CPP Kompongsoam

CPP Kompongsoam សកម្មភាព​ គណបក្សប្រជាជន​កម្ពុជា​ ក្រុងកំពង់សោម

រសៀល ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំ មមី អដ្ឋស័ក ព ស២៥៧០ ត្រូវថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៦ នៅស្នាក់ការគណបក្សសង្កាត់អូរជ្រៅបានប...
17/05/2026

រសៀល ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំ មមី អដ្ឋស័ក ព ស២៥៧០ ត្រូវថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៦
នៅស្នាក់ការគណបក្សសង្កាត់អូរជ្រៅបានបើកកិច្ចប្រជុំក្រុមការងារកសាងសមាជិកគណបក្សសង្កាត់
ក្រោមអធិបតីភាព:
- លោក នន់ ធូ អនុប្រធានគណបក្សក្រុងកំពង់សោម
- លោក ស៊ុប វីរះ សមាជិកគណ:គម្មាធិកាគណបក្សក្រុងកំពង់សោម
- យន់ ឆេង ប្រធានគណបក្សសង្កាត់
ព្រមទាំងសមាជិកសមាជិការអង្គប្រជុំ

 #គណបក្សប្រជាជនកម្ពុជាសង្កាត់បិតត្រាំង  ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ...
15/05/2026

#គណបក្សប្រជាជនកម្ពុជាសង្កាត់បិតត្រាំង
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
——————————
រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

នៅទីស្នាក់ការគណបក្សសង្កាត់បិតត្រាំងបានបើកកិច្ចប្រជុំ ក្រោមអធិបតី លោក សុន ពិសី ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់បិតត្រាំង ។
ដោយមានការចូលរួមពីលោក លោកលោកស្រី ប្រធាន-អនុប្រធាននិងអនុប្រធាន អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះភូមិទាំង ៣ នៃសង្កាត់បិតត្រាំង

សាររំលែកមរណទុក្ខក្នុងនាម រដ្ឋបាលក្រុង និង គណៈកម្មាធិការគណបក្សក្រុងកំពង់សោម យើងខ្ញុំមានក្តីសោកស្តាយជាទីបំផុត ចំពោះមរណភាពរ...
10/05/2026

សាររំលែកមរណទុក្ខ

ក្នុងនាម រដ្ឋបាលក្រុង និង គណៈកម្មាធិការគណបក្សក្រុងកំពង់សោម យើងខ្ញុំមានក្តីសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ​ លោកម៉ែន​ សៀន​ អតីត​ មេឃុំ​ បឹងតាព្រហ្ម​ ​ ។

កាលពីពេលកន្លងមក ថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងគណៈកម្មាធិការគណបក្សក្រុង បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួន ជូនដល់​ លោក​ ម៉ែន​ សៀន ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលជំងឺ។ ទោះបីជាមានការខិតខំយកចិត្តទុកដាក់ព្យាបាលយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ និងក្រុមគ្រួសារ ក៏មិនអាចជួយឱ្យលោក​ ឆ្លងផុតពីជំងឺឡេីយ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ ចំពោះការបាត់បង់ដ៏ធំធេងនេះ។

សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់​ លោក​ ម៉ែន​ សៀន​បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡេីយ។

សូមក្រុមគ្រួសារទទួលនូវសមានទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំដោយក្តីអាឡោះអាល័យយ៉ាងជ្រាលជ្រៅបំផុត។

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ គណបក្សក្រុង បានរៀបចំកិច្ចប្រជុំ ស្តីពីរបៀបរបបធ្វើការងាររបស់ក្រុមការងារគណបក្សក្រុងចុះមូលដ...
10/05/2026

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ គណបក្សក្រុង បានរៀបចំកិច្ចប្រជុំ ស្តីពីរបៀបរបបធ្វើការងាររបស់ក្រុមការងារគណបក្សក្រុងចុះមូលដ្ឋានភូមិ-សង្កាត់៥ក្រោមកិច្ចដឹកនាំ ដោយ លោកបណ្ឌិត សំរិត សុផាត អនុប្រធានប្រចាំការគណបក្សក្រុង និងលោក នន់ ធូ អនុប្រធានគណបក្សក្រុងនៅស្នាក់ការាគណបក្សសង្កាត់រាម។

@គណបក្សសង្កាត់អូរឧកញ៉ាហេងថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវ នឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦- ក្រុម...
10/05/2026

@គណបក្សសង្កាត់អូរឧកញ៉ាហេង
ថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវ នឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦
- ក្រុមការងារគណបក្សរសង្កាត់បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ២០kg ទឹកផ្លែឈើកន្លះកេស នៅភូមិអូរចំណារ។

រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦👉 លោក ម៉ម សុខុម អនុប្រធានក្រុម...
07/05/2026

រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦
👉 លោក ម៉ម សុខុម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បឹងតាព្រហ្ម រួមនិងក្រុមការងារគណបក្សសង្កាត់បឹងតាព្រហ្ម បានអញ្ជេីញចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចំនួន៣គ្រួសារ ក្នុងនោះភូមិបឹងជុំ ចំនួន១គ្រួសារ និងភូមិភ្នំតូច ចំនួន២គ្រួសារ និងបាននាំយកទេយ្យទានមួយចំនួនជូនដល់ក្រុមគ្រួសារសពទាំង៣ សរុបរួមមាន:
_ ឯកឧត្តម សុខ កល្យាណ: ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់សោម ថវិកាចំនួន ៣០០,០០០រៀល
_លោក នួន ប៊ុនថុល ប្រធានគណបក្សក្រុងកំពង់សោម: ថវិកាចំនួន ៣០០,០០០រៀល
_គណបក្សសង្កាត់បឹងតាព្រហ្ម: អង្ករ ១៥០គ.ក និងទឹកសុទ្ធ ៣កេស។
👉ក្នុងនោះ: អាជ្ញាធរ ក៏បានធ្វេីសំបុត្រមរណៈភាពជូនដល់គ្រួសារសពផងដែរ
សូមអរគុណ។

Address

Kompong Som

Website

Alerts

Be the first to know and let us send you an email when CPP Kompongsoam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share