25/05/2026
យោងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ខ្ញុំសូមជម្រាបដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ក្នុងភូមិសាស្រ្តខេត្តកែបជ្រាបថា ៖
រាល់ការទទួលភ្ញៀវអន្តរជាតិ ដែលគ្មានឯកសារត្រឹមត្រូវ នឹងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល (១,០០០ដុល្លារ) ក្នុងម្នាក់ ឬអាចលើសពីនេះទៅតាមស្ថានភាពនៃបទល្មើស ។
ប្រសិនបើរកឃើញថាមានការសហការ ឬបើកទីតាំងឱ្យមានសកម្មភាព Scam Online ម្ចាស់ទីតាំងនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដោយគ្មានការលើកលែងជាដាច់ខាត ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសច្ចាធានាជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីរួចហើយ ក្នុងការបោសសម្អាត និងលុបបំបាត់ Scam Online ឱ្យអស់ពីភូមិសាស្ត្រខេត្ត ដើម្បីលើកកម្ពស់កិត្តិយសខេត្ត និងកិត្តិយសប្រទេសជាតិ ។
សូមបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ក្នុងគ្រប់ទម្រង់នៃបទល្មើស និងសូមរួមគ្នាថែរក្សាខេត្តកែបឱ្យមានសុវត្ថិភាពឌីជីថល គ្មាន Scam Online ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ៕
សូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទខាងក្រោម ៖
* នាយករដ្ឋបាលខេត្ត៖ ០១១ ៧៩៧ ៦៧៩
* ស្នងការនគរបាលខេត្ត៖ ០១៧ ៧០៤ ៤៤៤
* មេបញ្ជាការកងរាជអាវុធហត្ថខេត្ត៖ ០៩៧ ៧៧៧ ៧៧៧១
* អភិបាលក្រុងកែប៖ ០៨៨ ៤៣២ ០០៣៤
* អភិបាលស្រុកដំណាក់ចង្អេីរ៖ ០៩៩ ៥៤៩ ៧៨៩