វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជាគ្រឹះស្ថានសិក្សារបស់រដ្ឋ

 #វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺសូម​ស្វាគមន៍​ អង្គការ​ពន្លឺ​សម្រាប់​ប្រជាជាតិ​(Light For All Organization) ក្នុងក...
22/06/2026

#វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
សូម​ស្វាគមន៍​ អង្គការ​ពន្លឺ​សម្រាប់​ប្រជាជាតិ​(Light For All Organization) ក្នុងការ​ចូលរួម​សកម្មភាព​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស

16/06/2026
16/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩
ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល»
កម្មវិធីកិច្ចពិភាក្សាស្តីពី«ការចូលរួមចំណែកពី
វិស័យឯកជនលើមាគ៌ាការងារសម្រាប់កម្លាំងពលកម្មជំនាញបញ្ជាក់ដោយយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL)»

🤝 វិស័យឯកជន និង TVET៖ រួមកម្លាំងគ្នាបើកផ្លូវអនាគត និងផ្តល់តម្លៃដល់បទពិសោធន៍ពិត តាមរយៈយន្តការវាយតម្លៃផ្អែកលើសមត្ថភាពការទទួលស្គាល់ជំនាញឬការសិក្សាដែលមានពីមុន(RPL) 🚀
វិស័យឯកជន គឺជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការជំរុញមាគ៌ាអាជីពរបស់កម្លាំងពលកម្មកម្ពុជា។ តាមរយៈយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL) បងប្អូនកម្មករនិយោជិត និងបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដែលមានចំណេះដឹង និងជំនាញការងារជាក់ស្តែងរាប់ឆ្នាំ ប៉ុន្តែគ្មានសញ្ញាបត្រ ឥឡូវនេះអាចទទួលបានការវាយតម្លៃដើម្បីប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការដែលបងប្អូនអាចយកទៅប្រើប្រាស់បានក្នុងការទទួលបានឱកាសការងារនិងប្រាក់ចំណូលខ្ពស់ជាងមុន
🏗 ការចូលរួមរបស់វិស័យឯកជននាំមកនូវ៖
🎯 ការកំណត់ស្តង់ដារ៖ ធានាថាការវាយតម្លៃស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង។
💼 ឱកាសរីកចម្រើន៖ ជួយឱ្យបុគ្គលិកទទួលបានការដំឡើងតួនាទី ប្រាក់ខែ និងមាគ៌ាការងារច្បាស់លាស់។
📈 ភាពប្រកួតប្រជែង៖ បង្កើនផលិតភាពការងារ និងភាពរឹងមាំសម្រាប់អាជីវកម្មផ្ទាល់។
✨ ការគាំទ្ររបស់វិស័យឯកជនក្នុងយន្តការការទទួលស្គាល់ជំនាញដែលមានពីមុន(RPL) គឺជានិរន្តរភាពនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

15/06/2026

អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩
ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល»

កម្មវិធីកិច្ចពិភាក្សាស្តីពី«TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ផ្តោតទៅលើវិស័យយានយន្ត
🚗TVET ជំនាញពិត ជីវិតប្រសើរ! ជ្រើសរើសរៀនជំនាញយានយន្តជាមួយ TVET 🛠
យុគសម័យនេះ បច្ចេកវិទ្យាយានយន្តកំពុងដើរទៅមុខយ៉ាងលឿន! ប្រសិនបើអ្នកមានចំណូលចិត្តចំពោះគ្រឿងម៉ាស៊ីន ឡាន ឬម៉ូតូ កុំទុកឱ្យក្តីស្រមៃនៅត្រឹមការគិត។ មកចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្នែកយានយន្ត ដើម្បីក្លាយជាអ្នកជំនាញពិតប្រាកដ។
🎯 រៀនលឿន៖ ផ្ដោតលើការអនុវត្តផ្ទាល់ ៨០%។
💼 ការងារស្រាប់៖ ទីផ្សារការងារត្រូវការអ្នកបច្ចេកទេសយានយន្តគ្រប់ពេល។
🚀 អនាគតវែងឆ្ងាយ៖ អាចធ្វើជាប្រធានជាង អ្នកគ្រប់គ្រងការ៉ាស់ ឬបើកអាជីវកម្មផ្ទាល់ខ្លួន។
💡 ឈប់បារម្ភពីរឿងអត់ការងារធ្វើ មកបង្កើតឱកាសដោយខ្លួនឯងជាមួយ TVET!



អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល ”...
15/06/2026

អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល ” នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមប្រមាណ ២,១៣៥នាក់។

Address

CFQ3+59X
Phnom Penh
855

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category