រដ្ឋបាលស្រុកកៀនស្វាយ

រដ្ឋបាលស្រុកកៀនស្វាយ មន្ត្រី​រាជការជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល+++++++++++សាលាខេត្...
04/09/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល
+++++++++++

សាលាខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដល នៅសាលប្រជុំសាលាខេត្ត។

សាលាខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អ...
03/09/2026

សាលាខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពី សេដ្ឋកិច្ចសង្គមនិងវប្បធម៌(ICESCR) ក្រោមអធិបតីភាព ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នៅសាលប្រជុំសាលាខេត្តកណ្ដាល។

សាលាខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុក...
02/09/2026

សាលាខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់គ្រប់ប្រភេទ និងសិក្សា ទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងការសាងសង់សំណង់ដែលល្មើសច្បាប់ ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាល។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ដឹប អេង អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញច...
02/09/2026

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ដឹប អេង អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងលោក ណេង វណ្ណៈ តំណាងអង្គការ APEL នៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សាលាខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក មិល ម៉ារឌី អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អ...
02/09/2026

សាលាខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក មិល ម៉ារឌី អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានដឹកនាំនាយករងរដ្ឋបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ និងបណ្តាលឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផៃ្ទ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ។

🎉សូមចូលរួមអបអរសាទរ🎉 សិស្សនិទ្ទេស A ទាំង១០រូបនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័...
02/09/2026

🎉សូមចូលរួមអបអរសាទរ🎉
សិស្សនិទ្ទេស A ទាំង១០រូប
នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ 👏

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្រុង ស្រុក ទូទាំងខេត្តកណ្ដាល+++++++++++សាលាខេត្តកណ្ដ...
31/08/2026

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្រុង ស្រុក ទូទាំងខេត្តកណ្ដាល
+++++++++++
សាលាខេត្តកណ្ដាល៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្រុង ស្រុក ទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល។

30/08/2026
សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល​ លើករណី ស្លាប់របស់កុមារាឈ្មោះ សុគន្ធ វីរៈ នៅបន្ទប់ពិគ្រោះ និ...
30/08/2026

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល​ លើករណី ស្លាប់របស់កុមារាឈ្មោះ សុគន្ធ វីរៈ នៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អន ភារម្យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សាលាខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកក...
29/08/2026

សាលាខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញវូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។

Address

Kandal

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកកៀនស្វាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលស្រុកកៀនស្វាយ:

Shortcuts

Share

Category