03/09/2026
នៅយប់ថ្ងៃព្រហសត្បិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
…………..
លោក គឹម ណុល ចៅសង្កាត់រងទី១ តំណាងឲ្យ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស និងជាប្រធានគណ:បញ្ជាការឯកភាពសង្កាត់ព្រែកកំពឹស បានដឹកនាំកម្លាំង មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារភូមិព្រែករទាំង និងភូមិដំណាក់សង្កែ បានចុះសហការជាមួយសន្តិសុខបុរី និងល្បាតតាមតំបន់រោងចក្រ សហគ្រាស ផ្ទះជួលដែលមានជនអន្ដោប្រវេសន៍ និងជនបរទេសស្នាក់នៅ ក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ជាពិសេសតំបន់ស្មុគស្មាញ ស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
#រដ្ឋបាលសង្កាត់ព្រែកកំពឹស
#អរគុណសន្តិភាព
#ក្រោមម្លប់សន្តិភាព