មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

  • Home
  • Cambodia
  • Kampong Thom
  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ គឺជាស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា

07/09/2026
07/09/2026
ចុះពិនិត្យតម្រាយផ្លូវជាតិលេខ 60B ខេត្តក្រចេះ- ខេត្តកំពង់ធំព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវ...
01/09/2026

ចុះពិនិត្យតម្រាយផ្លូវជាតិលេខ 60B ខេត្តក្រចេះ- ខេត្តកំពង់ធំ

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងសហការី បានអមដំណើរប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ AIIB ចុះពិនិត្យតម្រាយផ្លូវជាតិលេខ 60B ខេត្តក្រចេះ- ខេត្តកំពង់ធំ ។

សកម្មភាពចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ញឹកញាប់នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសី...
18/08/2026

សកម្មភាពចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ញឹកញាប់

នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ញឹកញាប់ចន្លោះPk128-129 ចំនុចភូមិទួលសង្កែ ។

10/08/2026

ផ្លូវជាតិលេខ ៣៣ ជាខ្សែផ្លូវដ៏សំខាន់មួយនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។ ផ្លូវនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ ដោយតភ្ជាប់ពីក្រុងកំពតទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលជាប់ព្រំដែនកម្ពុជា–វៀតណាម។

ផ្លូវជាតិលេខ ៣៣ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងការដឹកជញ្ជូនទំនិញ និងកសិផលឆ្លងកាត់ព្រំដែន។ លើសពីនេះ ផ្លូវនេះក៏រួមចំណែកជំរុញពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍នៅខេត្តកំពត និងតំបន់ជាប់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA)ទីស...
10/08/2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងគោរពជួបសម្តែងការគួរសម និងកិច្ចសហប្រតិបត្តិការ រវាងសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងដើម្បីជម្រាបជូនរបាយការណ៍ពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលសមាគមបានធ្វើកន្លងមកចាប់តាំងពីឆ្នាំ ២០២៤-២០២៥ និងគម្រោងប្រតិបត្តិក្នុងឆ្នាំ២០២៦ និងគោរពសុំអនុសាសន៍ល្អៗសម្រាប់ទិសដៅការងារបន្តរបស់សមាគម៕

ដឹងទេថា លេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមានពាក្យ VUTHA.26 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh ) ...
10/08/2026

ដឹងទេថា លេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមានពាក្យ VUTHA.26 មានតម្លៃប៉ុន្មាន? (មើលតម្លៃ៖ https://vehicle.mpwt.gov.kh )

លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ (តម្លៃលេខ PVUTHA.26 = 3,534,000 រៀល)

ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh
ព័ត៌មានលម្អិត៖ (Hotline) 1275

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្ស...
07/08/2026

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ នារសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ប្រទេសជាសមាជិកនៃភាពជាដៃគូគ្រប់គ្រងទឹកកខ្វក់អាស៊ី បើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន...
07/08/2026

ប្រទេសជាសមាជិកនៃភាពជាដៃគូគ្រប់គ្រងទឹកកខ្វក់អាស៊ី បើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានដឹកនាំ មន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៦ (6th Operation Committee) នៃភាពជាដៃគូគ្រប់គ្រងទឹកកខ្វក់អាស៊ី (Asia Wastewater Management Partnership: AWaP) ដែលរៀបចំដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (Ministry of Land, Infrastructure, Transport and Tourism: MLIT) នៃប្រទេសជប៉ុន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកវិស័យទឹកកខ្វក់នៃបណ្តាប្រទេសជាសមាជិក AWaP រួមមាន ប្រទេសបង់ក្លាដេស ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា។

កិច្ចប្រជុំមានគោលបំណងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ប្រទេសសមាជិកនីមួយៗ ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការ AWaP ព្រមទាំងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យនេះ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យ និងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (Cambodia Sustainable Development Goals: CSDGs) ចំណុចទី៦.៣ ក្រោមគោលដៅទី៦ ស្តីពី «ទឹកស្អាត និងអនាម័យ» ដែលផ្តោតលើការកែលម្អគុណភាពទឹក ការកាត់បន្ថយការបំពុល ការគ្រប់គ្រងសំណល់រាវ និងការបង្កើនការប្រព្រឹត្តិកម្មទឹកកខ្វក់ប្រកបដោយសុវត្ថិភាព ឱ្យសម្រេចបាននៅត្រឹមឆ្នាំ២០៣០។

បន្ថែមពីលើកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ក៏មានការរៀបចំសិក្ខាសាលាបច្ចេកទេស (Technical Seminar) ដែលបានផ្តល់វេទិកាដល់ប្រទេសជាសមាជិកក្នុងការលើកឡើងពីតម្រូវការផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសឈានមុខរបស់ប្រទេសជប៉ុន សរុបចំនួន ១២ ក្រុមហ៊ុន បានធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា ដំណោះស្រាយ និងបទពិសោធន៍ថ្មីៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់នៅក្នុងបណ្តាប្រទេសជាសមាជិក AWaP ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

Address

Kampong Thom

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Website

Alerts

Be the first to know and let us send you an email when មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ:

Shortcuts

Share