សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង

  • Home
  • Cambodia
  • Battambang
  • សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង, Government Organization, 526, Battambang.

នៅព្រឹកថ្ងៃពុធ ទី២  ខែកញ្ញា ឆ្នាំ២០២៦ លោក សឿង បូរ៉ា អនុប្រធាន ស.ស.យ.ក.ស្រុកឯកភ្នំ លោក យ៉ាន់ កុសល កញ្ញា សត់ សុភា សមាជិក ស...
03/09/2026

នៅព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សឿង បូរ៉ា អនុប្រធាន ស.ស.យ.ក.ស្រុកឯកភ្នំ លោក យ៉ាន់ កុសល កញ្ញា សត់ សុភា សមាជិក ស.ស.យ.ក. ស្រុកឯកភ្នំ បានចូលរួម វគ្គសិក្ខាសាលាស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការទប់ស្កាត់ពលកម្មកុមារ ក្រោមអធិបតីភាពលោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ និងលោក លឹក ផល្លា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តំណាងលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកឯកភ្នំ ។


🌐Telegram: https://t.me/uyfcbtbnews

នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ កញ្ញា ឃន សុវណ្ណា អនុប្រធាន ស.ស.យ.ក ស្រុកបាណន់ បានដឹកនាំសមាជិក សមាជិកា នាំយកថវិកាឯកឧត្ដម...
01/09/2026

នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦
កញ្ញា ឃន សុវណ្ណា អនុប្រធាន ស.ស.យ.ក ស្រុកបាណន់ បានដឹកនាំសមាជិក សមាជិកា នាំយកថវិកាឯកឧត្ដម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ចំនួន ២០០,០០០រៀល និងលោកស្រី ធាម ចាន់ថូ ប្រធាន ស.ស.យ.ក ស្រុកបាណន់ ចំនួន​ ១០០,០០០រៀល​ ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោក សម ជាតិ អភិបាលរងស្រុកបាណន់ នៅភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


🌐Telegram: https://t.me/uyfcbtbnews

នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ធាម ចាន់ថូ អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកបាណន់ បានដឹកនាំក្រុមការ...
01/09/2026

នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦
លោកស្រី ធាម ចាន់ថូ អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកបាណន់ បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែនៅសាលាបឋមសិក្សា ពាក់ស្បែក និងនាំយកភេសជ្ជៈ និងនំក្រូសង់ ដែលជាអំណោយរបស់ឯកឧត្ដម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងសប្បុរសជន មកចែកជូនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ក្នុងភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង


🌐Telegram: https://t.me/uyfcbtbnews

នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារស.ស.យ.ក.ឃុំតាតោក បានចូលរួម និងនាំយកអំណោយរបស់ព្រះតេជគុណ ព្រះគ្រូ ណុប កុសល ...
30/08/2026

នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារស.ស.យ.ក.ឃុំតាតោក បានចូលរួម និងនាំយកអំណោយរបស់ព្រះតេជគុណ ព្រះគ្រូ ណុប កុសល ចៅអធិការវត្តអូរតាទៀកជូនអ៊ុំពូមីងដែលមានជីវភាពខ្វះខាតដែលក្នុងមួយគ្រួសារទទួលបានៈអង្ករ ២២គីឡូក្រាម ទឹកសុទ្ធ ២យួរទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ២ដប មី ១កេស ត្រីខ ១យួរ
ថវិកា ៥០,០០០៛ និងគ្រឿងទេស សម្ភារៈប្រើប្រាស់មួយចំនួន


🌐Telegram: https://t.me/uyfcbtbnews

នៅល្ងាចថ្ងៃអាទិត្យ ទី៣០  ខែសីហា ឆ្នាំ២០២៦ លោក សម កុសល្យ អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកឯកភ្នំ បាននាំយកអំណោយ ឯកឧត្តម ស រ...
30/08/2026

នៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ លោក សម កុសល្យ អនុប្រធានប្រចាំការ ស.ស.យ.ក ស្រុកឯកភ្នំ បាននាំយកអំណោយ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ចែកជូនដល់ យុវជនសមាជិក ស.ស.យ.ក ស្រុកឯកភ្នំ ដែលមានជីវភាពខ្វៈខាត និងមានម្តាយជរា នៅភូមិស្តី ឃុំព្រែកនរិន្ទ អំណោយទទួលបាន :
អង្ករ ២៥ គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ
ទឹកត្រី១យួរ ប្រេងសណ្តែក ១លីត្រ ទឹកសុទ្ធ ៥ យួរ


🌐Telegram: https://t.me/uyfcbtbnews

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ ស.ស.យ.ក.ស្រុកសំឡូត បានចូលរួម វគ្គផ្សព្វផ្សាយស្តីពី “ច្បាប់ លិខិតបទដ្ឋ...
29/08/2026

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារ ស.ស.យ.ក.ស្រុកសំឡូត បានចូលរួម វគ្គផ្សព្វផ្សាយស្តីពី “ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការទប់ស្កាត់ពលកម្មកុមារ” ដែលមានសមាសភាពពាក់ព័ន្ធចូលរួមពីស្ថាប័នពាក់ព័ន្ធនានា សរុបចំនួន ២៤រូប ស្រីចំនួន ១១រូប ។



🌐Telegram: https://t.me/uyfcbtbnews

នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ហេង ម៉េងហួត អនុប្រធាន ទទួលបន្ទុក ការងារផ្នែកអនាម័យនិង បរិស្ថាន បានដឹកនាំសមាជិក សមា...
28/08/2026

នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦
លោក ហេង ម៉េងហួត អនុប្រធាន ទទួលបន្ទុក ការងារផ្នែកអនាម័យនិង បរិស្ថាន បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ស្រុកថ្មគោលចូលរួមសហការជាមួយ រដ្ឋបាលស្រុកថ្មគោល ដេីម្បីសំអាត បរិស្ថាន តាមដងផ្លូវជាតិ និងបរិវេណរង្វង់មូលសួនថ្មគោល ដេីម្បីលេីកកម្ពស់សេដ្ឋកិច្ច និងរូបភាពសង្គម ទីក្រុងស្អាត សហគមន៍ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍


🌐Telegram: https://t.me/uyfcbtbnews

ទិដ្ឋភាព ការប្រកួតកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦ «វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» នៅសាលប្រជុំ «ក...
28/08/2026

ទិដ្ឋភាព ការប្រកួតកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦ «វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» នៅសាលប្រជុំ «ក» នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។


🌐Telegram: https://t.me/uyfcbtbnews

ពិធីបើកកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦ «វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ» ក្រោមអធិបតីភាពលោក ម៉ៅ សុប...
28/08/2026

ពិធីបើកកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦ «វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ» ក្រោមអធិបតីភាពលោក ម៉ៅ សុបុណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តបាត់ដំបង តំណាងលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាអនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តបាត់ដំបង នៅសាលប្រជុំ «ក» នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។


🌐Telegram: https://t.me/uyfcbtbnews

🎉🎉 សូមអបអរសាទរដល់ វិទ្យាល័យ កំរៀង ដែលបានទទួលជោគជ័យជំនះឡើងទៅ «វគ្គផ្ដាច់ព្រ័ត្រ» ក្នុងកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណ...
28/08/2026

🎉🎉 សូមអបអរសាទរដល់ វិទ្យាល័យ កំរៀង ដែលបានទទួលជោគជ័យជំនះឡើងទៅ «វគ្គផ្ដាច់ព្រ័ត្រ» ក្នុងកម្មវិធីជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦។


🌐Telegram: https://t.me/uyfcbtbnews

Address

526
Battambang

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share