គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ Cpp-SAP

  • Home
  • Cambodia
  • Kandal
  • គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ Cpp-SAP

គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ Cpp-SAP ដើម្បីប្រជាជន

14/08/2026
គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ ------------នាព្រឹកថ្ងៃព្រហស្បតិ៍ ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៦​ លោក​ យី​ យ៉េន​ សមាជិកគណៈក...
14/08/2026

គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ
------------
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៦​ លោក​ យី​ យ៉េន​ សមាជិកគណៈកម្មាធិការគណបក្សខេត្តកណ្តាល​ និងជាប្រធានគណបក្សប្រជាជនស្រុកមុខកំពូល​ បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ​ ថ្នាក់ដឹកនាំយុវជនឃុំ​ និងប្រកាសក្រុមការងារគណបក្សស្រុក​ ចុះជួយឃុំស្វាយអំពារ​ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ សមាជិកគណបក្សស្រុក​ ប្រធាន​ អនុប្រធាន​ សាខាគណបក្សឃុំ​ និងយុវជនឃុំ​ នៅស្នាក់ការគណបក្សឃុំស្វាយអំពារ​។

គណបក្សឃុំស្វាយអំពារ----------នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នៅស្នាក់ការគណបក្សឃុំស្វាយអំពារបានបើកកិច្ចប្រជុំប្រចាំខ...
07/08/2026

គណបក្សឃុំស្វាយអំពារ
----------
នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦
នៅស្នាក់ការគណបក្សឃុំស្វាយអំពារបានបើកកិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅបន្ត
ក្រោមអធិបតីភាពលោក ម៉ុន សុខលាង ប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយអំពារ
របៀបវារៈ
-មតិបើកអង្គប្រជុំ
-អានរបាយការណ៍ប្រចាំខែកក្កដាដោយលោកអនុប្រធានប្រចាំការបក្សឃុំ
-មតិពាក់ព័ន្ធផ្សេងៗ
-មតិបូកសរុបនិងបិទអង្គប្រជុំ
សមាសភាពចូលរួម
-លោក ទុំ សុផល សមាជិកគណៈកម្មាធិការគណបក្សស្រុក
-លោក ឃិន ចាន់ដារ៉ា សមាជិកគណបក្សស្រុក
-លោក ថ្លាង សុខឃឿន អនុប្រធានប្រចាំការគណបក្សឃុំ
-លោក ស្ងៀម សាអែម អនុប្រធានគណបក្សឃុំ
-លោកលោកស្រីគណៈកម្មាធិការគណបក្សឃុំ
-ក្រុមការងារលេខាដ្ឋានគណបក្សឃុំ
-ប្រធានអនុប្រធានសាខាចំណុះឲ្យគណបក្សឃុំ ។
សូមអរគុណ

គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ ---------------នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកំព...
04/08/2026

គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ
---------------
នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកំពង់ប្រាសាទ តំណាងឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន
បាននាំយកនូវទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តប្រាសាទរង្សី ហៅវត្តកំពង់ប្រាសាទ​ រួមមាន៖
- ទៀនព្រះវស្សា ១គូ
- ស្លាដក់ ១សម្រាប់
- តែ ២កញ្ចប់
- ទឹកបរិសុទ្ធ ១កេស
- មី ១កេស
- ស្ករស ២គ.ក្រ
- អង្ករ ៥០គ.ក្រ
- បច្ច័យសម្រាប់កសាងវត្ត ចំនួន ២០ ម៉ឺនរៀល
- បច្ច័យប្រគេនព្រះចៅអធិការ ចំនួន ១០ ម៉ឺនរៀល
- បច្ច័យប្រគេនព្រះសង្ឃចំនួន ៨ អង្គ ក្នុងនោះ មួយអង្គចំនួន ៤ ម៉ឺនរៀល
- បច្ច័យជូនគណៈកម្មការអាចារ្យវត្ត និងយាយជី សរុបចំនួន ២០នាក់ ក្នុងនោះ មួយនាក់ ១ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារជាសមាជិកបក្សដែលមានកូនខ្ចីចំនួន ១គ្រួសារ ដោយបានឧបត្ថម្ភនូវអង្ករ ៥០គ.ក្រ និងថវិកាចំនួន ១០០,០០០រៀល។

គណបក្សប្រជាជន​ឃុំស្វាយអំពារ​-------------------នាព្រឹក​ថ្ងៃសៅរ៍​  ទី​១​ ខែសីហា​ ឆ្នាំ២០២៦​ ក្រុមការងារថ្នាក់ជាតិចុះមូលដ្...
01/08/2026

គណបក្សប្រជាជន​ឃុំស្វាយអំពារ​
-------------------
នាព្រឹក​ថ្ងៃសៅរ៍​ ទី​១​ ខែសីហា​ ឆ្នាំ២០២៦​
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ភូមិថ្មី​
តំណាងឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្ស​​ចុះមូលដ្ឋានឃុំស្វាយអំពារ
ដោយមានការចូលរួមពីក្រុមការងារ​គណបក្សភូមិ បានដង្ហែទានព្រះវស្សា គ្រឿងបរិក្ខារ ឧបភោគ បរិភោគ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់​ព្រះសង្ឃ ដែលគង់ចាំ​ព្រះវស្សា​នៅវត្ត​សិរីមង្គល​ភូមិថ្មី មាន​ដូចខាងក្រោម​៖ ទៀនព្រះវស្សា ចំនួន ១គូរ ស្លាដក់ប្រគេនព្រះសង្ឃចំនួន ៩អង្គ​
តែ ចំនួន ២កញ្ចប់ ទឹកបរិសុទ្ធចំនួន ១កេស មី​ ចំនួន ១កេស ស្ករសស ២ កញ្ចប់ អង្ករចំនួន ២បាវ៥០​គ.ក្រ,​ ធូប ១ដុំ,
បច្ជ័យសម្រាប់​កសាងវត្ត ចំនួន ២០០,០០០៛,
បច្ច័យប្រគេនព្រះចៅអធិការ​ចំនួន ១អង្គ (១០ ម៉ឺនរៀល),
បច្ច័យ​ប្រគេន​​ព្រះសង្ឃចំនួន ៨អង្គ​ (៤ម៉ឺនរៀល/អង្គ),
បច្ច័យ​ជូនគណៈកម្មការអាចារ្យវត្ត និង ​យាយជី តាជី ចំនួន ២៦នាក់@១មុឺនរៀល​/នាក់)។
គិតជាថវិកាសរុបមានចំនួន ២.១ លានរៀល។

គណបក្សប្រជាជន​ឃុំស្វាយអំពារ​--------------នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦​ ក្រុមការងារគណបក្សចុះមូលដ្ឋាន​ភូមិឈើទា...
01/08/2026

គណបក្សប្រជាជន​ឃុំស្វាយអំពារ​
--------------
នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦​
ក្រុមការងារគណបក្សចុះមូលដ្ឋាន​ភូមិឈើទាលភ្លោះ តំណាងឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្ស​​ចុះមូលដ្ឋានឃុំស្វាយអំពារ
បានដង្ហែទានព្រះវស្សា គ្រឿងបរិក្ខារ ឧបភោគ បរិភោគ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់​ព្រះសង្ឃ ដែលគង់ចាំ​ព្រះវស្សា​នៅវត្ត​គង្គាមណីរតនារាម (ហៅវត្តឈើទាលភ្លោះ) ដូចតទៅ ៖ ទៀនព្រះវស្សា ចំនួន ១គូរ ស្លាដក់ប្រគេនព្រះសង្ឃចំនួន ៧អង្គ តែ ចំនួន ២កញ្ចប់ ទឹកបរិសុទ្ធចំនួន ១កេស មី​ ចំនួន ១កេស ស្ករស ចំនួន ២ កញ្ចប់ អង្ករ ចំនួន ១បាវ (៥០គ.ក្រ) ទឹកក្រូច ១កេស ធូប ១ដុំ ទឹកត្រី ១កេស ទឹកសីអ៊ីវ ២យួរ
បច្ជ័យសម្រាប់​កសាងវត្ត ចំនួន ២០០,០០០៛
បច្ច័យប្រគេនព្រះចៅអធិការ​ចំនួន ១អង្គ (១០ ម៉ឺនរៀល)
បច្ច័យ​ប្រគេន​​ព្រះសង្ឃចំនួន ៧អង្គ (៤ម៉ឺនរៀល/អង្គ)
បច្ច័យ​ជូនគណៈកម្មការអាចារ្យវត្ត និង ​យាយជី តាជី ចំនួន ៣៣នាក់ (១ម៉ឺនរៀល/នាក់)។

គណបក្សប្រជាជន​ឃុំស្វាយអំពារ​------------នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបក្ស​ចុះមូលដ្ឋានភូមិស្វាយអំពារ ​​ត...
31/07/2026

គណបក្សប្រជាជន​ឃុំស្វាយអំពារ​
------------
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារបក្ស​ចុះមូលដ្ឋានភូមិស្វាយអំពារ ​​តំណាង​ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយអំពារ
បាននាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តវេឡុវនាមហៅស្វាយអំពារ
សម្ភារៈរួមមាន ទៀនព្រះវស្សា ១ គូ, ស្លាដក់ ១ សម្រាប់, តែ ២ កញ្ចប់, ទឹកបរិសុទ្ធ ១ កេស, មី ១ កេស, ស្ករស ២ គ.ក, អង្ករ ១ បេ (50គ.ក្រ),
បច្ច័យសម្រាប់វត្ត ២០០ ០០០ រៀល, បច្ច័យប្រគេនចៅអធិការ ១០០ ០០០ រៀល, បច្ច័យប្រគេនព្រះសង្ឃ ចំនួន ៤០ ០០០ រៀល/អង្គ, គណៈកម្មការអាចារ្យវត្ត ចំនួន ៣ នាក់ សរុប ៦០​ ០០០​ រៀល​ (២០ ០០០ រៀល/នាក់) និងជូនយាយជីតាជី ចំនួន ៨​ នាក់​ សរុប​ ៨០​ ០០០​ រៀល (១០ ០០០ រៀល/នាក់) សរុបថវិកា​ចំនួន​ ១​ ១៧០​ ០០០​ រៀល។

27/07/2026

Address

261
Kandal

Website

Alerts

Be the first to know and let us send you an email when គណបក្សប្រជាជនកម្ពុជាឃុំស្វាយអំពារ Cpp-SAP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share