គន់ គីម Kun Kim

គន់ គីម Kun Kim ការពារ និងបំរើ ប្រជាជនកម្ពុជា ដោយឥតលក្ខខណ្ឌ
(1)

His Excellency Honorary General Dr. Kun Kim, Senior Minister, Secretary General of the Cambodian Veterans Association and First Vice President of the National Committee for Disaster Management.

ថ្ងៃនេះ ខ្ញុំ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិប...
20/08/2026

ថ្ងៃនេះ ខ្ញុំ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន ២០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ផ្ទះចំនួន ២០០ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈ ក្រុមហ៊ុន ជីប ម៉ុង។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបរិច្ចាគថវិការួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន៕

20/08/2026
ថ្ងៃនេះ ខ្ញុំបានចូលរួមពិធីសម្ពោធផ្លូវបេតុងមួយខ្សែ នៅវត្តឧត្តមត្រៃសិក្ខារាម (កំប្រង់) និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ មក...
19/08/2026

ថ្ងៃនេះ ខ្ញុំបានចូលរួមពិធីសម្ពោធផ្លូវបេតុងមួយខ្សែ នៅវត្តឧត្តមត្រៃសិក្ខារាម (កំប្រង់) និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ផ្លូវបេតុងមួយខ្សែនៅវត្តខាងលើ មានបណ្តោយ១៣៥ម៉ែត្រ កសាងតាមរយៈ លោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម ជាអំណោយដ៏ថ្លៃថ្លា ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឆ្លៀតក្នុងឱកាសនោះ ខ្ញុំ សូមថ្លែងអំណរគុណចំពោះសមានចិត្តសប្បុរសរបស់លោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកកសាងព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា៕

បន្ទាប់ពីបានចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសពីសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំ គណៈកម្មាធិកា...
18/08/2026

បន្ទាប់ពីបានចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសពីសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំ គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នារសៀលនេះ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំ បានដឹកនាំក្រុមការងារជួបពិភាក្សា ដើម្បីវាយតម្លៃផលប៉ះពាល់ ព្រមទាំងចុះពិនិត្យជាក់ស្តែងការខូចខាតដំណាំស្រូវ ដោយគ្រោះរាំងស្ងួត ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យលទ្ធភាពអន្តរាគមន៍ និងស្តារការដាំដុះឡើងវិញរបស់ប្រជាកសិករ។

ឆ្លៀតក្នុងឱកាសនោះ ខ្ញុំ បានណែនាំដល់ក្រុមការងារឱ្យបន្តពិនិត្យលទ្ធភាពផ្តល់ពូជស្រូវសម្រាប់ស្តារការដាំដុះ និងស្បៀងជួយប្រជាកសិករ ដែលរងផលប៉ះពាល់ ខូចខាតផងដែរ៕

ថ្ងៃនេះ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលការបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ...
18/08/2026

ថ្ងៃនេះ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលការបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និង មេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី។

ពិធីបំពាក់នេះធ្វើឡើង នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ពីសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បន្ទាប់ពីឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជនម៉ាឡេស៉ី មើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ជាសេនាធិការ បានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ស្មារតីសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ និងលើកកម្ពស់កិត្តិយស សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ថ្ងៃនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ...
17/08/2026

ថ្ងៃនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ខ្ញុំ បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការផ្តួចផ្តើមកសាងអគារទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងទទួលនូវសំណើ និងបញ្ហាប្រឈមទាំងឡាយ ដើម្បីដោះស្រាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន។

ក្នុងឱកាសនោះ ខ្ញុំ បានណែនាំដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយចុះពិនិត្យពីសមាជិកណា អត់ដី អត់ផ្ទះ ដើម្បីដោះស្រាយផ្តល់ដី ផ្តល់ផ្ទះជូនពួកគាត់ សំដៅជួយលើកស្ទួយជីវភាពរស់នៅពួកគាត់ឲ្យកាន់តែល្អប្រសើរ៕



រសៀលនេះ ក្នុងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន លេខាធិ...
16/08/2026

រសៀលនេះ ក្នុងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខ្ញុំ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ សមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦ នៃព្រឹទ្ធសភា នីតិកាលទី៥។

តាងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងវេលាប្រកបដោយក្តីវិយោគដ៏សែនសោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាមួយ លោកជំទាវ ហាក់ គា ត្រូវជាភរិយា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ចៅទួត និង ក្រុមគ្រួសារ។

មរណភាពរបស់ ឯកឧត្តម ទឹម ផន គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូបំពេញការងារ យ៉ាងសកម្មជូនស្ថាប័នព្រឹទ្ធសភា ប្រកបដោយវិជ្ជាជីវៈ ឆន្ទៈ និងមនសិការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

Address

ទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា
Kandal
08556

Alerts

Be the first to know and let us send you an email when គន់ គីម Kun Kim posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គន់ គីម Kun Kim:

Shortcuts

Share