26/07/2026
ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ខ្ញុំបាទ និងលោក ឡៅ ប៊ុនខេង អភិបាលរងខេត្ត ព្រមទាំង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត សហការី អាជ្ញាធរស្រុក ឃុំ និងសប្បុរសជន បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអម្ពវ័ន (វត្តទួលគគីរ) ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។