01/06/2026
#សាមគ្គីមុនីជ័យ: ដោយមានការចង្អុលដឹកនាំបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក មួង ធី អភិបាល និងជាប្រធានគណបញ្ជាការឯកភាពស្រុក ក្រុមការងារអនុវត្តន៍អនុក្រឹត្យលេខ០៣ ដោយមានការដឹកនាំអនុវត្តន៍ដោយផ្ទាល់ពីលោក ឡៃ សារ៉ាវុធ អភិបាលរងស្រុកសាមគ្គីមុនីជ័យ និងលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះធ្វើរដ្ឋបាលចំហរ និងជម្រុញផ្សព្វផ្សារអនុក្រិត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ។
ព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺចំនួន២គោលដៅ:
ការចុះរដ្ឋបាលពិនិត្យការស្នាក់នៅរបស់ជនបរទេសនេះគឺជួយផ្សព្វផ្សាយបន្ថែមដល់ទីតាំង បូរី ផ្ទះជួល រោងចក្រ និងសហគ្រាស ត្រូវមានកាតព្វកិច្ចសំខាន់ក្នុងការពិនិត្យនិងធានាថា ជនបរទេសដែលជួលទីតាំងពីខ្លួនមានឯកសារស្របច្បាប់ពេញលេញ។ ការជួលទីតាំងអោយជនបរទេសដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ឬខុសពីបទប្បញ្ញត្តិ មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើអោយម្ចាស់ទីតាំងត្រូវទទួលខុសត្រូវតាមច្បាប់ផងដែរ។
តាមអនុក្រឹត្យលេខ ០៣ ម្ចាស់ទីតាំងត្រូវមានកាតព្វកិច្ចពិនិត្យលិខិតឆ្លងដែន វីសា និងឯកសារស្នាក់នៅរបស់ជនបរទេសមុនពេលចុះកិច្ចសន្យាជួល។ បើមិនអនុវត្តតាម ម្ចាស់ទីតាំងអាចនឹងប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ការរឹតត្បិតសកម្មភាពអាជីវកម្ម ឬវិធានការផ្លូវច្បាប់ផ្សេងទៀត។
ដូច្នេះ ដើម្បីជៀសវាងបញ្ហា និងរក្សាការអនុវត្តន៍ច្បាប់បានត្រឹមត្រូវ ម្ចាស់ទីតាំងគួរតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងធ្វើការពិនិត្យឯកសារជនបរទេសឱ្យបានច្បាស់លាស់។ ការអនុវត្តត្រឹមត្រូវនឹងជួយការពារផលប្រយោជន៍របស់ខ្លួន និងរួមចំណែកដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម។