ចាន់ តារា - Chan Tara

ចាន់ តារា - Chan Tara អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ
ខេត្តកណ្តាល ០១៥​ ៥៩៦៩៧៩,០៩៥៩៦៩៧៩,០១៧៦៩៦៩៤៩

03/09/2026

សំណង់ អគារច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ជាអំណោយឧបត្ថម្ភ ដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដល់រដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋក្រុងអរិយក្សត្រ

ពិតជាខ្លាំងមែន និងមានជំនឿជឿជាក់លើសមត្ថភាពខ្លួនឯង ដោយមានការដាក់សញ្ញា និទ្ទេសA ពេលលប្រឡងចប់ (ក្រុងអរិយក្សត្រ)
02/09/2026

ពិតជាខ្លាំងមែន និងមានជំនឿជឿជាក់លើសមត្ថភាពខ្លួនឯង ដោយមានការដាក់សញ្ញា និទ្ទេសA ពេលលប្រឡងចប់ (ក្រុងអរិយក្សត្រ)

រដ្ឋបាលក្រុងអរិយក្សត្រ សូមចូលរួមអបអរសាទរប្អូនៗដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន៤នាក់រួមមាន១...
02/09/2026

រដ្ឋបាលក្រុងអរិយក្សត្រ សូមចូលរួមអបអរសាទរប្អូនៗដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន៤នាក់រួមមាន

១. ហេង មុីហ័រ ភេទស្រី មកពីវិទ្យាល័យព្រែកលួង
២.ចាន់ រតនា ភេទប្រុស មកពីវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង
៣.ប៊ុនលី ស្រីកា ភេទស្រី មកពីវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង
៤.ស៊ុំ រតនៈ ភេទប្រុស មកពីវិទ្យាល័យព្រែកលួង

សម័យប្រឡង ១០ សីហា ២០២៦

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណើរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងសួ...
01/09/2026

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណើរលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកស្រី វន ណាវីន ភរិយាវីរៈកងទ័ពឈ្មោះ សុវណ្ណ បញ្ញា ឈរជើងនៅទិសទី១ ខេត្តព្រះវិហារ ដែលទើបសម្រាលកូន នៅភូមិក្តីចាស់ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។

អំណោយដែលបានផ្ដល់ជូនភរិយាវីរៈកងទ័ពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១, ទឹកសុទ្ធ ០១កេស, ខោអាវមនុស្សធំ-កុមារ និងក្រមា ០១កញ្ចប់ និងថវិកា១លានរៀល។

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណើរឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម ន...
01/09/2026

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានអមដំណើរឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងអរិយក្សត្រ និងបន្តចុះពិនិត្យទីតាំងគោលដៅរៀបចំឧទ្យាន ក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

31/08/2026

ចង់ញាំកាហ្វេដូងក្រអូបនៅក្រុងអរិយក្សត្រ អត់បងប្អូន ចង់ញាំមក ហើយកុំភ្លេចទិញផ្ញើរខ្ញុំមួយកែវផង 👍

ខ្ញុំបាទ រួមជាមួយអនុប្រធាន និងសមាជិក អ.ន.ក ក្រុងអរិយក្សត្រ បានចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន ...
31/08/2026

ខ្ញុំបាទ រួមជាមួយអនុប្រធាន និងសមាជិក អ.ន.ក ក្រុងអរិយក្សត្រ បានចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត (អគារB ទីតាំងបណ្តោះអាសន្ន)៕

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ ក្នុងភូមិសាស្រ្តសង្កាត់អរិយក្សត្រ ក្រុងអរិ...
31/08/2026

ខ្ញុំបាទ រួមជាមួយអភិបាលរងក្រុង និងសហការី បានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ ក្នុងភូមិសាស្រ្តសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅភារកិច្ចបន្ត ស្ថិតនៅស្នាក់ការគណបក្ស...
30/08/2026

ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅភារកិច្ចបន្ត ស្ថិតនៅស្នាក់ការគណបក្សក្រុង ក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

Address

Street381, Knong Village, Preaek Ta Meak Commune
Phnom Penh
080210

Telephone

+85515596979

Website

Alerts

Be the first to know and let us send you an email when ចាន់ តារា - Chan Tara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ចាន់ តារា - Chan Tara:

Shortcuts

Share