មន្ទីរព័ត៌មាន ខេត្តព្រៃវែង

មន្ទីរព័ត៌មាន ខេត្តព្រៃវែង Likeដើម្បីចែករំលែកព័ត៌មានគ្មានដែនកំណត់

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបាន...
07/09/2026

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ការប្រមូលផលបានចំនួន ៤៤លើក សរុបចំនួន ៥៤ ៣៩៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣២ ១៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ១ ៧៧៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៣៨ ៣៩០គ្រាប់ ត្រីអណ្តែងចំនួន ៨៣៥គីឡូក្រាម ត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម ត្រីក្រាញ់ចំនួន ៤០គីឡូក្រាម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ!!ភ្នំពេញ ...
07/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ!!

ភ្នំពេញ (០៦ កញ្ញា ២០២៦)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដើរកម្សាន្តជាលក្ខណៈគ្រួសារនៅ «ផ្លូវថ្មើរជើងចតុមុខ» ដោយបានបង្កើតនូវបរិយាកាសយ៉ាងរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន។
ក្នុងដំណើរទស្សនាកម្សាន្តនេះ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចោមរោមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសុំថតរូបអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងទស្សនាស្តង់ម្ហូបអាហារដ៏សម្បូរបែបនៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។

ព្យុះទី២៤ ឈ្មោះ ក្រវាន់(Krovanh)T2624 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ ...
07/09/2026

ព្យុះទី២៤ ឈ្មោះ ក្រវាន់(Krovanh)T2624 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។

06/09/2026

ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥»

06/09/2026

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺនៅចំណុចបង្គោលព្រំដែនលេខ ៧២ (បង្គោលឯកភាព)

06/09/2026

ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសកម្មភាពសំខាន់ៗដូចតទៅ។

06/09/2026

📣មកស្តាប់បទពិសោធការទទួលបានការងារតាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រជាតិការងារ និងផលតភាពការងាររបស់ កញ្ញា សេង ពិសី ជាមន្រ្តីគណនេយ្យ និង ហិរញ្ញវត្ថុ នៃធនាគារ វីង។

👉 ត្រៀមខ្លួនទទួលបទពិសោធថ្មីនៅក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការ...
06/09/2026

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ។

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរា...
06/09/2026

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង
======================
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីមាត់ពាមចុងឃ្នៀស សង្កាត់ចុង​ឃ្នៀស ក្រុងសៀមរាប រហូតដល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក ភួង ទីណា ប្រធាននាយកដ្ឋាន​អធិការ​កិច្ច​ជលផល លោក មិត្រ សុខសុភក្ត្រ័ នាយអធិការដ្ឋានរដ្ឋបាលជល​ផលខាងត្បូងបឹងទន្លេសាប និងក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប។ លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលចុ​ឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហគមន៍នេសាទចុងឃ្នៀស ព្រម​ទាំង​កម្លាំងកងទ័ពយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ រដ្ឋបាលក្រុងសៀម​រាប និងរដ្ឋបាលស្រុកពួក។
ចំណែកនៅឯខេត្តបាត់ដំបង ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងខណ្ឌ​រដ្ឋបាល​ជលផលបាត់ដំបង ផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់​រដ្ឋបាល​ជលផលកំពង់ប្រហុក ដឹកនាំដោយលោក ជួង សុភា នាយខណ្ឌរដ្ឋ​បាលជល​ផលបាត់ដំបង និងរដ្ឋបាលស្រុកឯកភ្នំ។
ជាលទ្ធផល ក្រុមការងារបានបង្ក្រាបចំនួន ២ករណី ដោយបានរុះរើ និងបំផ្លាញ​ចោលឧបករណ៍នេសាទស្បៃមុង រួមមាន៖ លូស្បៃមុង ៧ខ្សែ របាំងស្បៃមុង​ប្រវែង ៣៥០ម៉ែត្រ ក្បាលលូ ៧គ្រឿង និងបង្គោលចំរឹង ២០០ដើម ព្រមទាំង​ចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ ចំពោះការ​ត្រួតពិនិត្យការនេសាទដោយឧបករណ៍លបណរ ឬរ៉ាវ ចំនួន ៧០របាំង ឃើញថា ប្រជានេសាទបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីជលផល។
នាជំនួប​សំណេះ​សំណាល​ជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់ ឯកឧត្តមអនុរដ្ឋ​លេខាធិការ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់មន្ត្រី​ជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ និងអភិរក្សធនធានជលផល។ ឯកឧត្តមក៏បានណែនាំឱ្យបន្ត​ពង្រឹង​កិច្ចសហការរវាងសមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​បទល្មើសជលផល និងធានានិរន្តរភាពធនធានជលផលសម្រាប់ជំនាន់​បច្ចុប្បន្ន និងអនាគត៕

06/09/2026

កាហ្វេនៅខេត្តកោះកុងរសជាតិឈ្ងុយឆ្ងាញ់ ហើយសំខាន់អ្នកលក់រួសរាយរាក់ទាក់ណាស់។

ឆ្លៀតឱកាសសាកកាហ្វេនៅខេត្តកោះកុង ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តកោះកុង។

ថ្ងៃសៅរ៍ ទី ៥ កញ្ញា ២០២៦

Address

ជួរមាត់ទន្លេ ក្បែអគ្គីសនី ក្បែផ្សារ
Phnom Penh
855

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មាន ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share