អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ

  • Home
  • Cambodia
  • Kompong Speu
  • អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ

អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ, Police station, Kompong Speu.

 #អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ត្រី ខ្លឹម សារ៉ាន ដែលបានជួយឧបត្ថម តុ ...
02/09/2026

#អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ត្រី ខ្លឹម សារ៉ាន ដែលបានជួយឧបត្ថម តុ ១ តម្លៃ ១០០$ សម្រាប់ប្រើប្រាស់ក្នុងសាលប្រជ៉ំថ្មីនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ។
សូមគោរពជូនពរ លោកវរសេនីយ៍ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ រីកចំរើន មានសុខភាពល្អ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ🙏🙏

 #អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស សាយ លាង ដែលបានជួយឧបត្ថម កៅអី  ចំនួន ៥  ស...
01/09/2026

#អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស សាយ លាង ដែលបានជួយឧបត្ថម កៅអី ចំនួន ៥ សម្រាប់ប្រើប្រាស់ក្នុងសាលប្រជ៉ំថ្មីនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ ។
សូមគោរពជូនពរ បងប្រុស ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ រីកចំរើន មានសុខភាពល្អ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ🙏🙏

 #ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន #ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេន...
31/08/2026

#ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
#ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
👮 នៅថ្ងៃទី ៣០ ខែ សីហា​ ឆ្នាំ​២០២៦​វេលាម៉ោង១៦:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វើ​ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចរោងដាក់ស្រូវស្ថិតនៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បាន​ឃាត់មុខសញ្ញា​សង្ស័យ​ចំនួន ០២ នាក់ :
​ ១.​ ឈ្មោះ ធឿន​ ជី​ ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិព្រៃទាន់ ឃុំចាន់សែន​ ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ អាត​ សំអឿនភេទប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិស្តុកតោល ឃុំចាន់សែនស្រុកសាមគ្គីមុនីជ័យ
+ ជាក់​ស្ដែង​កម្លាំង​យើង​បាន​ឃាត់ និង ត្រួតពិនិត្យ​ឆែកឆេរ​រកឃេីញ ៖
- ម្សៅ​ក្រាម​ពណ៌​សសង្ស័យជាគ្រឿងញៀន​ចំនួន ០២​ កញ្ចប់មធ្យម, ម៉ូតូចំនួន ០១ គ្រឿង, ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន​ ០១​ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ ។
ករណីខាងលើនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ។

 #សាមគ្គីមុនីជ័យ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ      នៅ ថ្ងៃទ...
31/08/2026

#សាមគ្គីមុនីជ័យ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ
នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង០០នាទី នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំកិច្ចប្រជុំស្តីពី របាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែសីហា និងលើកទិសដៅបន្ត និង ជំរុញឲ្យមានការប្រើប្រាស់ App Kapea scams ដើម្បីរាយការណ៍អំពីបទល្មើស Scams Online
ដឹកនាំកិច្ចប្រជុំដោយ
លោក វរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ
+ សមាសភាពចូលរួម
-លោក/កញ្ញាអធិការរង ទាំង១១ លោក-លោកស្រី នាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍ទាំង១០ សមាជិកចូលរួមសរុប ៣១ នាក់ ស្រី ២ នាក់ ។

 #សាមគ្កីមុនីជ័យ  ដោយអនុវត្ដតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងន...
30/08/2026

#សាមគ្កីមុនីជ័យ ដោយអនុវត្ដតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ និងការបញ្ជាពីលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះសម្រួលចរាចរណ៍នៅតាមដងផ្លូវផ្សារក្រាំងចេក ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ សុវត្ថិភាពភូមិឃុំ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ។

 #មុខសញ្ញាលួចកាត់ខ្សែភ្លើងម្នាក់ត្រូវបានឃាត់ខ្លួន #ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដ...
26/08/2026

#មុខសញ្ញាលួចកាត់ខ្សែភ្លើងម្នាក់ត្រូវបានឃាត់ខ្លួន
#ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០ និង១០នាទី នៅចំណុចចំការខាងលិច ភូមិសួសនៃ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចកាត់ខ្សែភ្លើងមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ សួន សូឃា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង បានធ្វើសកម្មភាពយកកន្ត្រៃទៅកាត់ខ្សែភ្លើង ដែលជនរងគ្រោះបានតចូលទៅក្នុងចំការទុកសម្រាប់ប្រើប្រាស់។
ក្នុងពេលជនសង្ស័យខាងលើកំពង់តែធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនៅក្នុងចំការខាងលើ ស្រាប់តែម្ចាស់ចំការបានមកទាន់ ហើយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ចំការជិះម៉ូតូដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវលំក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ។
-ជនរងគ្រោះដែលជាម្ចាស់ចំការ ឈ្មោះ ហឿន យូសៀន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យកកន្ត្រៃទៅលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ។
+ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបាន: ខ្សែភ្លើងចំនួន០២ដុំ, កន្ត្រៃ០១ដើម,ទូរស័ព្ទ០១គ្រឿង,ម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ។
ករណីខាងលើជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ។

 #អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស ញឹង វិសាល ដែលបានជួយឧបត្ថមថវិការផ្ទាល់ខ្ល...
25/08/2026

#អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស ញឹង វិសាល ដែលបានជួយឧបត្ថមថវិការផ្ទាល់ខ្លួនចំនួន10០$ដើម្បីអភិវឌ្ឈន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ។
សូមគោរពជូនពរបងប្រុស ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ រីកចំរើន មានសុខភាពល្អ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ🙏🙏

 #ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក #សាមគ្គីមុនីជ័យ ដោយអនុវត្តន៍តាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេ...
25/08/2026

#ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
#សាមគ្គីមុនីជ័យ ដោយអនុវត្តន៍តាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺ និងអនុវត្តតាមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងផែនសណ្តាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងណែនាំអប់រំអ្នកបើកបររថយន្តដឹកសំពីងសំពោង នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ(២៣-២៤)ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
#សូមបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

 #ជនសង្ស័យ៦នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន #ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោក...
24/08/2026

#ជនសង្ស័យ៦នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន
#ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បេីកការស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀនក្នុងភូមិសាស្រ្ត ឃុំមានជ័យ និងឃ៉ំភ្នំតូច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ៖
១.​ ឈ្មោះ សាន្ត សុីន ហៅ(អាតាំង) អាយុ ២៦ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ ធីណាង ណារិន ហៅ (អានិប) អាយុ ២៥ ឆ្នាំរស់នៅ ភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
៣. ឈ្មោះ នៅ ពេជ្រ ហៅ (អាពេជ្រពន្លឺ) ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិត្រពាំងចំបក់ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
៤. ឈ្មោះ ផល សុផា ភេទប្រស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ( មុខសញ្ញាមានដីកាបង្គាប់ឪ្យចាប់ខ្លួន លេខ៥៨៨ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ )
៥. ឈ្មោះ ជា វាស្នា ហៅ (អាជក់) អាយុ ២២ ឆ្នាំ រស់នៅ ភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
៦. ឈ្មោះ ថា ថុង អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិអង្រ្គង ឃុំដំណាក់រាំង ស្រុកសាម្គីមុនីជ័យ
+ដកហូតសម្ភារៈ
- ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ២កញ្ចាប់ តូច, ទូរស័ព្ទដៃ ០៤ គ្រឿង, ម៉ូតូ ០៣ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណីខាងលើនេះជំនាញកំពុងសាកសួរនិងកសាងសុំណំរឿងនិងចាត់ការតាមនីតិវិធីបន្ត ។

 #ស្រុកសាមគ្គីមុនីជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០...
24/08/2026

#ស្រុកសាមគ្គីមុនីជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ៕

Address

Kompong Speu
05251

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category