សាខាពន្ធដារខេត្តក្រចេះ Kratie Tax Branch

  • Home
  • Cambodia
  • Kratie
  • សាខាពន្ធដារខេត្តក្រចេះ Kratie Tax Branch

សាខាពន្ធដារខេត្តក្រចេះ Kratie Tax Branch គឺជាបណ្តាញទំនាក់ទំនងសង្គមដែលបង្កើតឡើងដើម្បីផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីជូនដំណឹងថ្មីៗ ស្តីពីពន្ធដារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក...
13/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក្រចេះ

លោក ស៊ាង ប៊ុនណា អនុប្រធានសាខា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាខាពន្ធដារខេត្តក្រចេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

04/08/2026
នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តក្រចេះ ...
25/07/2026

នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាខាពន្ធដារខេត្តក្រចេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ” ក្រោមការដឹកនាំដោយ លោក ចាន់ សំបូរ អនុប្រធានសាខាពន្ធដារខេត្តក្រចេះ ដែលរៀបចំឡើងនៅសាលសិក្ខាសាលា ជាន់ទី៦ នៃសាខាពន្ធដារខេត្តក្រចេះ។

នាព្រឹកថ្ងៃចន្ទ ៦កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្...
20/07/2026

នាព្រឹកថ្ងៃចន្ទ ៦កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក្រចេះ

លោក រស់ ប៉ុណ្ណូរិទ្ធ ប្រធានសាខា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាខាពន្ធដារខេត្តក្រចេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងសម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

នាព្រឹកថ្ងៃសុក្រ ៣កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត...
17/07/2026

នាព្រឹកថ្ងៃសុក្រ ៣កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក្រចេះ៖

ក្រោមការដឹកនាំរបស់លោក រស់ ប៉ុណ្ណូរិទ្ធ ប្រធានសាខាពន្ធដារខេត្ត
ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងសម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់សាខាពន្ធដារខេត្តក្រចេះ។

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីរាជការពន្ធដារជាស្...
11/07/2026

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីរាជការពន្ធដារជាស្រ្តីនៃសាខាពន្ធដារខេត្តក្រចេះ បានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងតាមរយៈបទបង្ហាញរបស់បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ស្តីពី “បញ្ញាសិប្បនិម្មិត (AI) សម្រាប់ផលិតភាពការងារ” នៅបន្ទប់ប្រជុំជាន់ទី៣ នៃសាខាពន្ធដារខេត្តក្រចេះ (តាមប្រព័ន្ធអនឡាញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។

នាព្រឹកថ្ងៃពុធ ៣កេីត ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក...
17/06/2026

នាព្រឹកថ្ងៃពុធ ៣កេីត ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាខាពន្ធដារខេត្តក្រចេះ

លោក រស់ ប៉ុណ្ណូរិទ្ធ ប្រធានសាខា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាខាពន្ធដារខេត្តក្រចេះ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

Address

Kratie

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when សាខាពន្ធដារខេត្តក្រចេះ Kratie Tax Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share