03/01/2021
- ឈ្មោះ: Merkava 4
- ប្រទេស: អុីស្រាអ៊ែល 🇮🇱
- ផលិត: ឆ្នាំ1974
- ដាក់ឲ្យប្រើ: ឆ្នាំ1979-បច្ចុប្បន្ន
- អ្នកប្រើ: កងទ័ពជើងគោកប្រទេសអុីស្រាអ៊ែល
- សង្រ្គាម: សង្រ្គាមលីបាណន់1982, សង្រ្គាមហ្គាសា -ល-
- អ្នក design: MANTAK
- អ្នកផលិត: ក្រុមហ៊ុនផលិតអាវុធយុទ្ធភ័ណ្ឌ IDF Ordnance Corps និង MANTAK (ប្រទេសអ៊ីស្រាអ៊ែល)
- តម្លៃ: ជាង 4.5លានដុល្លា (ទិន្នន័យឆ្នាំ 2014)
- ប្រភេទ និងចំនួនផលិត: Merkava I =250គ្រឿង, Merkava II= 580គ្រឿង, Merkava III= 780គ្រឿង និង Merkava IV= 360គ្រឿង(ជាង 300គ្រឿងទៀតស្ថិតក្នុងការផលិត)
- ទំងន់: 65តោន
- ប្រវែង: 9ម
- ទទឹង: 3.72ម
- កំពស់: 2.66ម
- អ្នកប្រតិបត្តិការ: 4នាក់ (មេបញ្ជាការរថក្រោះ អ្នកដាក់គ្រាប់ អ្នកបាញ់ និងអ្នកបើកបរ)
- ចំនួនផ្ទុក: អាចដាក់ទាហានបន្ថែមបាន 6នាក់ទៀត (កាប៊ីនក្រោយរបស់រថក្រោះ)
- កាំភ្លើង: កាណុង 120មម MG-253 (មាន 48គ្រាប់ក្នុងតួរថក្រោះជាស្រេច)
- កាំភ្លើងយន្ត: 12.7មម MG(1ដើម), 7.62មម MG(2ដើម) , កាំភ្លើងត្បាល់អូតូ MK-19 (1ដើម) និងគ្រាប់បែកផ្សែងប្រើសំរាប់ការពារខ្លួន (12គ្រាប់)
- ម៉ាសុីន: MTU 1500សេស Turbocharged , 1119គីឡូវ៉ាត់
- កម្រិតប្រេង: 1400លីត្រ
- ចំងាយប្រតិបត្តិការ: 500គម
- ល្បឿន: 64គម/ម៉ោង (ផ្លូវធម្មតា) និង 55គម/ម៉ោង (ផ្លូវពិបាក)
*** Merkava 4 ជារថក្រោះទំនើបផុតលេខជំនាន់ទី 4របស់ប្រទេសអុីស្រាអ៊ែល ហើយប្រើប្រាស់ដោយកងកម្លាំងការពារជាតិប្រទេសនេះទៀតផង។ ដំបូងវាត្រូវបានគេអភិវឌ្ឍឡើងតាំងពីឆ្នាំ 1974មកម្លេះ ហើយទទួលស្គាល់នៅឆ្នាំ 1979។ រហូតមកដល់ពេលនេះវាមាន 4ម៉ូឌែលទៅហើយ ម្យ៉ាងទៀតគេបានប្រើប្រាស់រថក្រោះនេះយ៉ាងមានប្រសិទ្ធិភាពអំឡុងសង្រ្គាមលីបាណន់ឆ្នាំ 1982។ ភ្ជាប់មកជាមួយកាណុង 120មម វាអាចបាញ់ចំគោលដៅបានយ៉ាងល្អ ពិសេសកាណុង 120មមនេះអាចបាញ់ជាគ្រាប់មីសុីលបានទៀតផង។ លក្ខណៈពិសេសមួយទៀត Merkava 4 ជារថក្រោះទំនើបក្នុងលោក ដែលវាអាចផ្ទុកនូវទាហានថ្មើរជើងបានដល់ទៅ6នាក់ឯណោះ ហើយគ្មានរថក្រោះទំនើបៗរបស់មហាអំនាចប្រទេសណាធ្វើបានដូចវាឡើយ។ បើនិយាយអំពីអាវក្រោះការពារខ្លួនវិញ Merkava 4 មានអាវក្រោះពហុរួមផ្សំ Classified Composite/Slope ដែលអាចបញ្ជៀសគ្រោះថ្នាក់បានស្ទើរគ្រប់ប្រការ។ និយាយឲ្យចំ រថក្រោះទំនើបផុតលេខនេះត្រូវបានក្រសួងការពារជាតិប្រទេសអុីស្រាអ៊ែលធ្វើការ upgrade យ៉ាងអស់ពីលទ្ធភាពចេញពី Merkava 3។ តាមព័ត៌លេចលឺចុងក្រោយ ប្រទេសអុីស្រាអ៊ែលនឹងធ្វើការ update នូវរថក្រោះ Merkava 4 ឲ្យក្លាយជា Merkava 4M ដែលអាចប្រជែងជាមួយបណ្ដារថក្រោះទំនើបៗរបស់មហាអំនាចនានាលើពិភពលោកបាន។ វាអាចទ្រាំទ្រជាមួយនិងគ្រាប់ RPG (បេ) គ្រប់ប្រភេទ សូម្បីតែមីសុីលប្រឆាំងរថក្រោះល្មមៗក៏មិនអាចធ្វើអីវាបានដែរ។ ចុងក្រោយគេបានចាត់ទុកវាថាជារថក្រោះទំនើបស្ថិតនៅលំដាប់លេខរៀងទី4ក្នុងចំនោមរថក្រោះខ្លាំងៗទាំង10របស់ពិភពលោកទៀតផង។
ជួយ Like និង Share page 1ផង 🙏🏻
Source: https://en.m.wikipedia.org/wiki/Merkava