Tang Chhunsreng

Tang Chhunsreng អរគុណ នយោបាយ ឈ្នះឈ្នះ
អរគុណ សន្តិភាព

28/05/2026
 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងសមាជិកគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខ...
26/05/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងសមាជិកគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រារព្ធមិទ្ទិញ អបអរសាទរខួបទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលមហោស្រពខេត្តកោះកុង។ ក្នុងនោះផងដែរ លោកមេបញ្ជាការ បាននាំយកថវិកានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដែលចូលរួមឧបត្ថម្ភថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងនាមបន្តគាំទ្រការងារមនុស្សធម៌ និងអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ សរុបចំនួន 5,980,000រៀល (ថវិកាលោកមេបញ្ជាការផ្ទាល់ចំនួន 2,000,000រៀល)៕

ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនិយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលទោចក្រយានយន្តចំនួន ១០គ្រឿង (ម៉ូតូម៉...
26/05/2026

#កោះកុង លោកឧត្តមសេនិយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានទទួលទោចក្រយានយន្តចំនួន ១០គ្រឿង (ម៉ូតូម៉ាក YAMAHA AEROX ពណ៌ទឹកប៊ិច) ជូនដល់អង្គភាពកងអនុសេនាតូចការពារគោលដៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង (ម៉ូតូចំនួន ១០គ្រឿងខាងលើនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបរដ្ឋមន្ត្រី ផ្ទាល់)។

ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហ...
25/05/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។

ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខរក្ស...
23/05/2026

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខរក្សាសណ្ដាប់ធ្នាប់ និងសុខាភិបាល ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដូកអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង។
សមាសភាពអញ្ជើញចូលរួមមាន: លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ (មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ប្រជុំបន្តផ្ទាល់តាមវីដេអូ zoom )និងមេបញ្ជាការកងអនុសេនាធំ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៕

ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

កោះកុង: នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនា...
16/05/2026

កោះកុង: នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារនគរបាលយុត្តិធម៌ ដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបម្រើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ។
សមាសភាពអញ្ជើញចូលរួមមាន: លោកមេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ មេបញ្ជាការរងទទួលការងារសន្តិសុខ ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នាយ-នាយរងការិយាល័យ និងជំនួយការចំណុះមន្ទីរទាំងពីរ មេបញ្ជាការ ក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ៕

ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

15/05/2026

អនុគណៈកម្មការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដ […]

លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តដែលពាក់ព័ន្ធក្នុងផ...
14/05/2026

លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តដែលពាក់ព័ន្ធក្នុងផែនការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការងារការពារសន្តិសុខ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង។
កិច្ចប្រជុំនេះផងដែរ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខាភិបាល នៅសាលមហោស្រពកោះកុង៕

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

កោះកុង៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ អនុគណៈកម្មការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិននៃកងរាជអា...
12/05/2026

កោះកុង៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ អនុគណៈកម្មការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិននៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គី មករា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៣ និងលោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ប្រធានក្រុមការងារខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង៕

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំការងារប្រចាំសប្ដាហ៍:១.ប្រជុំផ្សព្វផ្...
11/05/2026

លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំការងារប្រចាំសប្ដាហ៍:
១.ប្រជុំផ្សព្វផ្សាយរបាយការណ៍សប្ដាហ៍ទី១ ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៦។
២.បញ្ហាផ្សេងៗ ។
សមាសភាពចូលរួម លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ (មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ប្រជុំតាមប្រព័ន្ធZoom) និងនាយការិយាល័យពាក់ព័ន្ធមេបញ្ជាការកងអនុសេនាធំ៕

ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាននៃកងរាជអាវុធហត្ថ ចូលរួមកិច្ចប្រជុំ...
07/05/2026

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាននៃកងរាជអាវុធហត្ថ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

Address

Khemarak Phoumin

Telephone

+85561636312

Website

Alerts

Be the first to know and let us send you an email when Tang Chhunsreng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tang Chhunsreng:

Share