10/10/2025
#មេរៀនជីវិត
មិនថានៅសាលារៀន នៅផ្ទះ នៅកន្លែងការងារ ននៅកន្លែងកំសាន្ដ នៅពេលដែលអ្នកគេង ហូបបាយ រៀនឬកំពុងធ្វើលំហាត់ប្រាណនោះទេ ទាំងនោះសុទ្ធតែបានបង្រៀនអ្នកអំពីជីវិតរស់នៅ។ ជីវិតប្រៀបដូចជាការប្រឡងមួយអញ្ជឹងដែរ ប្រសិនបើអ្នកបានត្រៀមខ្លួនក្នុងការប្រឡងរួចហើយនោះ នោះជីវិតរបស់អ្នកនឹងល្អប្រសើរ។ ប៉ុន្តែក្នុងការប្រឡងមួយ ដែលអ្នកមិនបានត្រៀមខ្លួនទេនោះ មិនបានមើលមេរៀនទុកមុនទេនោះ ច្បាស់ណាស់ថាការប្រឡងរបស់អ្នកអាចនឹងធ្លាក់ឬទទួលបានពិន្ទុមិនល្អ។ជីវិតវិញក៏ដូចគ្នា ពោលគឺអ្នកត្រូវតែមានរៀបចំគោលដៅ ក្ដីស្រមៃមួយដែលអ្នកចង់បាន រួចចាប់ផ្ដើមអនុវត្តចំណុចតូចៗមួយចំនួនដែលជាវិធីសាស្ដ្រក្នុងឈានឆ្ពោះទៅរកគោលដៅរបស់អ្នក។ កុំព្យាយាមcopy ជីវិតរបស់គេមកដាក់ក្នុងជីវិតរបស់អ្នក ពីព្រោះអ្នកមានខ្សែរជីវិតផ្សេងគ្នា ការប្រព្រឹត្តខុសគ្នា កាលៈទេសៈខុសគ្នា ឋានៈបុណ្យស័ក្កិក៏ខុសគ្នា។ ប៉ុន្ដែអ្នកអាចរៀនអំពីដំណើរជីវិត ការតស៊ូរបស់គេបាន រួចយកវាមកច្នៃធ្វើយ៉ាងណាអោយវាមកត្រូវនឹងខ្លួនរបស់យើងបាន មិនមែនយកមកទាំងមូលនោះទេ។
ខ្ញុំមានសំណួរមួយចង់សួរថា "តើយើងអាចរៀនអ្វីបានខ្លះអំពីសកម្មភាពប្រចាំថ្ងៃរបស់យើង? តាមការពិតទៅយើងអាចរៀនបានច្រើនអំពីសកម្មភាពរបស់យើងប្រចាំថ្ងៃ តែថាតើយើងចេះទាញយកវាមករៀនសូត្របានយ៉ាងដូចម្ដេច? ខ្ញុំសូមលើកយកនូវសកម្មភាពមួយ នោះគឺការលេងហ្គេម។ និយាយនេះមិនមែនលើកទឹកចិត្តអោយបងប្អួនលេងហ្គេមនោះទេ ប៉ុន្ដែខ្ញុំគ្រាន់តែលើកយកនូវអ្វីដែលខ្ញុំបានរៀនសូត្រពីវា។ ខ្ញុំអាចនិយាយបានថាជាក្មេងម្នាក់ដែលធ្លាប់ញៀននឹងការលេងហ្គេមផងដែរ ខ្ញុំចាប់ផ្ដើមលេងតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ក្នុងក្រុមមួយប្រសិនបើយើងខិតខំតែម្នាក់ឯង ហើយសមាជិកក្នុងក្រុមនោះ មិនបានខិតខំលេង ឬលេងមិនកើត ទោះយើងធ្វើបានល្អខ្លាំងយ៉ាងណាក៏ដោយក៏ចុងក្រោយយើងនៅតែចាញ់ដដែល។ ក្នុងជីវិតការងាររបស់យើងក៏ដូចគ្នា ប្រសិនបើយើងធ្វើការជាក្រុម ហើយក្រុមមិនព្រមសហការគ្នាឱ្យល្អទេនោះ លទ្ធផលដែលទទួលបានអាចនឹងបរាជ័យឬក៏មិនល្អ។ នៅក្នុងហ្គេម តម្រូវឱ្យយើងមានគោលដៅ យុទ្ធសាស្ដ្រក្នុងការលេង ការតស៊ូព្យាយាមយ៉ាងណាដើម្បីយកឈ្នះសត្រូវឱ្យបាន ក្នុងជីវិតប្រចាំថ្ងៃក៏ដូចគ្នា ពោលគឺតម្រូវឱ្យយើងមានគោលដៅ វិធីសាស្ដ្រ ការតស៊ូព្យាយាម ដើម្បីយកឈ្នះគូរប្រកួតប្រជែងរបស់យើង។ ប៉ុន្ដែក្នុងហ្គេមនៅពេលដែលអ្នកដើរខុស អ្នកអាចដើរម្ដងទៀតបាន ប៉ុន្ដែជីវិតយើងវិញប្រសិនបើអ្នកដើរខុសហើយនោះ គឺវាពិបាកនឹងថយក្រោយវិញបានណាស់ ដូចនេះសូមគិតវាឱ្យច្បាស់មុននឹងធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយ។ អ្នកអាចលេងសើចនឹងជីវិតប្រចាំថ្ងៃរបស់អ្នកបាន ប៉ុន្ដែអ្នកមិនអាចលេងសើចនឹងអនាគតរបស់អ្នកបាននោះទេ។
កុំព្យាយាមបំភ្លេចអតីតកាល អ្នកគ្រាន់តែចងចាំវាទុកជាបទពិសោធន៍ហើយបន្ដដំណើរទៅមុខទៀត ជីវិតប្រសិនបើអ្នកដេកត្រាំក្នុងរឿងអតីតកាល នោះអ្នកគ្មានថ្ងៃដែលអាចមើលឃើញនូវពភ្លឺថ្មីនៃថ្ងៃអនាគតបាននោះទេ។ ចូរគិតថា មានអតីតកាលទើបយើងមានថ្ងៃនេះ។
#អ្នកអាចលេងសើចនឹងជីវិតប្រចាំថ្ងៃរបស់អ្នកបាន_ប៉ុន្ដែអ្នកមិនអាចលេងសើចនឹងអនាគតរបស់អ្នកបានទេ។
__កូន នៃគំនិត__
Join Group Channel : https://t.me/konkoumnit