19/08/2026
នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។