វិទ្យាស្ថានជាតិ វបន National Institute of Science Technology and Innovation

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានជាតិ វបន National Institute of Science Technology and Innovation

វិទ្យាស្ថានជាតិ វបន National Institute of Science Technology and Innovation “Accelerating Cambodia’s Competitiveness through Innovative Technology Solutions.”

[English Below]————————កម្មវិធីផ្សព្វផ្សាយស្តីពី៖ The East Asia Science and Innovation Area Joint Research Program (e-AS...
03/09/2026

[English Below]

————————
កម្មវិធីផ្សព្វផ្សាយស្តីពី៖ The East Asia Science and Innovation Area Joint Research Program (e-ASIA JRP)

រាជធានីភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖​ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «The East Asia Science and Innovation Area Joint Research Program (e-ASIA JRP)»។ កម្មវិធីនេះធ្វើឡើងដឹកនាំដោយ លោកបណ្ឌិត បោង អង្គារ៉ា អគ្គនាយករងនៃវិទ្យាស្ថានជាតិ វ.ប.ន. ក្នុងគោលបំណង៖

១. ចែករំលែកព័ត៌មានលម្អិតអំពី កម្មវិធី e-ASIA JRP ជូនដល់ស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន
២. ជំរុញការចូលរួមកម្មវិធីស្រាវជ្រាវតាមរយៈ e-ASIA ពីអ្នកពាក់ព័ន្ធ
៣. ពិភាក្សាអំពីនិន្នាការនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ ស្របទៅតាមគោលនយោបាយជាតិ និងតម្រូវការជាក់ស្ដែងរបស់ប្រទេសជាតិ

————————
Webinar on Information-Sharing on
“The East Asia Science and Innovation Area Joint Research Program (e-ASIA JRP)”

Phnom Penh, September 3, 2026: The National Institute of Science, Technology and Innovation (NISTI) organized a Webinar on Information-Sharing on
“The East Asia Science and Innovation Area Joint Research Program (e-ASIA JRP)”. The workshop was led by Dr. B**g Angkeara, Deputy Director General of NISTI, with the following objectives:

1. To share detailed information about the e-ASIA JRP with research institutions, government agencies, and private-sector organizations.
2. To promote participation in research programs through the e-ASIA JRP among relevant stakeholders.
3. To discuss research and development trends in alignment with national policies and the country's actual needs.

————————
-ASIA

🌐More info about NISTI
https://nisti-tree.vercel.app/

03/09/2026

[English Below]

ជូនចំពោះប្អូនៗសិស្សានុសិស្សទាំងអស់,

🎉 សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ 🇰🇭👏

នេះជាជំហានដ៏សំខាន់សម្រាប់អនាគតរបស់ប្អូនៗ និងសម្រាប់អនាគតរបស់ប្រទេសកម្ពុជាយើង។

យើងលើកទឹកចិត្តយុវជនឱ្យបន្តសិក្សា និងជ្រើសរើសមុខវិជ្ជា ស្ទែម(STEM) ដើម្បីជំរុញនវានុវត្តន៍ ពង្រឹងសេដ្ឋកិច្ច និងចូលរួមកសាង ប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

💪 យ៉ាងណាមិញចំពោះប្អូនៗដែលមិនទាន់ទទួលបានលទ្ធផលតាមបំណង សូមកុំបោះបង់ក្តីស្រមៃ និងខិតខំប្រឹងប្រែងបន្តទៀត។ ជំហានតូចៗដែលយើងខិតខំធ្វើរាល់ថ្ងៃ នឹងនាំយើងទៅកាន់គោលដៅនៅថ្ងៃណាមួយ។

Dear Students,

🎉Congratulations to all who passed the High School Graduation Examination!🇰🇭👏

This achievement marks an important milestone for both your future and the future of Cambodia.

We warmly encourage all of you to consider pursuing studies in STEM fields, as your passion and dedication can help drive innovation, strengthen our economy, and contribute to building an upper-middle-income Cambodia by 2030 and a high-income Cambodia by 2050.

💪 For those who have not yet achieved the results they hoped for, please do not give up on your dreams, and continue to work hard

🔗 Watch our previous STEM activity/video here: https://www.facebook.com/share/v/19PHNWYP48/?mibextid=wwXIfr

📌 Learn more about NISTI:
https://nisti-tree.vercel.app/

[English Below]---------------នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារ M&E នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និ...
03/09/2026

[English Below]
---------------
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារ M&E នៃវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃកម្មវិធីអន្តរាគមន៍ ព្រមទាំងកំណត់ទិសដៅការងារឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិ វ.ប.ន. ដោយផ្ទាល់ និងអនឡាញ។

កិច្ចប្រជុំនេះមានគោលបំណងកែសម្រួល និងពង្រឹងផែនការអនុវត្តកម្មវិធីអន្តរាគមន៍សម្រាប់ឆ្នាំ២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការផ្តល់អត្ថប្រយោជន៍ និងការពង្រឹងសមត្ថភាពក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសដល់ MSMEs។

---------------

On September 2, 2026, the M&E Team of the National Institute of Science, Technology and Innovation (NISTI) organized a discussion and evaluation meeting on the program intervention and set the strategic direction for 2027. The meeting was chaired by H.E. KEO Socheat, Director General of NISTI, in persion and hybrid.

This meeting aimed to refine and strengthen the program's implementation plan for 2027 to ensure greater effectiveness, with a core focus on maximizing benefits and enhancing the capacity to provide technical solutions to MSMEs.

📌 Learn more about NISTI:
https://nisti-tree.vercel.app/


03/09/2026
[English Below]-----------------សកម្មភាពតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១រាជធានីភ្នំពេញ,...
02/09/2026

[English Below]
-----------------
សកម្មភាពតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស លើកទី១

រាជធានីភ្នំពេញ, ថ្ងៃទី១ កញ្ញា ២០២៦៖ ក្រុមការងារវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បានរៀបចំជំនួបតាមអនឡាញ ដើម្បីតាមដាន និងផ្តល់ការប្រឹក្សាបន្ថែមលើ "ការអនុវត្តដំណោះស្រាយបច្ចេកទេស" ជូនដល់សិប្បកម្មកែច្នៃស្វាយចន្ទីចំនួន២ គឺ សិប្បកម្ម សាន់គរ និង សិប្បកម្មកែច្នៃស្វាយចន្ទី (អុិន ឡៃហួត)។

ការចុះតាមដាននេះ ផ្ដោតសំខាន់លើការប្រឹក្សាពន្យល់បន្ថែមលើលទ្ធផលដំណោះស្រាយបច្ចេកទេស និងវឌ្ឍនភាព នៃការអនុវត្តដំណោះស្រាយបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងវិធីសាស្រ្តក្នុងការរក្សាទុក ការវេចខ្ចប់ និងស្តង់ដារសុវត្ថិភាពនៃផលិតផល ដើម្បីបង្កើន​ប្រសិទ្ធភាពផលិតកម្ម សម្រាប់កំណើនអាជីវកម្ម។

វិទ្យាស្ថានជាតិ វ.ប.ន. នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

-----------------
First Follow-up and Progress Evaluation of Technical Solution Implementation

Phnom Penh, 1st September 2026: The technical team of the National Institute of Science, Technology and Innovation (NISTI) conducted an online meeting to follow up on progress and provide additional technical consultation regarding the implementation of technical solutions for two cashew-processing enterprises: Sankor Cashew Nut Processing Handicraft and (In Laihuot) Cashew Nut Processing Handicraft.

The follow-up activity focused primarily on providing further technical guidance and clarification on the results of the proposed technical solutions, as well as assessing the progress of their implementation. The activity aims to strengthen product quality and improve practices related to storage, packaging, and product safety standards, thereby enhancing production efficiency and supporting sustainable business growth.

The National Institute of Science, Technology and Innovation (NISTI) remains firmly committed to supporting Micro, Small and Medium Enterprises (MSMEs) in Cambodia in strengthening their capabilities, improving productivity, and enhancing their competitiveness.


-----------------
More info about NISTI
https://nisti-tree.vercel.app/

02/09/2026

🎉 អបអរសាទរ! ការដាក់ឱ្យដំណើរការសេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ១០០% នៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកអ្នកអាចស្នើសុំសេវាទាំងនេះតាមប្រព័ន្ធអនឡាញ — កាន់តែងាយស្រួល រហ័ស មានតម្លាភាព និងប្រសិទ្ធភាព!

🏭 សេវាឌីជីថលសម្រាប់ SMEs និងសិប្បកម្ម៖
១. ការស្នើសុំលិខិតអនុញ្ញាតពង្រីកផលិតកម្ម ប្តូរឈ្មោះ ប្តូរម្ចាស់ និងប្តូរទីតាំងសហគ្រាស

💧 សេវាឌីជីថលវិស័យទឹកស្អាត៖
១. ការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
២. ការស្នើសុំវិញ្ញាបនបត្រដំណើរការផ្គត់ផ្គង់ទឹកស្អាត

…………………………

🎉 Celebrating the official launch of fully digitalized SME and handicraft services and water supply services through MISTI’s Digital Public Service System.

All these services are now fully accessible online—easier, faster, more transparent and efficient!

🏭 Digital Services for SMEs & Handicrafts:

1. Application for Production Expansion Permit, including changes of business name, ownership and location

💧 Digital Services for Water Supply:

1. Application for Water Supply Business License

2. Application for Water Supply Operation Certificate

🌐 services.misti.gov.kh | 📞 1265

01/09/2026
01/09/2026
សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែសីហា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៨។Welcome to the Monthly Newsle...
01/09/2026

សូមស្វាគមន៍មកកាន់ព្រឹត្តិបត្រព័ត៍មានប្រចាំខែសីហា របស់វិទ្យាស្ថានជាតិ វ.ប.ន​. ឆ្នាំទី៤ លេខ៨។

Welcome to the Monthly Newsletter of August, Vol. 4, No. 8 !

––––––—————————
🌐More info about NISTI
https://nisti-tree.vercel.app/

Address

National Road 2, Sangkat Chak Angre Leu, Khan Mean Chey
Phnom Penh
12354

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានជាតិ វបន National Institute of Science Technology and Innovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share