ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

  • Home
  • Cambodia
  • Kep
  • ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province, Government Official, Kep Province, Kep.

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

07/09/2026
07/09/2026
ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសា...
07/09/2026

ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ

ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែនរបស់ខ្លួន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង បំពេញបែបបទថតនិងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ។

សូមជំរាបជូនថា : បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកងកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាខេត្តកែប ៖ នាព្រឹកថ្ងៃ...
07/09/2026

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកងកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកែប ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អញ្ជើញដឹកនាំកងកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកែប។

អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ រួមមាន លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ លោក លោកស្រីស្នងការរង ទទួលជំនួយដឹកនាំការិយាល័យ លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីកងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្ត។

ពិធីក៏មានការអានពីបទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ក្នុងពិធីស្តាប់ជាការក្រើនរំលឹកដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួន ផងដែរ៕

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

មិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ យើងខ្ញុំនៅរងចាំទទួលបំរើសេវាសាធារណៈជូនបងប្អូនជាប្រចាំ។កែប,ថ្ងៃទី៦ កញ្ញា ២០២៦
06/09/2026

មិនថាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ យើងខ្ញុំនៅរងចាំទទួលបំរើសេវាសាធារណៈជូនបងប្អូនជាប្រចាំ។

កែប,ថ្ងៃទី៦ កញ្ញា ២០២៦

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តជម្រុញការចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករឱ្យបង្កើនការគិតគូររៀបចំដាក់លក់ទំនិញ...
06/09/2026

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តជម្រុញការចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករឱ្យបង្កើនការគិតគូររៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់

ខេត្តកែប៖ ដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរង ទទួលការរងារសណ្តាប់ធ្នាប់ បន្តដឹកនាំកម្លាំងការិយាល័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ និងណែនាំដល់អាជីវករនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យបង្កើនការគិតគូរ ការរៀបចំដាក់លក់ទំនិញឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ បញ្ចៀសការកកស្ទះចរាចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ៕

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ សម្...
06/09/2026

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសំណង់មិនរៀបរយក្នុងខេត្ត និងប្រជាពលរដ្ឋដែលមានតូបលក់ដូរតាមបណ្តោយឆ្នេរជ្រោយដូង មុខសាលាខេត្តកែប។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំធំសេះសនៃសាលាខេត្តកែប។

Address

Kep Province
Kep
220201

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share