ផែនការងារអន្តោប្រវេសន៏ខេត្តកំពង់ស្ពឺ - Kampong Speu Immigration Police

  • Home
  • Cambodia
  • Kompong Speu
  • ផែនការងារអន្តោប្រវេសន៏ខេត្តកំពង់ស្ពឺ - Kampong Speu Immigration Police

ផែនការងារអន្តោប្រវេសន៏ខេត្តកំពង់ស្ពឺ - Kampong Speu Immigration Police Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ផែនការងារអន្តោប្រវេសន៏ខេត្តកំពង់ស្ពឺ - Kampong Speu Immigration Police, Government Organization, ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, Kompong Speu.

27/08/2026
01/08/2026
៚នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគា (S) ទីស្ដីការក្រសួងមហាផ្ទៃ លោកវ/ទោ អ៊ុក ចាន់ណារ័ត្ន នាយការិ.គ្រប់គ...
17/07/2026

៚នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគា (S) ទីស្ដីការក្រសួងមហាផ្ទៃ លោកវ/ទោ អ៊ុក ចាន់ណារ័ត្ន នាយការិ.គ្រប់គ្រងជនបរទេស រួមជាមួយលោកវ/ឯក អ៉ឹម វឿន នាយការិ.ស៊ើបអង្កេត និងអនុវត្តនីតិវិធី តំណាងលោកស្នងការរងផែនការងារអន្តោប្រវេសន៍ បានចូលរួម និងធ្វើបទអន្តរាគមន៍លើកិច្ចការងារគ្រប់គ្រងជនបរទេស ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋានទាំងអស់ ស្នងការរងទទួលផែនអន្តោប្រវេសន៍រាជធានី-ខេត្ត លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោក-លោកស្រីនាយការិយាល័យ នាយប៉ុស្តិ៍នរគបាលច្រកទ្វារទាំងអស់ ប្រធានក្រុមផ្ដល់ទិដ្ឋាការទាំងអស់ នាយការិយាល័យគ្រប់គ្រងជនបរទេសរាជធានី-ខេត្ត ទាំងអស់ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានី-ខេត្ត សមាសភាពចូលរួមសរុប ៥៦២នាក់។

16/06/2026

វីដេអូ៖ ការប្រើប្រាស់មុខងារប្រព័ន្ធ v-Pass ឆ្លងកាត់តាមច្រកទ្វារឆ្លាតវៃ (Smart Gate)
How to check your v-Pass information
如何查看你的电子入境记录

អបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្ប...
16/05/2026

អបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

នគរបាលជាតិកម្ពុជា ត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រអំពីការធ្វើពលិកម្មដ៏ធំធេងរបស់ បុព្វបុរសរៀមច្បង យុទ្ធជន និងយុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និង រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បី បុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៦

Address

ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
Kompong Speu
5020504

Website

Alerts

Be the first to know and let us send you an email when ផែនការងារអន្តោប្រវេសន៏ខេត្តកំពង់ស្ពឺ - Kampong Speu Immigration Police posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share