06/09/2026
បំណងប្រាថ្នារបស់មនុស្សគ្មានទីបញ្ចប់ឡើយប៉ុន្តែជីវិតរបស់មនុស្សមានទីបញ្ចប់ ហើយសេចក្តីស្លាប់នឹងដល់ដោយមិនបានជូនដំណឹងជាមុន។
ហេតុនេះ ប្រសិនបើអ្នកនៅតែបន្តរត់តាមលោកិយដូចជា អំណាច បុណ្យសក្តិ កិត្តិយសនិងទ្រព្យសម្បត្តិដោយមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃចាកចេញពីលោកិយនេះ តើអ្នកសង្ឃឹមអ្វីពេលថ្ងៃនោះមកដល់។
អល់ឡោះបានមានបន្ទូលថា៖
﴿وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ﴾ [سورة الحديد(20)]
មានន័យថា៖ " ហើយជីវិតរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការីករាយបោកប្រាស់នោះឡើយ"។
ប្រភពហ្វែបុកៈ អូស្តើរ តួន Mosa Ahmad