M.Thona

M.Thona This Page will share you all about general knowledge, law, administration and education.

គោលនយោបាយ និងយុទ្ធសាស្ត្រប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅខែមករា...
08/05/2020

គោលនយោបាយ និងយុទ្ធសាស្ត្រប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០០៥។ គោលនយោបាយនេះបង្កើតឡើងក្នុងគោលបំណងមួយចំនួនដូចខាងក្រោម៖ ទី១ លើកកម្ពស់ការចូលសិក្សានៅគ្រប់កម្រិតមូលដ្ឋាន សម្រាប់ទាំងអស់គ្នា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសាគមនាគមន៍ ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ៗសម្រាប់ការរៀន ការបង្រៀន ការសិក្សាស្រាវជ្រាវ និងចែកចាយព័ត៌មាន។ ទី២ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានឱ្យបានប្រសើរជាងមុន ដោយជម្រុញការរៀនខ្លួនឯងពេញមួយជីវិត ជាពិសេសនៅកម្រិតក្រោយឧត្តមសិក្សា។ ទី៣ បង្កើនសមត្ថភាពភ្ជាប់តំនាន់ទំនងជាមួយពិភពលោក ដោយមានកំលាំងពលករដែលមានជំនាញបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ឆ្លើយតប ចំពោះតម្រូវការការងារ ចេះប្រើប្រាស់ជំនាញទាំងនោះនៅក្នុងសង្គមផ្អែកលើពុទ្ធិ។ “កម្ពុជាពិតជាអាចធ្វើបាន”។
ទាញយកឯកសារ៖ https://drive.google.com/file/d/1REXSZNtw4wymomXGty8MJr9KFyUG7Un2/view?usp=sharing

ច្បាប់ស្តីពីការអប់រំត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨ មានចំនួន១៦ ជំពូក និង៥៥ មាត្រា។ ច្បាប់នេះបង្កើតឡើងក្នុងគោ...
07/05/2020

ច្បាប់ស្តីពីការអប់រំត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨ មានចំនួន១៦ ជំពូក និង៥៥ មាត្រា។

ច្បាប់នេះបង្កើតឡើងក្នុងគោលដៅកំណត់អំពីវិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិ សម្រាប់ក៏សាងប្រព័ន្ធអប់រំមួយពេញលេញ ដែលធានាបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះមានគោលបំណងអភិវឌ្ឍធនធានមនុស្ស ផ្តល់ការអប់រំសម្រាប់ទាំងអស់គ្នា សំដៅជម្រុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិ វប្បធម៌ និងភាសារជាតិ។

ច្បាប់នេះមានវិសាលភាពលើគ្រប់កម្មវិធីអប់រំ សិក្សាស្រាវជ្រាវអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ប្រភេទ គ្រប់កម្រិតភូមិសិក្សាសាធារណៈ និងឯកជននៃប្រព័ន្ធអប់រំ ទោះជាកម្មវិធីអប់រំនោះ ធ្វើឡើងនៅក្នុងស្ថាប័នអប់រំ ឬបុគ្គលិកអប់រំ ព្រមទាំងគ្រប់ដណ្តប់លើរដ្ឋបាលកិច្ច និងការគ្រប់គ្រងការអប់រំគ្រប់កម្រិត លើកលែងតែការអប់រំអំពីគម្ពីរសាសនា ការអប់រំខាងបច្ចេកទេស យុទ្ធសាស្ត្រយោធានិងសន្តិសុខ ការអប់រំផ្នែករដ្ឋបាលដែនដី ការអប់រំដែលផ្តល់ដោយសាលាភូមិន្ទរដ្ឋបាល និងការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈនៅតុលាការ ដែលផ្តល់ដោយស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់ និងតុលាការ។

ច្បាប់នេះអនុវត្តផងដែរ លើបុគ្គល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដូចជាកុមារដែលស្ថិតនៅក្នុងអាយុដែលត្រូវចូលសិក្សា អ្នកសិក្សា មាតាបិតា ឬអ្នកអាណាព្យាបាល ក្រុម ឬក្លឹបអ្នកសិក្សា ឬបុគ្គលិកអប់រំ ព្រមទាំងអ្នកកាន់អាជ្ញាប័ណ្ណអប់រំ និងសិទ្ធិវន្តនៃអាជ្ញាប័ណ្ណអប់រំ លើកលែងតែអ្នកពាក់ព័ន្ធក្នុងការអប់រំអំពីគម្ពីរសាសនា ការអប់រំខាងបច្ចេកទេស យុទ្ធសាស្ត្រយោធានិងសន្តិសុខ ផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី ផ្នែកភូមិន្ទរដ្ឋបាល និងផ្នែកវិជ្ជាជីវៈតុលាការ។

ព័ត៌មានលម្អិត សូមទាញយកឯកសារ: https://drive.google.com/file/d/1DYis-LHAtQhrI-GyJDc6opelzifDZjdn/view?usp=sharing

ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ យើងតាមច្បាប់នេះដែរ បានគំណត់ឳ្យក្រសួងអប់រំ យុវ...
06/05/2020

ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ យើងតាមច្បាប់នេះដែរ បានគំណត់ឳ្យក្រសួងអប់រំ យុវជន និងកីឡា មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។
ទាញយកឯកសារោ៖ https://drive.google.com/file/d/1T_qNtxvF_pDkjgiVlIoMKuvt3SvbOYXw/view?usp=sharing

Address

Phnom Penh

Telephone

+85592343474

Website

Alerts

Be the first to know and let us send you an email when M.Thona posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share