រដ្ឋបាលសង្កាត់ពងទឹក

រដ្ឋបាលសង្កាត់ពងទឹក ចៅសង្កាត់ 012 992 150
ស្មៀន 096 54 22227
មេប៉ុស្តិ៍ 069 240 220

នៅថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពការចែកលិខិតអញ្ជើញនៅក្នុងមូលដ្ឋានសង្កាត់ពងទឹកសម្រាប់បម្រើឲ្យការពនិត្យបញ្ជីឈ្មោះ និងក...
09/09/2026

នៅថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០២៦
សកម្មភាពការចែកលិខិតអញ្ជើញនៅក្នុងមូលដ្ឋានសង្កាត់ពងទឹកសម្រាប់បម្រើឲ្យការពនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

លិខិតអបអរសាទរ​ គោរពជូនចំពោះ​ ឯកឧត្ដម​ ឃួង ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភំេពញ ដែលបានទទួលពានរង្វាន់្របចាំឆ្នាំ២០២៦ របស់...
06/09/2026

លិខិតអបអរសាទរ​ គោរពជូនចំពោះ​ ឯកឧត្ដម​ ឃួង ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភំេពញ ដែលបានទទួលពានរង្វាន់្របចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក​ លេីកិច្ចខិតខំប្រឹងប្រែងក្នុងការលេីកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង​"ការដឹកជញ្ជូនមានសុវត្ថិភាព​ សកម្ម​ និងលេីកកម្ពស់សុខភាព៖​ ការជំរុញសុខភាព​ និងការកាត់បន្ថយវិសមភាពក្នុងការធ្វេីដំណេីរក្នុងទីក្រុង"​ ដែលពានរង្វាន់នេះមានទីក្រុងជាង ១៥០ទីក្រុង​មកពីតំបន់អាស៊ីប៉ាសុីហ្វិកបានដាក់ពាក្យ​ដើម្បីទទួលបានការវាយតម្លៃ និងជ្រេីសរេីសប្រគល់ពានរង្វាន់នេះ​ ។

រដ្ឋបាលសង្កាត់ពងទឹកថ្ងៃព្រហស្បតិ៍​ ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជួង សារឿន តំណាងឱ្យ​ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានចូល...
27/08/2026

រដ្ឋបាលសង្កាត់ពងទឹក
ថ្ងៃព្រហស្បតិ៍​ ទី២៧ ខែសីហា ឆ្នាំ២០២៦
លោកស្រី ជួង សារឿន តំណាងឱ្យ​ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានចូលរួមបុណ្យសពឈ្មោះ ឈុំ សុវណ្ណ អាយុ ៣២ឆ្នាំ ទទួលមរណភាពដោយរោគាពាធ នៅភូមិត្រាំដោក ថវិកា គ ក ន ក ចំនួន ១០០,០០០រៀល អង្ករ ២៥គីឡូ

រដ្ឋបាលសង្កាត់ពងទឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានចូលរួមបុណ្យសព១. ឈ្មោះ ហួន សំបូរ អាយុ ៥៨...
27/08/2026

រដ្ឋបាលសង្កាត់ពងទឹក
ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦
លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានចូលរួមបុណ្យសព
១. ឈ្មោះ ហួន សំបូរ អាយុ ៥៨ឆ្នាំ ទទួលមរណភាពដោយរោគាពាធ នៅភូមិពងទឹក លោក ម៉ម សារិន ថវិកាចំនួន ៥០,០០០រៀល និងថវិកា គ ក ន ក ចំនួន ១០០,០០០រៀល អង្ករ ២៥គីឡូ
សូមគោរពជូនជ្រាប!

រសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់ បានសួរសុខទុក្ខគ្រួស...
15/08/2026

រសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦
លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់ បានសួរសុខទុក្ខគ្រួសារ លោក នួន ជៀង ប្រជាការពារភូមិព្រៃកីខ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
-លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ថវិកាចំនួន ១០០,០០០រៀល អង្ក២៥គីឡូក្រាម មី១កេស ទឹកត្រី១យួ
-លោកស្រី ជួង សារឿន ថវិកា គ ក ន ក ចំនួន ១០០,០០០រៀល
-លោកស្រី សួង សាវ៉ាន ថវិកាចំនួន ២០,០០០រៀល
សរុបថវិកាទាំងអស់ចំនួន ២២០,០០០រៀល
សូមគោរពជូនជ្រាប!

សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈនានា និងមតិ...
19/07/2026

សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈនានា និងមតិយោបល់ សំណូមពររាល់បញ្ហាប្រឈម ឬការលំបាកនានា ក្នុងមូលដ្ឋាន !!!

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សង្កាត់ពងទឹក អញ្ជើញចូលរួមក្នុងក្រុមតេឡេក្រាម ដែលមានឈ្មោះថា «ប្រជាជនសង្កាត់ពងទឹក» ឲ្យបានគ្រប់ៗគ្នា និងទាញបញ្ចូលនូវសមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដែលរស់នៅក្នុងមូលដ្ឋានជាមួយគ្នាឲ្យបានច្រើនកុះករនៅក្នុងក្រុមតេឡេក្រាមនេះ។

សូមប្រជាពលរដ្ឋទាំងអស់ចូលរួម (Join) ក្នុងក្រុមតេឡេក្រាមតាមរយ: https://t.me/SangkatPorngTeuk ឬក៏ QR code ដូចបានភ្ជាប់ជូនជាមួយនេះ។

សូមអរគុណ

ព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីដ...
17/06/2026

ព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម អុីមរ៉ន ហាស្សាន់​ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជេីញចូលរួមពី លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។
ក្នុងនោះរដ្ឋបាលសង្កាត់ពងទឹក​ មាន​១គម្រោង​ ដាក់លូមូលដោះទឹក​ ប្រវែង៤៥៩​ ម៉ែត្រ​ ស្ថិត​នៅភូមិវត្តស្លែង​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

រដ្ឋបាលសង្កាត់ពងទឹក ដឹកនាំដោយលោក​ ម៉ម​ សារិន ចៅសង្កាត់ពងទឹក ព្រមទាំងមានការចូលរួមពីមន្រ្តីសង្កាត់ មន្រ្តីបរិស្ថាន ប្រជាកា...
10/06/2026

រដ្ឋបាលសង្កាត់ពងទឹក
ដឹកនាំដោយលោក​ ម៉ម​ សារិន ចៅសង្កាត់ពងទឹក ព្រមទាំងមានការចូលរួមពីមន្រ្តីសង្កាត់ មន្រ្តីបរិស្ថាន ប្រជាការពារសង្កាត់ ចុះធ្វើបរិស្ថាន សំអាត ប្រមូលសំរាម កាប់ឆ្ការព្រៃ កាត់ស្មៅ តាមបណ្ដាយផ្លូវព្រៃស ផ្លូវ​ជាតិ​លេខ៣​ និងសង្កាត់ពងទឹក​ ក្នុងមូលដ្ឋានសង្កាត់ពងទឹក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមគោរពអរគុណ!

(គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។
#សន្តិភាពនៅកម្ពុជា

បទបញ្ជាស្តីពី​ ការដាក់ចេញវិធានការហាមឃាត់ការនាំចូល​ ការចែកចាយ​ ការលក់​ ការផ្សាយពាណិជ្ជកម្ម​ ការប្រេីប្រាស់​ ការកាន់កាប់​ ...
20/04/2026

បទបញ្ជាស្តីពី​ ការដាក់ចេញវិធានការហាមឃាត់ការនាំចូល​ ការចែកចាយ​ ការលក់​ ការផ្សាយពាណិជ្ជកម្ម​ ការប្រេីប្រាស់​ ការកាន់កាប់​ ការផលិត​ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក​ និងសារធាតុគីមីសម្រាប់ជក់​ និងសុីស្សា​ ។

រដ្ឋបាលសង្កាត់ពងទឹក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ​ ព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ ...
19/04/2026

រដ្ឋបាលសង្កាត់ពងទឹក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ​ ព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ 🙏🙏🙏។

Address

ដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ
Phnom Penh
120502

Telephone

+85512992150

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ពងទឹក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share