មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ

  • Home
  • Cambodia
  • Kratie
  • មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ

មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ សូមស្វាគមន៍មកកាន់មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ក្រចេះ

04/09/2026

មន្ត្រីជំនាញមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះអប់រំណែនាំ ផ្សព្វផ្សាយច្បាប់និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើសកម្មភាពរុករករ៉ែមាសអនាធិបតេយ្យ នៅតំបន់អូរយុង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌីវ ពិសី អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ និងលោក សន ស៊ីដែន អភិបាលរងស្រុកចិត្របុរី។

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែ...
01/09/2026

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ លោក​ រ័ត្ន​ តុលា​ ប្រធាន​មន្ទីរ​ បានដឹក​នាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ...
28/08/2026

ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៦​ លោក​ រ័ត្ន​ តុលា​ ប្រធាន​មន្ទីរ​ បានដឹក​នាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ​។

#មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ

កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ...
27/08/2026

កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរមតិយោបល់ ការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយជាក់ស្តែងរួមគ្នា។
ជាក់ស្តែង វិស័យឯកជន គឺជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង របស់វិស័យឯកជន ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល និងប្រេងកាត ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងការវិនិយោគឱ្យកាន់តែប្រសើរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

 #សេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅក្នុង  #ស្រុកស្នួល  #ស្រុកអូរគ្រ...
26/08/2026

#សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅក្នុង #ស្រុកស្នួល #ស្រុកអូរគ្រៀងសែនជ័យ #ស្រុកចិត្របុរី និង #ស្រុកសំបូរ ឲ្យបានជ្រាប និងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងក្រោម៖

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១...
21/08/2026

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

18/08/2026
ព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោក​ រ័ត្ន​ តុលា​ ប្រធាន​មន្ទីរ​ បាន​ដឹក​នាំ​ក្រុម​ការងារ​ ចូល​រួម​កិច្ច​ប្រជុំ​ទប់ស...
18/08/2026

ព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោក​ រ័ត្ន​ តុលា​ ប្រធាន​មន្ទីរ​ បាន​ដឹក​នាំ​ក្រុម​ការងារ​ ចូល​រួម​កិច្ច​ប្រជុំ​ទប់ស្កាត់ និងបង្ក្រាបការធ្វើសកម្មភាពរករ៉ែមាសអនាធិបតេយ្យ របស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តក្រចេះ ក្រោម​អធិបតីភាព​ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំ ទប់ស្កាត់ការធ្វើសកម្មភាពរករ៉ែមាសអនាធិបតេយ្យ និងរាល់សកម្មភាពខុសច្បាប់ទាំងនោះ ហើយក្រសួងរ៉ែ និងថាមពល ក៏បានបញ្ចប់សិទ្ធិ ក្នុងការធ្វើអាជីវកម្មរ៉ែមាស របស់សហគមន៍ផងដែរ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើសកម្មភាពរករ៉ែមាសអនាធិបតេយ្យ ត្រូវបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយសកម្មភាពអាជីវកម្មអនាធិបតេយ្យ ទាំងនេះបន្តឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើសកម្មភាពរករ៉ែអនាធិបតេយ្យ ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន៕


#មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ​
#អរគុណសន្តិភាព

ព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក​ រ័ត្ន​ តុលា​ ប្រធានមន្ទីរ បានចូលរួមផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្...
18/08/2026

ព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក​ រ័ត្ន​ តុលា​ ប្រធានមន្ទីរ បានចូលរួមផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ។
ក្រោមអធិបតីភាពឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

#មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ

តម្លៃប្រេង ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦- សាំង = ៤ ១៥០ រៀល - ម៉ាស៊ូត = ៤ ៨៥០រៀល
11/08/2026

តម្លៃប្រេង ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

- សាំង = ៤ ១៥០ រៀល
- ម៉ាស៊ូត = ៤ ៨៥០រៀល

Address

Kratie Village, Sangkat Kratie, Krong Kratie
Kratie
12000

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Alerts

Be the first to know and let us send you an email when មន្ទីររ៉ែនិងថាមពលខេត្តក្រចេះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share