03/09/2026
នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់គោកឃ្លាង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងរស់នៅប្រមូលផ្ដុំ អាផាតមិន លី នីរ៉េស៊ីដេន ចំនួន ១ ទីតាំង មានចំនួន០១អគារ ស្មើនឹង ៤៨ បន្ទប់ ស្ថិតនៅផ្លូវលេខ ៧៦ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផល បានត្រួតពិនិត្យចំនួន ៤៨បន្ទប់
បច្ចុប្បន្នជនបរទេសស្នាក់នៅចំនួន ០៥បន្ទប់ មានចំនួន ០៥នាក់ ស្រីចំនួន ០២នាក់ ស្មើនឹង ៤សញ្ជាតិ ក្នុងនោះ៖
-ជនជាតិចិន ចំនួន ០២នាក់ ស្រីចំនួន ០១នាក់
-ជនជាតិអាហ្វ្រិក ចំនួន ០១នាក់ ស្រីចំនួន ០០នាក់
-ជនជាតិមីយ៉ាន់ម៉ា ចំនួន ០១នាក់ ស្រីចំនួន ០១នាក់
-ជនជាតិអាមេរិក ចំនួន ០១នាក់ ស្រីចំនួន ០០នាក់ ។
ក្នុងការត្រួតពិនិត្យជនបរទេសទាំងអស់មានលិខិតឆ្លងដែននិងទិដ្ឋាការចុងក្រោយត្រឹមត្រូវ ពុំឃើញមានជនបរទេសណាស្នាក់នៅដោយខុសច្បាប់ ឬពាក់ព័ន្ធជាមួយបទល្មើស(Scams Online) ឡើយ។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបានឆ្លៀតផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មងទំនើង និងបញ្ហាផ្សេងៗទៀត៕