Galaxy With 7Boys

Galaxy With 7Boys hi we are cam-army

He backs guys!!!!!!!!SUGA បានផុសសារមួយនៅក្នុង Weverse សួស្ដីអ្នកទាំងអស់គ្នា! រីករាយណាស់ដែលបានជួបអ្នក។ នេះគឺ SUGA។ វារយ:ព...
21/06/2025

He backs guys!!!!!!!!
SUGA បានផុសសារមួយនៅក្នុង Weverse

សួស្ដីអ្នកទាំងអស់គ្នា! រីករាយណាស់ដែលបានជួបអ្នក។ នេះគឺ SUGA។ វារយ:ពេលប្រហែល២ឆ្នាំហើយ អ្នកទាំងអស់គ្នាសុខសប្បាយឬអត់?? រយ:ពេលជាយូររហូតខ្ញុំបានបញ្ចប់កាតព្វកិច្ចនាថ្ងៃនេះ។ ថ្ងៃនេះជាថ្ងៃដែលខ្ញុំទន្ទឹងរងចាំជាយូរមកហើយ ដូច្នេះខ្ញុំមានការគិតច្រើនណាស់ក្នុងការនិយាយសួស្ដី។
ជាដំបូង, ខ្ញុំចង់និយាយ អរគុណដល់ fans ដែលទន្ទឹងរងចាំពួកយើង ហើយខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាខ្លាំងណាស់។

ខ្ញុំគិតថាខ្ញុំមានរយ:ពេល២ឆ្នាំក្នុងការគិតអំពីខ្លួនឯង។ ជាពិសេស ខ្ញុំចង់ចាកចេញពីអ្វីដែលខ្ញុំបានធ្វើជាយូរមកហើយ។ ទន្ទឹមនឹងនេះ ខ្ញុំមិនអាចត្រឡប់ក្រោយបានទេ ព្រោះខ្ញុំកំពុងតែឆ្ពោះទៅមុខ ប៉ុន្តែពេលនេះហើយជាឱកាសដែលធ្វើអោយខ្ញុំងាកត្រឡប់ទៅវិញ។

ជូនចំពោះ Army, អរគុណសម្រាប់ការអត់ធ្មត់រងចាំ និងសូមអរគុណយ៉ាងជ្រោលជ្រៅ។ ហើយខ្ញុំក៏សុំទោសក្នុងការធ្វើអោយអ្នកទាំងអស់គ្នាខកចិត្តនិងបារម្ភចំពោះរឿងរ៉ាវដែលកើតមានកាលពីឆ្នាំមុន។ លើសពីនេះទៅទៀត ខ្ញុំសោកស្តាយ ដែលធ្វើអោយអ្នកគាំទ្រខូចចិត្ត។ ខ្ញុំចង់សុំទោសដល់សមាជិកដែលប្រហែលជាមានអារម្មណ៍ពិបាកចិត្តដូចគ្នាដោយសារតែខ្ញុំ។

នៅថ្ងៃអនាគត, ពួកយើងនឹងព្យាយាមធ្វើអ្វីដែលល្អបំផុតតបស្នងនូវក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាប្រគល់អោយពួកយើង។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ ខ្ញុំនឹងព្យាយាមផុសអោយបានច្រើនចាប់ពីពេលនេះទៅ។
_______________________
សុំទោសសម្រាប់កំហុសខុសឆ្គងក្នុងការបកប្រែ🙏🏻
Anyways, ខ្ញុំចង់ប្រាប់គាត់ថា ក្នុងនាមជាArmyម្នាក់ ខ្ញុំមិនដែលមានអារម្មណ៍ខកចិត្តលើគាត់ម្តងណាឡើយ រឿងរ៉ាវកាលពីឆ្នាំមុន ជារឿងដែលអត់ make sense ទោះខុសតែក៏មិនដល់ថ្នាក់គេចាប់ថ្នាក់គាត់ដល់ថ្នាក់ហ្នឹងដែរ។ រឿងរ៉ាវក្នុងសង្គមខ្លះ វាអាក្រក់លើសនេះរាប់រយដងតែគ្មានអ្នកណានិយាយ ប៉ុន្តែដោយសារគាត់ជា SUGA ទើបមើលទៅរឿងរ៉ាវធ្ងន់ធ្ងរខ្លាំងមែនទែន។ មិនមែនដោយសារជាហ្វេនយកក្តីស្រឡាញ់បាំងមុខតែជាគំនិតក្នុងនាមជាមនុស្សជាតិយ៉ាងពិតប្រាកដ។

Jimin និង Jungkook បានបញ្ចប់កាតព្វកិច្ចជាទាហានរបស់ពួកគាត់ហើយ ✨❤️So proud of our boys ❤️✨✨✨
11/06/2025

Jimin និង Jungkook បានបញ្ចប់កាតព្វកិច្ចជាទាហានរបស់ពួកគាត់ហើយ ✨❤️

So proud of our boys ❤️✨✨✨

RM និង V បានបញ្ចប់កាតព្វកិច្ចក្នុងការបម្រើកងទ័ពរបស់គាត់ហើយ ✨😭😭😭DADDY'S HOME ❤️ ❤️✨ជីវិតស្រស់បំព្រងត្រឡប់មកវិញហើយ 😭Anyway...
10/06/2025

RM និង V បានបញ្ចប់កាតព្វកិច្ចក្នុងការបម្រើកងទ័ពរបស់គាត់ហើយ ✨😭😭😭

DADDY'S HOME ❤️ ❤️✨
ជីវិតស្រស់បំព្រងត្រឡប់មកវិញហើយ 😭
Anyway guys BTS is back ,we are also back too ✨

Happy birthday jk  🎂
01/09/2023

Happy birthday jk
🎂

19/09/2020

បាត់Adminយូរហើយមែនអត់??sorryណា Adminវិលត្រឡប់មកវិញហើយ🥺✨💜

Congratulations 🥺💜  បានឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាង Billboard Hot 100💜
31/08/2020

Congratulations 🥺💜
បានឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាង Billboard Hot 100💜

[ Twitter update]រីករាយព្យុះនេះបានកន្លងផុតទៅហើយ ពួកគេនិយាយថាពួកគេនឹងមកម្តងទៀតនៅសប្តាហ៍ក្រោយដូច្នេះសូមប្រយ័ត្ន។
27/08/2020

[ Twitter update]

រីករាយព្យុះនេះបានកន្លងផុតទៅហើយ
ពួកគេនិយាយថាពួកគេនឹងមកម្តងទៀតនៅសប្តាហ៍ក្រោយដូច្នេះសូមប្រយ័ត្ន។

Jimin បានបរិច្ចាគមូលនិធិអាហារូបករណ៍ចំនួន ១០០ លានវ៉ុន (៨៤ ពាន់ដុល្លារអាមេរិក) ដល់មូលនិធិមួយកន្លែង។  Aww!Jimin🥺មនុស្សល្អរប...
24/08/2020

Jimin បានបរិច្ចាគមូលនិធិអាហារូបករណ៍ចំនួន ១០០ លានវ៉ុន (៨៤ ពាន់ដុល្លារអាមេរិក) ដល់មូលនិធិមួយកន្លែង។

Aww!Jimin🥺មនុស្សល្អរបស់ពួកយើង

𝗕𝗧𝗦 𝗨𝗽 𝘁𝘄𝘁Caption:🐈😊
23/08/2020

𝗕𝗧𝗦 𝗨𝗽 𝘁𝘄𝘁
Caption:🐈😊

សង្ឃឹមថាគ្រប់គ្នានិងចូលចិត្ត____________&__________🌹✨សន្យារវាងយើង✨🌹 "ពួកយើងមិនខុសគ្នាប៉ុន្មានទេ"    ពេលនេះពួកយើងជាមិត្តហ...
23/08/2020

សង្ឃឹមថាគ្រប់គ្នានិងចូលចិត្ត
____________&__________
🌹✨សន្យារវាងយើង✨🌹
"ពួកយើងមិនខុសគ្នាប៉ុន្មានទេ"

ពេលនេះពួកយើងជាមិត្តហើយ អាចប្រាប់បានរឺនៅថាដកដណ្ហើមធំព្រោះតែរឿងអី?"នាងនៅតែមិនអស់ចិត្ត ពីការដកដណ្ហើមរបស់គេហាក់ដូចជាមានរឿងអ្វីមួយកើតឡើងចំពោះគេ
"រឿងតិចតួចប៉ុណ្ណោះកុំទៅខ្វល់អី"ហូសុកនៅតែប្រកែក នេះគេមិនទុកចិត្តនាងរឺក៏យ៉ាងម៉េច ទោះជាគេស្គាល់នាងមិនបានដល់រាប់ឆ្នាំតែក៏អាចទុកចិត្តបានព្រោះទង្វើទាំងប៉ុន្មានដែលនាងធ្វើនេះដូចជាគ្មានបំណងអាក្រក់អ្វីឡើយ
"ឯងនិយាយកុហក យើងមិនជឿទេ"នាងនៅតែនិយាយដដែលៗគេ ច្បាស់ជាមានរឿងអីមិនខាន
"រឿងនៅក្នុងផ្ទះ ចប់ទេ ឈប់សួរទៅ"
នាងសម្លឹងមុខគេបែបមិនយល់អ្វីដែលគេកំពុងនិយាយ មាត់ថារឿងតិចតួចតែរឿងតិចតួចឯណាដកដណ្ហើមធំច្រើនដងបែបនេះ អោយនាងជឿគេបានយ៉ាងម៉េចទៅ?
"យើងដឹងថាឯងមានបញ្ហាតែបើរវល់តែដកដណ្ហើមធំបែបនេះអាចដោះស្រាយបានដោយរបៀបណាទៅ?" នាងឆ្ងល់ណាស់កាលពីថ្ងៃដែលគេមករស់នៅទីនេះដំបូង គេមើលទៅដូចជាកូនអ្នកដែលមានជីវភាពសមរម្យមួយដែរ មើលឡានដែលគេជិះមកគឺជាឡានម៉ាកល្បី ហើយក៏មានអ្នកបម្រើឆ្វេងស្តាំទៀតមកប្រាប់ថាពិបាកចិត្តរឿងខ្វះខាតជីវភាពវ៉ៃងាប់ក៏នាងមិនជឿដែរ។
"អ៉ឹម!បានយើងប្រាប់នាងសង្ឃឹមថាចាត់ទុកជារឿងសម្ងាត់រវាងយើងទាំងពីរបានទេ"
" ប្រាកដជាបានហើយ"
"ខ្ញុំកើតក្នុងត្រកូលអ្នកមានស្តុកស្តម្ភមួយ ហើយខ្ញុំក៏ទាយាទនៃកេរមរតកទាំងនោះដែរ ខ្ញុំធំឡើងជាមួយច្បាប់ដ៏តឹងរឹងក្នុងភូមិគ្រឹះពេលនោះខ្ញុំមិនទាន់ពិការភ្នែកទេ នាងដឹងទេភ្នែកទាំងគូររបស់ខ្ញុំមើលឃើញពីភាពខ្មៅងងឹតរបស់អ្នកនៅភូមិគ្រឹះយ៉ាងណាទេ? ម្ចាស់ប៉ាខ្ញុំប្រើអំពើហិង្សាលើម្ចាស់ម៉ែយ៉ាងធ្ងន់ធ្ងរពេលនោះខ្ញុំចាំបានថាខ្ញុំព្យាយាមទៅជួយម្ចាស់ម៉ែតែក៏ត្រូវម្ចាស់ប៉ាក្រវាត់ខ្ញុំចេញរហូតដល់បោកក្បាលនិងឥដ្ឋដល់ដេកពេទ្យ៣អាទិត្យឯណោះ ក្រោយមកខ្ញុំនិងម្ចាស់ម៉ែក៏សុំគាត់មករស់នៅផ្ទះលំហែរហូតដល់ខ្ញុំអាយុ16ឆ្នាំទើបម្ចាស់ប៉ាមកសុំអោយពួកខ្ញុំត្រឡប់ទៅវិញ ម្ចាស់ម៉ែក៏យល់ព្រមតែអ្នកណាទៅដឹងថា..ដឹងថា.."សម្លេងនិយាយក៏ស្ងាត់បាត់ឆឹង តែក៏ជំនួសអោយសម្លេងយំខ្សឹបខ្សួលអួលណែនពេញទ្រូង អោយតែនឹកដល់រឿងនេះ ទោះរំលងផុត3ឆ្នាំយ៉ាងណាក្តីក៏គេនៅតែចងចាំគ្មានថ្ងៃបំភ្លេចរូបភាពនោះចេញពីខួរក្បាលបានឡើយ
"ដឹងថាម្ចាស់ម៉ែស្លាប់យ៉ាងវេទនាក្នុងគ្រោះថ្នាក់ចរាចរណ៍នោះហើយខ្ញុំក៏ត្រូវពិការចាប់ពេលនោះមកដោយសារតែកញ្ចក់រថយន្តត្រូវចំប្រស្រីភ្នែកខ្ញុំមើលមិនឃើញរហូតដល់សព្វថ្ងៃខ្ញុំមិនទាន់រកឃើញអ្នកបរិច្ចាកប្រស្រីភ្នែកនៅឡើយទេ បន្ទាប់ពីហេតុការណ៍នោះកើតឡើងអ្នកនៅក្នុងភូមិគ្រឹះក៏ចាប់ផ្តើមរកនឹកល្បិចធ្វើបាបខ្ញុំក្រោមស្នាដៃដ៏ល្អឯកពីអ្នកម្នាងស៊ូ ម្តាយចុងខ្ញុំហើយគាត់ក៏សូកសៀតអោយម្ចាស់ប៉ានរទេះខ្ញុំអោយមករស់នៅទីនេះរយ:ពេល៦ខែ គាត់ក៏ជាមនុស្សតែម្នាក់ដែលនៅពីក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ តែក៏គ្មាននរណាជឿក្រៅពីខ្លួនខ្ញុំផ្ទាល់នេះឯង"
ទោះជាកើតមកក្នុងគ្រួសារដែលមានជីវភាពសមប្រកបក៏មិនប្រាកដថាមានក្ដីសុខ គេជាខ្សែរស្តេចជាអ្នកម្ចាស់ឋាន:ក៏ធំតែក៏គ្មានអ្វីគាប់ប្រសើរធ្វើអោយគេសប្បាយចិត្ត បើរស់នៅក្នុងភូមិគ្រឹះនរកបែបនេះសុខចិត្តធ្វើជាកូនអ្នកសុំទានដែលមានក្តីសុខជាជាងមករស់នៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃតែសុទ្ធតែពួកនរក។
"ខ្ញុំមិនដឹងថាឯងទ្រាំដល់ថ្ងៃនេះដោយរបៀបណាទេ គេធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តដ៏ថ្នាក់នេះ ពីមុនគេធ្វើបាបឯងបាន តែបន្ទាប់ពីឯងស្គាល់ខ្ញុំ ខ្ញុំមិនអោយនរណាធ្វើបាបឯងបានឡើយ"នាងលូកដៃទៅទាញស្មារបស់គេអោយមកផ្អែកនិងខ្លួននាង នាងលួងលោមគេដោយអង្អែលស្មាតិចៗ នាងដឹងច្បាស់ថាគេមិនអាចបំផ្លិចហេតុការណ៍បែបនោះបានងាយៗទេតែនាងក៏នៅតែសង្ឃឹមថាស្រមោលខ្មៅងងឹតដែលកប់ក្នុងក្រអៅបេះដូងរបស់គេនិងសាបរលាបទៅចុះ។
"មិនអីទេយើងនៅទីនេះហើយ យើងនិងការពារឯង"
"អ៉ឹម.."គេងក់ក្បាលតិចៗបញ្ជាក់ប្រាប់ថាគេជឿជាក់នាង
"ចុះនាង?ហេតុអីក៏មករស់នៅម្នាក់ឯងដែលចឹង?នាងត្រូវគេបោះបង់ដែររឺ?" បន្ទាប់ពីស្ងប់ស្ងាត់មួយសំទុះធំគេក៏ចាប់ផ្តើមសួរនាងម្តង
"ខ្ញុំហេស!?? ជីវិតខ្ញុំរញ៉េរញ៉ៃណាស់ ហ៉ឹស"នាងសើចក្នុងបំពង់កចំអកអោយខ្លួនឯង នាងនិងគេបើនិយាយពីឋាន:គឺខុសគ្នាដូចមេឃនិងដី តែបើនិយាយពីរឿងដូចគ្នានោះគឺពួកគេខ្វះភាពកក់ក្តៅពីឪពុកម្តាយដូចគ្នា;)។
"ខ្ញុំជាមនុស្សចង្រៃកើតមកមិនបាន៣នាទីផងម្តាយក៏ស្លាប់បាត់ហើយមិនដឹងថាឪពុកជាអ្នកណា?
ម្តាយខ្ញុំគាត់ជាអ្នកបម្រើក្នុងផ្ទះប្ដីប្រពន្ធអ្នកមានមួយ បន្ទាប់ពីម្តាយខ្ញុំស្លាប់ទៅគាត់ក៏ចិញ្ចឹមបីបាច់ខ្ញុំប្រៀបដូចជាកូនជាចៅ តែមិនយូរប៉ុន្មានលោកម្ចាស់ធំក៏ស្លាប់ដោយសាររោគាពាធ ហើយម្ចាស់ស្រីក៏ស្លាប់តាមក្រោយលោកម្ចាស់ធំនៅ២ឆ្នាំក្រោយ ខ្ញុំក៏មករស់នៅជាមួយកូនស្រីពួកគាត់ កូនស្រីគាត់អនុញ្ញាតអោយខ្ញុំហៅគាត់ថាម៉ាក់ តែទង្វើររបស់គាត់គឺឆ្ងាយនិងពាក្យថាម្តាយកូនណាស់ ពេលនេះគាត់ទៅតូក្យូជាមួយគ្រួសាររបស់គាត់ ចឹងហើយខ្ញុំរឹតតែដឹងខ្លួនច្បាស់ថាខ្ញុំគ្មានចំណែកជាគ្រួសាររបស់គាត់ទេ"នាងញញឹមសម្លឹងមើលទៅគេរួចនិយាយបន្តទៀត
"ខ្ញុំឯកាយូរណាស់មកហើយ ខ្ញុំគ្រាន់តែចង់មានមិត្តភក្តិម្នាក់ដែលអាចនិយាយរឿងក្នុងចិត្តប្រាប់គេប៉ុណ្ណោះ ពេលខ្ញុំមានហើយគឺឯងជាមិត្តសម្លាញ់របស់ខ្ញុំ ហូសុក"
ហូសុកញញឹមតបតរួចលូកដៃទៅអោបនាងថ្មមៗ នាងលូកដៃទៅអោបគេវិញ ហូសុកក៏បន្លឺសម្លេងឡើង
"ឯងក៏ជាមិត្តសម្លាញ់របស់ខ្ញុំដែរ វ៉ាណា";)។
___________________
សុំទោសសម្រាប់កំហុសឆ្គង
_Tiger🐯

"DYNAMITE"ក្លាយជា MV លឿនបំផុតក្នុងប្រវត្តិសាស្ត្រដែលទទួលបានviews 100លានដងនៅលើYoutube(24ម៉ោងនិង 27នាទី) ទោះគម្រោងក្នុង24ម...
22/08/2020

"DYNAMITE"ក្លាយជា MV លឿនបំផុតក្នុងប្រវត្តិសាស្ត្រដែលទទួលបានviews 100លានដងនៅលើYoutube(24ម៉ោងនិង 27នាទី)

ទោះគម្រោងក្នុង24ម៉ោងមិនបាន100MតែArmyនៅខំប្រឹងរហូតទាល់តែបានទោះជាយឺត27នាទីក៏ដោយ ហត់ហើយArmy😭🥰✨

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Galaxy With 7Boys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category