រដ្ឋបាលសង្កាត់ទួលទំពូងទី២

រដ្ឋបាលសង្កាត់ទួលទំពូងទី២ ចៅសង្កាត់ 011 600 689
ស្មៀនសង្កាត់ 017 978 333
មេប៉ុស្តិ៍ 092 726 661

07/05/2026
24/04/2026
19/04/2026
នៅ ថ្ងៃសុក្រ ទី៣​ ខែមេសា​ឆ្នាំ២០២៦  ម៉ោង៨ព្រឹករដ្ឋបាលសង្កាត់ទួលទំពូងទី២​ បានរៀបចំវេទិកាសាធារណៈ ប្រជុំភូមិ-សង្កាត់មានសុវត...
03/04/2026

នៅ ថ្ងៃសុក្រ ទី៣​ ខែមេសា​ឆ្នាំ២០២៦ ម៉ោង៨ព្រឹក
រដ្ឋបាលសង្កាត់ទួលទំពូងទី២​ បានរៀបចំវេទិកាសាធារណៈ ប្រជុំភូមិ-សង្កាត់មានសុវត្ថិភាព នៅភូមិ៣​ សង្កាត់ទួលទំពូងទី២
👉ក្រោមអធិបតីភាព៖
1-លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន
2-លោក សុខ​ សុីថា​ ចៅសង្កាត់ទួលទំពូងទី២
3-លោក​ស្រី​ ម៉ុម​ កញ្ញារាសី​ អធិការងខណ្ឌចំការមន
4-លោក​ស្រី​ នូ​ ម៉ារិន​្ទ​ អនុប្រធានការិយាល័យលេខាក្រុមប្រឹក្សាខណ្ឌចំការមន
5-លោកស្រី​ កែវ​ សា​ ម៉ុស​ ប្រធាន​ គ.ក.ស.ក​ ខណ្ឌចំការមន
6-លោក​ សូរ​ រង្សី សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន
7-លោក​ ប៉ែន​ សុភា អនុប្រធានការិ​ ច្រក
8-លោក​ ពៅ​ ឆាយ​ អនុប្រធានការិ.សេដ្ឋកិច្ច
9-លោក​ ភី​ សុវណ្ណដារិទ្ធ​ ​ ជំនួយការការិ.រដ្ឋបាល
10-លោក​ សំ​ សារឿន​ មន្រី្តការិ​ ដែនដី
11-លោក​ ​​ផាន់​ ភាន់​ ប្រធាននគរបាលប៉ុស្តិ៍
👉សមាសភាពចូលរួមមាន៖
1-លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់,ចៅសង្កាត់រងទី១,ចៅសង្កាត់រងទី២​ ,ស្មៀនសង្កាត់ និងមេភូមិទាំង៤​ ព្រមទាំងមន្រ្តីនគរបាលប៉ុស្តិ៍
2-បងប្អូនប្រជាពលរដ្ឋសរុបចំនួនៈ ៥៥នាក់ ស្រីៈ ២៦នាក់។
👉កិច្ចប្រជុំជាក់ស្តែងៈ
🔹ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ដោយនគរបាលប៉ុស្តិ៍។​
🔹ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដោយនគរបាលខណ្ឌចំការមន។​
🔹អំពីបញ្ហា និងសំណូមពរ មានដូចខាងក្រោម៖
​ -​ គ្មាន
🔹ជាទីបញ្ចប់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការ​មន បានមានមតិថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់​ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងវេទិកាសាធារណៈ ប្រជុំភូមិ-សង្កាត់មានសុវត្ថិភាពរបស់សង្កាត់ទួលទំពូងទី២ នាថ្ងៃនេះ។

នៅព្រឹកថ្ងៃទី 26​ខែមីនាឆ្នាំ 2026 រដ្ឋបាលសង្កាត់ទួលទំពូងទី២ បានសហការជាមួយនឹងលទ្ធកម្មខណ្ឌបានចុះវាស់ក្នុងស្តារដោះទឹកមានចំន...
26/03/2026

នៅព្រឹកថ្ងៃទី 26​ខែមីនាឆ្នាំ 2026 រដ្ឋបាលសង្កាត់ទួលទំពូងទី២ បានសហការជាមួយនឹងលទ្ធកម្មខណ្ឌបានចុះវាស់ក្នុងស្តារដោះទឹកមានចំនួន៨ផ្លូវដូចខាងក្រោម៖
១-ផ្លូវលេខ៤៧៦
២-ផ្លូវលេខ៤៧២
៣-ផ្លូវលេខ៤៦៨
៤-ផ្លូវលេខ៤៦៤
៥-ផ្លូវលេខ​៤៥០
៦-ផ្លូវលេខ​៤២៦
៧-ផ្លូវលេខ​៤២៤
៨-ផ្លូវលេខ​១៧៣
​ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៦​ ។

ថ្ងៃទី២៧​ ខែកុម្ភៈ​​ ឆ្នាំ២០២៦ម៉ោង១៤,០០នាទីរសៀលរដ្ឋបាលសង្កាត់ទួលទំពូងទី២បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក...
28/02/2026

ថ្ងៃទី២៧​ ខែកុម្ភៈ​​ ឆ្នាំ២០២៦
ម៉ោង១៤,០០នាទីរសៀល
រដ្ឋបាលសង្កាត់ទួលទំពូងទី២បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៤ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពលោក សុខ​ សុីថា ប្រធានក្រុមប្រឹក្សាសង្កាត់ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ដ្រីសង្កាត់ ស្មៀនសង្កាត់ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាល​ទួលទំពូងទី២​លោកនាយកសាលាបឋមសិក្សាហ៊ុននាងទួលទំពូងទី២​លោក លោកស្រីមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិទាំង៤​ដែលមានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម:
1-ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី៤៣​ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។
2-ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររដ្ឋបាលសង្កាត់
3-លើកទិសដៅការងារសម្រាប់ខែ មីនា​ឆ្នាំ២០២៦ ។
4-បញ្ហាផ្សេងៗ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦លោក សុខ ស៉ីថា ប្រធានក្រុម...
29/01/2026

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

លោក សុខ ស៉ីថា ប្រធានក្រុមប្រឹក្សាសង្កាត់ទួលទំពូងទី២ រួមជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ បានអញ្ជើញចូលរួមពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពរនៅមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅវិមានព្រឹទ្ធសភា ។

អបអរសាទរទិវាបុណ្យជាតិខួបលើកទី៤៧ នៃជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូ...
07/01/2026

អបអរសាទរទិវាបុណ្យជាតិ
ខួបលើកទី៤៧ នៃជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។

រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។

អរគុណសន្តិភាព !

Address

ផ្ទះលេខ១០២ ផ្លូវ៤៥៤ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន
Phnom Penh
120110

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ទួលទំពូងទី២ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share