01/06/2026
ការបកស្រាយរបស់ខ្ញុំគ្រាន់តែពន្យល់ពីករណីហេតុអីការបូកពិន្ទុរបស់ចៅក្រមមួយរូប ឃើញស្មើគ្នា៩៧ទល់៩៧។
តែខ្ញុំមិនបានកាត់សេចក្តី ឬគាំទ្រការកាត់សេចក្តីការប្រកួតរបស់ បឺត សង្ឃឹម និង ធន់ស៊ីហុង ថាខាងណាឈ្នះឬចាញ់នោះឡើយ។ ការកាត់សេចក្តីគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលជាអ្នកជំនាញ ខ្ញុំមិនលូកលាន់លើការងារជំនាញឡើយ។
ក្នុងករណីនេះ បើសិនជាភាគីម្ខាងទៀត មិនអស់ចិត្តនឹងលទ្ធផលកាត់សេចក្តីរបស់ចៅក្រម អាចដាក់ពាក្យបណ្តឹងមកសហព័ន្ធ ដើម្បីពិនិត្យលើការប្រកួតឡើងវិញ។
យ៉ាងណាមិញ ចំពោះខ្ញុំ ឃើញថាគូនេះប្រកួតជក់ចិត្តណាស់ កីឡាករទាំង២សុទ្ធតែល្អដូចគ្នា បើមានការជួបគ្នាម្តងទៀតក្នុងលក្ខណៈដណ្តើមខ្សែក្រវាត់ណាមួយ គឺពិតជាទស្សនីយភាពដ៏ជក់ចិត្តមិនខាន ខ្ញុំគាំទ្រអោយមានជំនួបម្តងទៀត។
ចុងក្រោយ ខ្ញុំសូមគោរពអរគុណពុកម៉ែ បងប្អូនទាំងអស់ដែលតែងតែយកចិត្តទុកដាក់តាមដាន គាំទ្រ បញ្ចេញមតិយោបល់ ស្ថាបនាកែលម្អ ដល់វិស័យកីឡាអត្តសញ្ញាណជាតិ មរតកដូនតាមួយនេះ តាំងពីដើមរហូតមក។ 🙏🙏🙏