សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម The Kampong Cham Regional Training Center for Health is a government institution which is providing

សេចក្តីជូនដំណឹងរួមរវាងគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល និងអង្គភាពប្រឆាំងអំពើពុករល...
24/08/2026

សេចក្តីជូនដំណឹងរួមរវាងគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ

នៅរសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ...
12/08/2026

នៅរសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំ G 2026 ។

ស្វាគមន៍មកកាន់គេហទំព័រផ្លូវការ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។គេហទំព័រនេះផ្តល់ព័ត៌មានអំពីសាលា កម្មវិធីសិក្សា ថ្...
12/08/2026

ស្វាគមន៍មកកាន់គេហទំព័រផ្លូវការ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។
គេហទំព័រនេះផ្តល់ព័ត៌មានអំពីសាលា កម្មវិធីសិក្សា ថ្នាក់ដឹកនាំ ព្រឹត្តិការណ៍ សេចក្តីជូនដំណឹង ប្រព័ន្ធ SMS, E-Library និងព័ត៌មានទំនាក់ទំនង។
សម្រាប់សិស្ស និស្សិត បុគ្គលិក និងសាធារណជន អាចចូលមើលព័ត៌មានបានយ៉ាងងាយស្រួលតាមរយៈ៖
https://www.kc-rtc-edu.com/

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។គេហទំព័រនេះផ្តល់ព័ត៌មានអំពីសាលា កម្មវិធីសិក្សា...
12/08/2026

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។
គេហទំព័រនេះផ្តល់ព័ត៌មានអំពីសាលា កម្មវិធីសិក្សា ថ្នាក់ដឹកនាំ ព្រឹត្តិការណ៍ សេចក្តីជូនដំណឹង ប្រព័ន្ធ SMS, E-Library និងព័ត៌មានទំនាក់ទំនង។
សម្រាប់សិស្ស និស្សិត បុគ្គលិក និងសាធារណជន អាចចូលមើលព័ត៌មានបានយ៉ាងងាយស្រួលតាមរយៈ៖

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំ....

នៅព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៦ លោស្រី ឆឹង សុគន្ធា នាយិការងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម តំណាងលោកនាយក បានទៅ...
11/08/2026

នៅព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៦ លោស្រី ឆឹង សុគន្ធា នាយិការងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម តំណាងលោកនាយក បានទៅចូលរួមប្រជុំ ក្រុមប្រឹក្សា អាណ្ណត្តិ ទី៤ លើកទី២៧ របស់​ខេត្តកំពង់ចាម​បានអនុម័តលើរបៀបវារៈដូចខាងក្រោម :

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលខេត្ត។

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំនាន់ទី២៣ នៃ...
11/08/2026

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំនាន់ទី២៣ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម សម្រាប់ថ្ងៃទៅ២ (11 សីហា 2026 ) ។

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខា...
10/08/2026

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១របស់និស្សិតបរិញ្ញបត្រគិលានុបដ្ឋាក-ឆ្មប (ជំនាន់ទី២៣)

មុនដំណើរការប្រឡងមានការបើកកិច្ចប្រជុំគណៈកម្មាធិការ និងអនុគណកម្ម្មការ នានា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដោយមានការចូលរួមពីលោកស្រី ស៊ឹម សុមន្ថា និងកញ្ញា ហេង វិច្ឆិកា ជាមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ជាគណៈកម្មការត្រួតពិនិត្យការប្រឡង ។
ជាកិច្ចបន្ទាប់មានការពិនិត្យបន្ទប់ប្រឡងអនុវត្តមុនពេលដំណើរការប្រឡង ដោយមានការបែកចែកនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប មានចំនួន ២០នាក់ ចេញជា០៤ក្រុមត្រូវអនុវត្តចំនួន៥ស្ថានីយ៍ រួមមាន ៖
១. ស្ថានីយ៍ទី១ ៖ ការថែទាំមុនសម្រាល
២. ស្ថានីយ៍ទី២ ៖ បច្ចេកទេសសម្រាលកូន
៣. ស្ថានីយ៍ទី៣៖ ការពិនិត្យទារកទើបកើត
៤. ស្ថានីយ៍ទី៤ ៖ ការងូតទឹកឱ្យទារក
៦. ស្ថានីយ៍ទី៥ ៖ ការសង្រ្គោះទារកទើបកើត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្...
06/08/2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ទង គុយច្រា នាយករងសាលាតំណាងលោកនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានចូលរួមកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថានប្រកបដោយចីរភាពក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

ចាប់ពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦លោក លោកស្រីដែលជាគ្រូ...
31/07/2026

ចាប់ពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦លោក លោកស្រីដែលជាគ្រូបណ្តុះបណ្តាលផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បានចុះតាមដានសហការណ៍បង្រៀន និងវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ ធ្វើកម្មសិក្សាអន្តេវាសិក និងជួបប្រជុំពិភាក្សាអំពីការអនុវត្តទម្រង់ការមួយចំនួនដែលនៅខ្វះចន្លោះដើម្បីបំពេញបង្គ្រប់ នៅតាមបណ្តាមន្ទីពេទ្យបង្អែកដែលស្ថិតនៅក្រោមការគ្របដណ្តប់របស់ភូមិភាគកំពង់ចាម រួមមាន ៖
១/ មន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង
២/ មន្ទីរពេទ្យបង្អែកជីភូ ខេត្តស្វាយរៀង
៣/ មន្ទីរពេទ្យបង្អែកពារាំងខេត្តព្រៃវែង
៤ / មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ព្រឹកថ្ងៃចន្ទ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិ...
20/07/2026

ព្រឹកថ្ងៃចន្ទ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានទទួលរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន សុធិមន្ត ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាលា និងលោកគ្រូ អ្នកគ្រូអញ្ជើញមកពីមន្ទីរពេទ្យ សរុបចំនួន ៤៦រូប ស្រីចំនួន ២០រូប ។

Address

Pras Keto Mealea Street
Kampong Cham

Website

Alerts

Be the first to know and let us send you an email when សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share