សាខាពន្ធដារខេត្តបាត់ដំបង

សាខាពន្ធដារខេត្តបាត់ដំបង Welcome all Taxpayer

សេចក្ដីណែនាំ ស្តីពី ការផ្គត់ផ្គង់មិនជាប់អាករចំពោះសេវាខាងទន្តសាស្រ្ត
21/08/2026

សេចក្ដីណែនាំ ស្តីពី ការផ្គត់ផ្គង់មិនជាប់អាករចំពោះសេវាខាងទន្តសាស្រ្ត

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពន្ធលើប្រាក់បៀវត្ស ...
13/08/2026

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពន្ធលើប្រាក់បៀវត្ស និងប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ(E-Payment)។

សូម លោក លោកស្រី ដែលជាម្ចាស់សហគ្រាស រឺតំណាងម្ចាស់សហគ្រាស ដែលមានបំណងចូលរួមសិក្ខាសាលា សូមចុះចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយះតំណរភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSf6C52PaBMlwVXiCg5v4JlpujDrFSwl6e4gTWtGIJIsVGOVIg/viewform ដោយឥតគិតថ្លៃ ។
សូមអរគុណ

ថ្ងៃអង្គារ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០បាត់ដំបង​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦_____សាខាពន្ធដារខេត្តបាត់ដំបង ប...
11/08/2026

ថ្ងៃអង្គារ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
បាត់ដំបង​ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
_____

សាខាពន្ធដារខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងរយៈពេល៧ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់សាខាពន្ធដារខេត្តបាត់ដំបង​ នៅសាលប្រជុំ​នៃសាខាពន្ធដារខេត្តបាត់ដំបង​ ។

នៅថ្ងៃព្រហស្បតិ៏ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០បាត់ដំបង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦__________សាខាពន្ធដារខេត្...
23/07/2026

នៅថ្ងៃព្រហស្បតិ៏ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
បាត់ដំបង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
__________

សាខាពន្ធដារខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ(GDT Taxpayer App) និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច(Pre-Filing) ជូនអ្នកតំណាង និងម្ចាស់សហគ្រាស ជាអ្នកជាប់ពន្ធតូច ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី បទប្បញ្ញត្តិ នីតិវិធីការងារគ្រប់គ្រងប្រមូលបំណុលពន្ធដារ ការដោះស្រាយបណ្តឹងតវ៉ា...
21/07/2026

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី បទប្បញ្ញត្តិ នីតិវិធីការងារគ្រប់គ្រងប្រមូលបំណុលពន្ធដារ ការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងកម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិកពន្ធដារ។

សូម លោក លោកស្រី ដែលជាម្ចាស់សហគ្រាស រឺតំណាងម្ចាស់សហគ្រាស ដែលមានបំណងចូលរួមសិក្ខាសាលា សូមចុះចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយះតំណរភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSeAXuzhIBFrmeVncWkP8yj4DOdkX68gMUfeGb85uTIwBy7BRQ/viewform ដោយឥតគិតថ្លៃ ។
សូមអរគុណ

ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០បាត់ដំបង​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦_________សាខាពន្ធដារខេត្តបាត់ដំ...
17/07/2026

ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
បាត់ដំបង​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
_________

សាខាពន្ធដារខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងរយៈពេល៦ខែ ឆ្នាំ២០២៦ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់សាខាពន្ធដារខេត្តបាត់ដំបង​ នៅសាលប្រជុំ​នៃសាខាពន្ធដារខេត្តបាត់ដំបង​ ។

12/07/2026
សេចក្ដីណែនាំ ស្ដីពី ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ
01/07/2026

សេចក្ដីណែនាំ ស្ដីពី ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាខាពន្ធដារខេត្តបាត់ដំបង សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម ...
17/06/2026

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាខាពន្ធដារខេត្តបាត់ដំបង សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា។

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធកាត់ទុកទូទៅ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ...
16/06/2026

សេចក្តីជូនដំណឹង សិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធកាត់ទុកទូទៅ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce )តាមប្រព័ន្ធអនឡាញ របស់សាខាពន្ធដារខេត្តបាត់ដំបង។

សូម លោក លោកស្រី ដែលជាម្ចាស់សហគ្រាស រឺតំណាងម្ចាស់សហគ្រាស ដែលមានបំណងចូលរួមសិក្ខាសាលា សូមចុះចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយះតំណរភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSfUv7F7w3rIeFJAfiF_fy_vECnyRFO-PvbmZzWGbsPerMaElQ/viewform រឺស្កេន QR កូដក្នុងលិខិតអញ្ជើញ ដោយឥតគិតថ្លៃ ត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ សូមអរគុណ

Address

Battambang
Battambang

Opening Hours

Monday 08:00 - 16:45
Tuesday 08:00 - 16:45
Wednesday 08:00 - 16:45
Thursday 08:00 - 16:45
Friday 08:00 - 16:45

Telephone

053 953 963

Alerts

Be the first to know and let us send you an email when សាខាពន្ធដារខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាខាពន្ធដារខេត្តបាត់ដំបង:

Shortcuts

Share