រដ្ឋបាលក្រុងប៉ៃលិន

រដ្ឋបាលក្រុងប៉ៃលិន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលក្រុងប៉ៃលិន, Government Organization, Pailin.

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត...
12/04/2026

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រខេត្តប៉ៃលិ...
12/04/2026

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកប...
12/04/2026

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភ...
12/04/2026

លិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន សូមគោរពជូនពរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី===============...
08/04/2026

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

=====================

រសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងប៉ៃលិន បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។

នៅរសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំពិ...
07/04/2026

នៅរសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ក្រុង និងប្រកាសសមាសភាពសាខាគណៈកម្មាធិកា និងក្រុមការងារជំនាញ របស់សាខាគណៈកម្មាធិការ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន និងលោក លី សុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន នៅសាលាក្រុងប៉ៃលិន។

ប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន-------------------នៅព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ង...
06/04/2026

ប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន

-------------------

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ក្រោមអធិបតីភាព លោក ឃឹម ប៉េងថុង អភិបាលរង នៃគណៈអភិបាលក្រុងប៉ៃលិន នៅសាលប្រជុំសាលាក្រុងប៉ៃលិន។

គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា-------------------នៅព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ...
06/04/2026

គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
-------------------
នៅព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ៈ០០ នាទីព្រឹក ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងប៉ៃលិន និងថ្នាក់ដឹកនាំ កងកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ឆ្នាំ២០២៥។============================នៅរសៀលថ្ងៃទីសុក្រ ១រោច ខែចេ...
03/04/2026

កម្មវិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ឆ្នាំ២០២៥។

============================

នៅរសៀលថ្ងៃទីសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកម្មវិធិទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ” ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន និងលោក លឹម វណ្ណា អភិបាលរង នៃគណៈអភិបាលក្រុងប៉ៃលិន តំណាងលោកអភិបាលក្រុងប៉ៃលិន ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងប៉ៃលិន លោកនាយករងរដ្ឋបាលក្រុង លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យទាំង១៣ ចំណុះរដ្ឋបាលក្រុងប៉ៃលិន លោក លោកស្រីចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងបួន លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទាំងបួន លោកនាយក នាយិកាសាលារៀន ចំណុះរដ្ឋបាលក្រុងប៉ៃលិន លោក លោកស្រីមេភូមិ អនុភូមិ និងសមាជិកភូមិ និងពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ២០០រូប។

ក្រុងប៉ៃលិន៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៦ លោក សុខ ប៊ុនសុន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្...
01/04/2026

ក្រុងប៉ៃលិន៖នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៦

លោក សុខ ប៊ុនសុន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុងប៉ៃលិន បានសហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន ចុះណែនាំដល់បងប្អូនអាជីវករលក់ដូរតាមដងផ្លូវក្នុងភូមិប៉ាហ៊ីត្បូង និងភូមិអូរតាពុកលើ ក្នុងសង្កាត់ប៉ៃលិន ឱ្យបញ្ឈប់រាល់ការចាក់ទឹកបាយលើគម្របលូរំដោះទឹកភ្លៀង ដែលជាហេតុធ្វើឲ្យខូចសោភណភាព និងមានក្លិនមិនល្អក្នុងលូ និងបានណែនាំពួកគាត់ពីការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមមុខតូបលក់ដូរនីមួយៗ ក្នុងនោះពួកគាត់បានសំណូមពរ សុំឱ្យឡានសម្រាមជួយដឹកសម្រាមឲ្យបានទាន់ពេលវេលា។

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងប៉ៃលិន...............................................នៅព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្ន...
01/04/2026

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងប៉ៃលិន...............................................

នៅព្រឹកថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤ ឆ្នាំទី២ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន នៅសាលប្រជុំសាលាក្រុងប៉ៃលិន។

កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីលោក លី សុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន លោក លោកស្រីអភិបាលរងក្រុង លោកអធិការនគរបាលក្រុងប៉ៃលិន តំណាងកងរាជអាវុធហត្ថក្រុង លោកនាយករងរដ្ឋបាលក្រុងប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ-អង្គភាព ចំណុះរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងបួន នាយ-នាយរងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទាំងបួនក្នុងក្រុងប៉ៃលិន លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំងបីក្នុងក្រុងប៉ៃលិន ប្រធានអង្គភាព-ស្ថាប័នជំនាញក្នុងដែនសម្ថកិច្ចក្រុងប៉ៃលិន និងអ្នកពាក់ព័ន្ធផ្សេងទៀត។

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ ត្រូវនិងថ្ងៃទី៣១ ខែមីនា ២០២៦លោក លី ត្រកាល អភិបាលរងក្រុងប៉ៃលិន...
31/03/2026

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ ត្រូវនិងថ្ងៃទី៣១ ខែមីនា ២០២៦

លោក លី ត្រកាល អភិបាលរងក្រុងប៉ៃលិន បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុងប៉ៃលិន ចូលរួមវាយតម្លៃអង្កភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំឆ្នាំ២០២៥ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត។

Address

Pailin

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងប៉ៃលិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share