21/06/2023
[English Below]
🔗 សេចក្តីប្រកាសព័ត៌មានស្តីពីការទទួលស្គាល់ជាផ្លូវការ នៃការប្រើប្រាស់លេខសម្គាល់ប្លុកឆេន (Chain ID) ទី ៩៥ របស់ CamDL (Cambodia Distributed Ledger) ពីអ្នកគ្រប់គ្រងលេខសម្គាល់ (ChainList) របស់បណ្តាញប្លុកឆេន Ethereum។
គំនិតបង្កើតលេខសម្គាល់ប្លុកឆេននេះត្រូវបានផ្តួចផ្តើមឡើងដោយលោក Vitalik Buterin ដែលជាស្ថាបនិក Ethereum នៅក្នុងការស្នើ EIP ១៥៥ (Ethereum Improvement Proposal 155) កាលពីឆ្នាំ ២០១៦ ។ ការស្នើនេះត្រូវបានបង្កើតឡើង ដើម្បីការពារការវាយប្រហារដោយការយកប្រតិបត្តិការនៅលើប្រព័ន្ធប្លុកឆេនមួយ ទៅប្រើប្រាស់ម្តងទៀតនៅក្នុងប្រព័ន្ធប្លុកឆេនដទៃមួយទៀត (Replay Attack) ។ បន្ទាប់ពីការស្នើនេះត្រូវបានអនុម័ត, គ្រប់ប្រព័ន្ធប្លុកឆេនដែលកំពុងប្រើប្រាស់ EVM (Ethereum Virtual Machine) តម្រូវអោយមាននូវលេខសម្គាល់ខុសៗគ្នាដើម្បីការពារការវាយប្រហារប្រភេទនេះ។
CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលប្រើប្រាស់ EVM ហើយបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជននូវថ្នាលប្លុកឆេនមួយសម្រាប់សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធី Web 3.0, កម្មវិធីដែលប្រតិបត្តិការដោយវិមជ្ឈការ (Decentralized Application - DApp) និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance - DeFi) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ នៅក្នុងសង្គម-សេដ្ឋកិច្ច។
🔗 Announcement on official recognition of CamDL (Cambodia Distributed Ledger) on the usage of chain ID 95 by Ethereum (ChainList).
The idea of chain ID is proposed by Vitalik Buterin (founder of Ethereum) in EIP 155 (Ethereum Improvement Proposal 155) in 2016. This proposal is created to prevent attackers from bringing transactions from an Ethereum-compatible network and replaying it on another network (Replay Attack). After this proposal was finalized, all EVM (Ethereum Virtual Machine) compatible networks are required to use a different chain ID to prevent such attacks.
CamDL is a hybrid permission EVM compatible blockchain network that aims to provide the public with the platform to test, experiment, learn, and develop Web 3.0 applications, decentralized applications (DApp), and decentralized finance (DeFi) to solve everyday challenges in socio-economics.