ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University

  • Home
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University is created to support all poor promising students

19/09/2026
17/09/2026

西哈莫尼王家佛教大学每周新闻节目,为您报导最新的校园新闻、学术动态及重要活动。
🎙 主持人:Khim Daro 先生与 Huot Sokdalin 女士。
⏰ 每周一晚上 7:00 定期播出,敬请锁定关注!

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូលថាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្តារព្រះពុទ្ធសាសន...
17/09/2026

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូលថាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្តារព្រះពុទ្ធសាសនាឡើងវិញ។ ដូច្នេះ យុវជនជំនាន់ក្រោយត្រូវយកឱកាសដែលមាន ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន៕
សម្តេចមានព្រះរាជអង្ការបន្ថែមថា សង្គមមួយមិនអាចរីកចម្រើនបានទេ ប្រសិនបើពលរដ្ឋខ្វះចំណេះដឹង និងជំនាញច្បាស់លាស់។ ការផ្តល់ឱកាសដល់សមណសិស្ស និងសិស្សទទួលបានការអប់រំ គឺជាផ្នែកមួយនៃការពង្រឹងធនធានមនុស្ស។

Prof. Usha Natesan, Director, NITTTR Chennai, India, delivered the inaugural address to the international participants o...
17/09/2026

Prof. Usha Natesan, Director, NITTTR Chennai, India, delivered the inaugural address to the international participants of the ITEC Programme titled “Smart Technology Integration Frameworks for Transformative 21ˢᵗ Century STEM Teaching and Learning” at NITTTR Chennai on 16.09.2026.

Ministry of Education All India Council for Technical Education Indian Technical and Economic Cooperation - ITEC

17/09/2026

ព្រះរាជកិច្ចសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព្រះរាជកិច្ចសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
17/09/2026

ព្រះរាជកិច្ចសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សហការជាមួយ មណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាព ...
16/09/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សហការជាមួយ មណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាព និងការគ្រប់គ្រងហានិភ័យអគ្គិភ័យ»

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សហការជាមួយមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាព និងការគ្រប់គ្រងហានិភ័យអគ្គិភ័យ» ដោយមានការធ្វើបទបង្ហាញពីលោក អិន យិនចៀ មន្ត្រីជំនាញនៃមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ និងសម្របសម្រួលដោយសហការី។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានការនិមន្ត-ចូលរួមពី លោកជំទាវឧកញ៉ា ព្រះមន្ត្រីសង្ឃ មន្ត្រី បុគ្គលិក សមណនិស្សិត និងនិស្សិតជាច្រើនអង្គ/នាក់ នៅសាលវិមានឯករាជ្យ ជាន់ទី៣។

ក្នុងបទបង្ហាញបានផ្តោតលើ ចំណេះដឹង និងបច្ចេកទេសពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់អគ្គិភ័យ វិធានការកាត់បន្ថយកត្តាដែលអាចបង្កឱ្យមានអគ្គិភ័យ ព្រមទាំងការប្រើប្រាស់ និងការបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវទៅតាមស្តង់ដារ និងមានប្រសិទ្ធភាព។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រី បុគ្គលិក និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបានចំណេះដឹងទាក់ទងនឹងការបង្ការ ទប់ស្កាត់អគ្គីភ័យ និងដោះស្រាយស្ថានភាពអាសន្ន ព្រមទាំងចូលរួមបង្កើតបរិយាកាសសិក្សា និងបំពេញការងារប្រកបដោយសុវត្ថិភាព។

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

ក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្ដេ...
16/09/2026

ក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំ ចាត់ចែង និងសម្របសម្រួលការងារ រួមទាំងឯកសារពាក់ព័ន្ធនានា ជូនលោកសាស្ត្រចារ្យ គង់ សុភី អនុប្រធានដេប៉ាតឺម៉ង់ទស្សនវិជ្ជាសាសនា ដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមកម្មវិធីអាហារូបករណ៍ ITEC ស្តីពី “Smart Technology Integration Frameworks for Transformative 21st Century STEM Teaching and Learning”។

ឱកាសដ៏មានតម្លៃនេះ គឺទទួលបានតាមរយៈ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថាន NITTTR (National Institute of Technical Teachers Training and Research) ទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលអន្តរជាតិនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្ត្រដើម្បីពង្រឹងគុណភាពអប់រំ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ដ៏មានតម្លៃ ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀតស្របតាមបរិបទឌីជីថល។

គណៈគ្រប់គ្រង និងក្រុមការងារ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រជុំពិភាក្សាការងារត្រៀមរៀបចំពិព័រណ៍ផលិតផល និងការងារ ...
15/09/2026

គណៈគ្រប់គ្រង និងក្រុមការងារ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រជុំពិភាក្សាការងារត្រៀមរៀបចំពិព័រណ៍ផលិតផល និងការងារ ដើម្បីផ្តល់ឱកាសដល់និស្សិត និងពង្រឹងកិច្ចសហការជាមួយដៃគូនានា

រាជធានីភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃីម ដារ័ត្ន អនុប្រធានអចិន្ត្រៃយ៍សាលាថ្នាក់ក្រោយបរិញ្ញាបត្រ និងប្រធានទទួលបន្ទុកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកបណ្ឌិត Amirhossein Taghipour ទីប្រឹក្សាស្រាវជ្រាវអន្តរជាតិ និងក្រុមការងារ បានប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំកម្មវិធីពិព័រណ៍ផលិតផល និងការងារ នៅបន្ទប់សាលាថ្នាក់ក្រោយបរិញ្ញាបត្រ នៃអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងកិច្ចប្រជុំនេះ លោក ឃីម ដារ័ត្ន បានលើកឡើងពីដំណើរការ និងគោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ផលិតផល និងការងារ ដែលគ្រោងនឹងរៀបចំឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ លោកបានបន្តថា កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាផ្សាភ្ជាប់រវាងនិស្សិត និងស្ថាប័ន ឬក្រុមហ៊ុនដៃគូ ដើម្បីបង្កើនឱកាសស្វែងរកការងារ និងការងារហាត់ការ សម្រាប់និស្សិត ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូខាងក្រៅ។

ជាមួយគ្នានេះ ពិព័រណ៍នេះនឹងក្លាយជាវេទិកាសម្រាប់ស្ថាប័ន និងក្រុមហ៊ុនដៃគូ បង្ហាញផលិតផល សេវាកម្ម និងឱកាសការងារ ការផ្លាស់ប្តូរព័ត៌មាន និងការស្វែងរកឱកាសអភិវឌ្ឍសមត្ថភាព។ ជាពិសេស ការរៀបចំកម្មវិធីនេះក៏ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងតម្រូវការ និងសូចនាករពាក់ព័ន្ធនឹង QS World University Rankings ផងដែរ។

ព្រមជាមួយគ្នានេះ លោកបណ្ឌិត Amirhossein Taghipour បានបន្ថែមថា ការរៀបចំពិព័រណ៍នេះត្រូវរៀបចំប្រកបដោយស្តង់ដារជាតិ និងអន្តរជាតិ ដោយផ្តោតលើគុណភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែងសម្រាប់និស្សិត និងស្ថាប័នដៃគូ។ ការរៀបចំកម្មវិធីនេះនឹងជួយបង្កើនការផ្សាភ្ជាប់រវាងការអប់រំ និងទីផ្សារការងារ ផ្តល់ឱកាសឱ្យនិស្សិតអនុវត្តចំណេះដឹង និងស្វែងយល់ពីតម្រូវការជាក់ស្តែង ព្រមទាំងចូលរួមបង្ហាញសកម្មភាពរបស់ពុទ្ធិកសាកលវិទ្យាល័យក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមនិន្នាការ និងស្តង់ដាររបស់សាកលវិទ្យាល័យអន្តរជាតិ។

ជាលទ្ធផល បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពកំណត់ពេលវេលារៀបចំពិព័រណ៍នៅចុងខែតុលា ឆ្នាំ២០២៦ និងបានបែងចែកភារកិច្ចជាក់លាក់ដល់ក្រុមការងារ ដើម្បីធានាថាដំណើរការនៃការប្រព្រឹត្តទៅនៃកម្មវិធីប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

13/09/2026

កម្មវិធីព័ត៌មានប្រចាំសប្តាហ៍ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនឹងធ្វើការរាយការណ៍ព័ត៌មានថ្មីៗ សកម្មភាពសិក្សា និងព្រឹត្តិការណ៍សំខាន់ៗ ដោយ លោក សុគុណ ដាវិន និងកញ្ញា ជា សាន់រ៉ូហ្សា។
កម្មវិធីព័ត៌មានប្រចាំសប្តាហ៍នឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចុងសប្តាហ៍ វេលាម៉ោង ៧:០០ នាទីយប់។

Address

Opposite To Russian Ambassy

855

Alerts

Be the first to know and let us send you an email when ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University:

Shortcuts

  • Want your organization to be the top-listed Government Service?

Share