04/08/2026
ឯកឧត្តម ឡុង គឹម ឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលរួម
កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអតីតប្រធានគណៈមេធាវី លើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយអតីតប្រធានគណៈមេធាវីទាំង ៧ រូប តំណាងឱ្យអាណត្តិទាំង ១៤ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច, ឯកឧត្តមបណ្ឌិត សាយ បូរី, ឯកឧត្តម អាំង អេងថុង, ឯកឧត្តម ជីវ សុងហាក់, ឯកឧត្តម ប៊ុន ហុន, ឯកឧត្តម សួន វិសាល និងឯកឧត្តម លី ច័ន្ទតុលា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន ទីស្ដីការគណ:រដ្ឋមន្រ្តី, ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្ម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។
ជាលទ្ធផល, អតីតប្រធានគណៈមេធាវីទាំង ៧ រូប បានឯកភាពគាំទ្រលើការធ្វើវិសោធនកម្មនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់វិសោធនកម្មនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។