NCTP : National Committee for Tourism Professionals

NCTP : National Committee for Tourism Professionals NCTP is in charge of implementing ASEAN Mutual Recognition Arrangement on Tourism Professionals

គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍(NCTP) ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ចាជីវៈជាអនុប្រធាន។ សមាជិកផ្សេងៗទៀតរួមមាន តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមភោជនីដ្ឋានកម្ពុជា តំណាងសមាគមទីភ្នាក់ងារទេេសចរណ៍កម្ពុជា សាលាសណ្ឋាគារ និងទេសចរណ៍ PSE សាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule

[English Below]ក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពរៀបចំពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ និងអ្នកនាំភ្ញៀវ លើជំនាញទេសចរណ៍ផ្សងព្រេង ដើម្ប...
05/09/2026

[English Below]
ក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពរៀបចំពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ និងអ្នកនាំភ្ញៀវ លើជំនាញទេសចរណ៍ផ្សងព្រេង ដើម្បីធានាសុវត្ថិភាពទេសចរ!!

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាជួបពិភាក្សាជាមួយលោកស្រី Jay Austin ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ Adventure Travel ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកនាំភ្ញៀវលើឯកទេសទេសចរណ៍ផ្សងព្រេង (Adventure) ដើម្បីធានាសុខសុត្ថិភាពដល់ទេសចរ។

ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃវិស័យទេសចរណ៍ផ្សងព្រេង ព្រមទាំងការពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញអនុវត្តរបស់អ្នកជំនាញទេសចរណ៍ ដើម្បីអាចដឹកនាំ និងគ្រប់គ្រងសកម្មភាពទេសចរណ៍ផ្សងព្រេងប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងស្របតាមគោលការណ៍សុវត្ថិភាព។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ការបង្កើនសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈ ព្រមទាំងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ផ្សងព្រេងនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ ប្រកួតប្រជែង និងមានចីរភាព ស្របតាមទិសដៅរបស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

Ministry of Tourism Strengthens the Capacity of Tour Guides and Tour Escorts in Adventure Tourism to Ensure Tourist Safety

Siem Reap Province: On the afternoon of 3 August 2026, Dr. Juab Ratana, Director of the Department of Tourism Vocational Skills Training and Head of the Secretariat of the National Committee for Tourism Professionals, led technical officials from the Department in a working meeting with Ms. Jay Austin, Founder of an Adventure Travel company, to discuss cooperation in promoting training and capacity development for tour guides and tour escorts specializing in adventure tourism, with the aim of ensuring tourist safety.

The meeting primarily focused on developing training programs that respond to the practical needs of the adventure tourism sector, while strengthening the knowledge, technical competencies, and practical skills of tourism professionals. These efforts are intended to enable tourism personnel to lead and manage adventure tourism activities in a professional and responsible manner, in accordance with established safety principles and practices.

This cooperation is expected to contribute to enhancing the capacity of tourism professionals to deliver high-quality, safe, and professional services, while also promoting the development of adventure tourism products in Cambodia to make them more attractive, competitive, and sustainable. These efforts are aligned with the Ministry of Tourism’s strategic direction to enhance the quality and competitiveness of Cambodia’s tourism sector.

#ក្រសួងទេសចរណ៍

05/09/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦» កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។





05/09/2026

នីតិវិធីចុះឈ្មោះក្នុងថ្នាលឌីជីថល (CAMIE) និងការទាញយកបណ្ណជំនាញ (Skill Vouchers) របស់មូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund - SDF)

#បណ្ណជំនាញ #មូលនិធិអភិវឌ្ឍន៍ជំនាញ #ការអភិវឌ្ឍជំនាញ #ជំនាញវិជ្ជាជីវៈ #បណ្តុះបណ្តាលជំនាញ #ឱកាសការងារ #អភិវឌ្ឍធនធានមនុស្ស

[English Below]ពីមុខរបរទៅជំនាញវិជ្ជាជីវៈ! ក្រសួងទេសចរណ៍ ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅសៀមរាប ទទួលបានឱកាសអភិវឌ្ឍសមត្ថភ...
05/09/2026

[English Below]
ពីមុខរបរទៅជំនាញវិជ្ជាជីវៈ! ក្រសួងទេសចរណ៍ ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅសៀមរាប ទទួលបានឱកាសអភិវឌ្ឍសមត្ថភាពតាមរយៈបណ្ណជំនាញ (Skill Vouchers)!

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. រួមជាមួយឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានជួបផ្ទាល់ជាមួយប្រធានក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ប្រមាណ ១០០រូប ដើម្បីជំរុញការចុះឈ្មោះក្នុងថ្នាលឌីជីថល (CAMIE) និងការទាញយកបណ្ណជំនាញ (Skill Vouchers) ដើម្បីទទួលបានការបណ្តុះបណ្តាលបឋមលើជំនាញវិជ្ជាជីវៈទេសចរណ៍ តាមឧបនិស្ស័យអាជីវកម្មរៀងៗខ្លួន។

ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយ និងណែនាំដល់អ្នកដែលកំពុងប្រកបអាជីវកម្ម និងមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះក្នុងថ្នាលឌីជីថល CAMIE និងការទទួលបានបណ្ណជំនាញ (Skill Vouchers) ដែលជាឱកាសសម្រាប់ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការ និងប្រភេទអាជីវកម្មរបស់ខ្លួន។

តាមរយៈការប្រើប្រាស់ថ្នាលឌីជីថល CAMIE និងបណ្ណជំនាញ (Skill Vouchers) អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ នឹងមានឱកាសកាន់តែទូលំទូលាយក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញសមស្របនឹងមុខរបររបស់ខ្លួន និងបន្តអភិវឌ្ឍសមត្ថភាពពីកម្រិតមូលដ្ឋានទៅកម្រិតខ្ពស់ សំដៅរួមចំណែកបង្កើនផលិតភាពការងារ គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

From Occupations to Professional Skills! Ministry of Tourism Promotes Skills Development Opportunities for Informal Tourism Economy Workers in Siem Reap through Skill Vouchers

Siem Reap Province: On the morning of 3 September 2026, Dr. Choub Ratana, Director Professional Training Department and Head of the Secretariat of the National Committee for Tourism Vocational Skills Development, together with Oknha Samuhak Pandit Ly Sophea, held a direct meeting with approximately 100 representatives of youth groups engaged in the informal tourism economy in Siem Reap Province. The meeting aimed to promote registration on the digital platform CAMIE and facilitate access to Skill Vouchers, enabling participants to receive basic vocational tourism skills training tailored to the nature and specific requirements of their respective occupations and businesses.

The meeting was organized to raise awareness and provide guidance to individuals engaged in businesses and occupations within the informal economy on the benefits of registering on the CAMIE digital platform and accessing Skill Vouchers. These vouchers provide an opportunity for informal-sector workers to participate in vocational skills training based on their specific needs, occupations, and types of businesses.

Through the use of the CAMIE digital platform and Skill Vouchers, informal tourism economy workers will have broader access to appropriate vocational skills training aligned with their occupations. They will also have opportunities to progressively enhance their competencies from basic to advanced levels. This initiative is expected to contribute to improving workforce productivity, service quality, and the competitiveness of Cambodia’s tourism sector.

05/09/2026

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ ឆ្ពោះទៅស្តង់ដារជាតិ និងអាស៊ាន។

#ក្រសួងទេសចរណ៍

#អភិវឌ្ឍសមត្ថភាព
#អ្នកជំនាញទេសចរណ៍
#ជំនាញវិជ្ជាជីវៈទេសចរណ៍
#ស្តង់ដារជាតិ
#ស្តង់ដារអាស៊ាន

05/09/2026

ឱកាសសិក្សាជំនាញទេសចរណ៍! សាលាបណ្តុះបណ្តាលទាំង ៩ទីតាំង ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។

#ក្រសួងទេសចរណ៍
#ជំនាញវិជ្ជាជីវៈទេសចរណ៍
#សាលាបណ្តុះបណ្តាលជំនាញទេសចរណ៍
#ការបណ្តុះបណ្តាលជំនាញ
#អភិវឌ្ឍធនធានមនុស្ស

03/09/2026

ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ កសាងធនធានមនុស្សប្រកបដោយគុណភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន។







ក្រសួងទេសចរណ៍ បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តា...
03/09/2026

ក្រសួងទេសចរណ៍ បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដល់អ្នកជំនាញទេសចរណ៍ ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

https://kh.cc-times.com/posts/30721

[English Below]អបអរសាទរសាលាបដិសណ្ឋារកិច្ច ប៉េ អេស អឺ និង សាលាជំនាញខូហ្វី ដែលទទួលបានអនុញ្ញាតឱ្យដំណើរការជាសាលាបណ្តុះបណ្តាល...
03/09/2026

[English Below]
អបអរសាទរសាលាបដិសណ្ឋារកិច្ច ប៉េ អេស អឺ និង សាលាជំនាញខូហ្វី ដែលទទួលបានអនុញ្ញាតឱ្យដំណើរការជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ ស្របតាមគោលការណ៍ និងស្តង់ដារបស់ក្រសួងទេសចរណ៍!!

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ចើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចែកជូនវិញ្ញាបនបត្របន្តទទួលស្គាល់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងពីរ ក្នុង «សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦» នៅទីស្តីការក្រសួងទេសចរណ៍។

ការទទួលស្គាល់ជាផ្លូវការនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងពីរ ក្នុងការអនុវត្តតាមគោលការណ៍ លក្ខខណ្ឌ និងស្តង់ដារបណ្តុះបណ្តាលដែលកំណត់ដោយក្រសួងទេសចរណ៍ សំដៅធានាបាននូវគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្តនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

ជាមួយគ្នានេះ ការអនុញ្ញាតឱ្យសាលាទាំងពីរដំណើរការជាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ជាការបង្ហាញពីកិច្ចសហការដ៏មានសារៈសំខាន់រវាង ក្រសួងទេសចរណ៍ និងវិស័យឯកជន ក្នុងការរួមគ្នាអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ តាមរយៈការចូលរួមរបស់សាលាបណ្តុះបណ្តាលឯកជន នឹងជួយពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព សម្រាប់យុវជន និងអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។

Congratulations to PSE Hospitality School and Coffee School on Receiving Official Recognition to Operate as Vocational Tourism Training Institutions in Phnom Penh in Accordance with the Principles and Standards of the Ministry of Tourism!

Phnom Penh: His Excellency Hout Hak, Minister of Tourism, presided over the ceremony and had the high honour of presenting certificates of continued recognition to two vocational tourism training institutions during the “Workshop on the Promotion of Vocational Tourism Skills, Combined with the Certificate Awarding Ceremony for Participants of the 2026 Training Courses for National Master Trainers and National Master Assessors in Hotel Services in accordance with the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP)”, held at the Ministry of Tourism.

The official recognition serves as an important testament to the commitment and efforts of the two vocational training institutions to comply with the principles, requirements, and training standards established by the Ministry of Tourism. This recognition aims to ensure the quality, effectiveness, and credibility of vocational tourism skills training.

Furthermore, the authorization for the two institutions to operate as vocational tourism training schools demonstrates the significant cooperation between the Ministry of Tourism and the private sector in jointly developing human resources in the tourism and hospitality industry. Through the active participation of private training institutions, greater opportunities will be created for young people and individuals currently working in the tourism sector to access high-quality vocational skills training.

This initiative represents an important contribution to strengthening the quality of tourism professionals, enhancing service standards, and supporting the sustainable development and competitiveness of Cambodia’s tourism and hospitality sector.










[English Below]ការអភិវឌ្ឍអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ គឺជាកម្លាំងចលកររុញសេដ្ឋកិច្ចក្នុងខេត្តសៀមរា...
03/09/2026

[English Below]
ការអភិវឌ្ឍអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ គឺជាកម្លាំងចលកររុញសេដ្ឋកិច្ចក្នុងខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន!!

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋ​កិ​ច្ច​​ក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាព​​សេវាកម្មក្នុងវិស័យទេសចរណ៍​»​ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណជាង ៣៥០០នាក់។

ក្នុងឱកាសនោះ ក្រុមការងារនៃ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលការងាររបស់នាយកដ្ឋាន សមិទ្ធផលការងាររបស់គម្រោង HoKa ព្រមទាំងសៀវភៅ និងឯកសារណែនាំអំពីជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយ និងបង្ហាញអំពីឱកាសនៃការអភិវឌ្ឍជំនាញជូនដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍។

លោកបណ្ឌិតប្រធាននាយកដ្ឋានក៏បានចូលរួមធ្វើបទបង្ហាញពីសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់បងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៧កម្មវិធី ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាមួយ វិទ្យាស្ថានអាជីវកម្មអន្តរជាតិ និង មូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund) រួមមាន៖

១. ជំនាញបដិសណ្ឋារកិច្ចសម្រាប់អ្នកប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២. ជំនាញការិយាល័យជួរមុខ (Front Office)
៣. ជំនាញចុងភៅ (Cook/Chef)
៤. ជំនាញឆុងកាហ្វេ (Barista)
៥. ជំនាញគេហកិច្ច (Housekeeping)
៦. ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage Service) និង
៧. ជំនាញភាពជាអ្នកដឹកនាំ (Leadership)។

កម្មវិធីបណ្តុះបណ្តាលទាំង ៧នេះ ត្រូវបានរៀបចំឡើងសម្រាប់អនុវត្តជាគម្រោងសាកល្បងនៅតំបន់គោលដៅចំនួន ៤ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តសៀមរាប ដោយផ្តោតលើការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើនឱកាសទទួលបានការងារ និងប្រាក់ចំណូលប្រកបដោយចីរភាពសម្រាប់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

Developing Informal Economy Workers in the Tourism Sector as a Driving Force for Economic Growth in Siem Reap Province

Siem Reap Province: On the afternoon of 2 September 2026, H.E. Hout Hak, Minister of Tourism, presided over a seminar on “Promoting the Development of the Informal Economy, Vocational Skills Development, and Enhancing Service Quality in the Tourism Sector.” The seminar was organized to promote the implementation of the National Strategy for Informal Economy Development 2023–2028, with the participation of approximately 3,500 informal economy workers.

On this occasion, the working team of the Department of Tourism Vocational Skills Training, led by Dr. Choub Ratana, Director of the Tourism Professional Training Department and Head of the Secretariat of the National Project Management Committee, participated in an exhibition showcasing the Department’s achievements, the achievements of the HoKa Project, as well as books and various instructional materials on tourism vocational skills. The exhibition aimed to disseminate information and highlight opportunities for skills development available to workers engaged in the informal economy within the tourism sector.

Dr. Juab Ratana also delivered a presentation on the draft seven vocational skills training programmes designed for informal economy workers. These programmes have been developed through collaboration between the Department of Tourism Vocational Skills Training, the International Business Institute, and the Skills Development Fund (SDF). The seven programmes include:

1. Hospitality Skills for Informal Economy Entrepreneurs
2. Front Office Skills
3. Cook/Chef Skills
4. Barista Skills
5. Housekeeping Skills
6. Food and Beverage Service Skills; and
7. Leadership Skills

The seven training programmes have been developed for pilot implementation in four target areas: Phnom Penh Capital, Kampong Thom Province, Kampot Province, and Siem Reap Province. They focus on strengthening vocational competencies, improving service quality, and expanding access to employment and sustainable income-generating opportunities for workers engaged in the informal economy.

Through these initiatives, the Ministry of Tourism seeks to strengthen the capacity and professionalism of informal economy workers in the tourism sector, thereby contributing to improved tourism service standards, enhanced livelihoods, and sustainable socio-economic development
in Cambodia.


Address

Ministry Of Tourism Of Cambodia
Cambodia

Alerts

Be the first to know and let us send you an email when NCTP : National Committee for Tourism Professionals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NCTP : National Committee for Tourism Professionals:

Shortcuts

Share