pays Respects to Late Upasika Sok Monny and Delivers Condolences from First Lady Dr. Pich Chanmony
Phnom Penh: On the afternoon of September 3rd, 2026, Lok Chumteav Seng Vouchhun, Head of the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittbandit Scholarship Student Working Group (A.M.T) for Kampong Chhnang Province, led a delegation to pay their final respects to the late Upasika Sok Monny, who passed away from natural causes at the age of 95. During the visit, the delegation delivered a formal message of deep sympathy from Dr. Pich Chanmony, President of the A.M.T Association, to the bereaved family of Mr. Sok Sophat, Deputy Head of the Working Group and son of the deceased.
On behalf of the leadership and members of the Kampong Chhnang A.M.T Working Group, the delegation expressed their profound condolences to the grieving family and offered solemn prayers for the soul of Upasika Sok Monny to rest in eternal peace.
#អមត #ខេត្តកំពង់ឆ្នាំង