02/09/2026
#កំពង់ចាម ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី វរសេនីយ៍ឯក ហេង ដាឡែន ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ សហការជាមួយអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងវេទិកាសហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ , ការធ្វើចំណាកស្រុកដោយសុវត្ថិភាព , ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ , វិធានការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងវិធានការទប់ស្កាត់ការរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងបរិវេនវត្តត្រពាំងស្លា ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សមាសភាពអញ្ជើញចូលរួមមានៈ
-លោកស្រីអភិបាលរងស្រុកជើងព្រៃ
-លោកអធិការរងនគរបាលស្រុកជើងព្រៃ
-លោកស្រីមេឃុំសំពងជ័យ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យ -ប្រជាពលរដ្ឋ និងប្រជាការពារ សរុបចំនួន ១៣២ នាក់ ស្រី ៦៨ នាក់ ៕