13/07/2023
[English below]
អបអសាទរ ពិធីបើកកម្មវិធី " ការជជែកដេញដោលយុវជនអាស៊ាន២០២២" វគ្គជម្រុះដំបូង
ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើក វគ្គជម្រុះដំបូង នៃកម្មវិធី "ការជជែកដេញដោលយុវជនអាស៊ាន២០២២" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុវជនចំនួន២០ក្រុមមកពីបណ្ដាប្រទេសទាំង១០ជាសមាជិកអាស៊ានចូលរួមប្រកួត។
កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងបណ្តុះឱ្យយុវជនមានបំណិនស្រាវជ្រាវ ការគិតបែបស៊ីជម្រៅ និងការនិយាយជាសាធារណៈ ព្រមទាំងលើកកម្ពស់ការយល់ដឹងស្តីពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ានក្នុងចំណោមយុវជន៕
Congratulations on the opening ceremony of the first elimination round of "ASEAN Youth Debate 2022”!
On the morning of August 4, 2022, the Ministry of Education, Youth and Sports organized the opening ceremony of the first elimination round of
"ASEAN Youth Debate 2022" under the high presidency of H.E. Dr. Hang Chuon Naron, Minister of Education, Youth and Sports of the Kingdom of Cambodia. There are a total of 20 teams from 10 ASEAN member states participating in this event.
This program aims to develop young people with research skills, in-depth thinking and public speaking, as well as raise awareness of ASEAN values and identities among young people.
#វគ្គជម្រុះដំបូង