22/05/2026
ក្រុមហ៊ុន Cam FireSafe មានកិត្តិយសបានចូលរួមក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវម៉ាស៊ីនបូមបាញ់ទឹកពន្លត់អគ្គិភ័យចល័ត ដែលធ្វើឡើងនៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ម៉ាស៊ីនបូមបាញ់ទឹកពន្លត់អគ្គីភ័យចល័តម៉ាក TOHATSU ចំនួន 4 គ្រឿង ត្រូវបានផ្តល់ដោយសប្បុរសជនដោយក្រុមហ៊ុន TOHATSU CORPORATION ពីប្រទេសជប៉ុន ដើម្បីគាំទ្រការងារសំខាន់ៗរបស់សហគមន៍ក្នុងសង្កាត់ចំនួន 4 គឺ សង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅ សង្កាត់ចាក់អង្រែលើ និងសង្កាត់ច្រាំងចំរេះ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO ATSUSHI ឯកអគ្គរដ្ឋទូតជប៉ុន និងតំណាងមកពីក្រុមហ៊ុន TOHATSU CORPORATION និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនដែលមកពីក្រសួងមហាផ្ទៃ អភិបាលរងរាជធានីភ្នំពេញ និងអភិបាលនៃខណ្ឌទាំងបួនផងដែរ។
តំណាងមកពីខណ្ឌ និងសង្កាត់នីមួយៗបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការបរិច្ចាគមួយនេះ ហើយបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗដែលម៉ាស៊ីនបូមបាញ់ទឹកពន្លត់អគ្គិភ័យចល័តទាំងនេះនឹងផ្តល់ជូនក្នុងការគាំទ្រដល់សមត្ថភាពឆ្លើយតបក្នុងគ្រាអាសន្ន និងកែលម្អសេវាការពារអគ្គិភ័យសម្រាប់សហគមន៍ក្នុងតំបន់របស់ពួកគេ។ ការទទួលបានឧបករណ៍ពន្លត់អគ្គិភ័យដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារអាយុជីវិត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍។
ក្រុមហ៊ុន Cam FireSafe មានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលពង្រឹងសុវត្ថិភាពអគ្គិភ័យ និងសមត្ថភាពឆ្លើយតបក្នុងគ្រាអាសន្ននៅទូទាំងប្រទេសកម្ពុជា។
Cam FireSafe was honoured to attend the Donation Ceremony and official handover of portable firefighting pumps held on Wednesday, 20th May, at the Ministry of Interior.
The four TOHATSU portable firefighting pumps were generously donated by TOHATSU CORPORATION in Japan to support the important work of four local communes: Sangkat Prek Pra, Sangkat Chbar Ampov, Sangkat Chak Angrae Leu, and Sangkat Chraing Chamreh.
The ceremony was attended by H.E. Mr. UENO ATSUSHI, the Japanese Ambassador, and representatives from TOHATSU Corporation, H.E. General SAR THET, Commissioner General of the National Police, along with Major General NETH VANTHA, Director of the Fire Prevention and Rescue Department, other Generals from the Ministry of Interior, the Deputy Governor of Phnom Penh, and the governors of the four Khans as well.
Representatives from each Khan and Sangkat expressed their sincere appreciation for the donation and highlighted the significant benefits these pumps will provide in supporting emergency response capabilities and improving fire protection services for their local communities. Access to reliable and effective firefighting equipment plays an important role in helping protect lives, property, and community infrastructure.
Cam FireSafe is proud to support initiatives that strengthen fire safety and emergency response capabilities throughout Cambodia.