គណបក្សជំនាន់ថ្មី/New Generation Party

គណបក្សជំនាន់ថ្មី/New Generation Party សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព
Solidarity Freedom Justice Peace
(1)

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សជំនាន់ថ្មី លើកទី១៧ ក្រោមអធិបតីភាពលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស លោក ប៉ាត មុន...
06/09/2026

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សជំនាន់ថ្មី លើកទី១៧ ក្រោមអធិបតីភាពលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ អនុប្រធានគណបក្ស នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ។

របៀបវារៈនៃកិច្ចប្រជុំ៖
១. ការអនុម័តជ្រើសរើសសមាសភាព និងទទួលតួនាទី ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការមូលនិធីគណបក្សជំនាន់ថ្មី ។
២. ផែនការនៃការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ~សង្កាត់ អាណត្តិទី៦ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ។
៣. និងការជជែកពិភាក្សា/យោបល់ផ្សេងៗ នៃបេសកកម្មការងារគណបក្សនៅចំពោះមុខ ៕

ខ្ញុំ និងថ្នាក់ដឹកនាំ ចូលរួមជាមួយក្រុមការងារគណបក្សជំនាន់ថ្មីខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សចំនួន៤ស្លាក តាមបណ្តោយផ្លូវជាតិ...
04/09/2026

ខ្ញុំ និងថ្នាក់ដឹកនាំ ចូលរួមជាមួយក្រុមការងារគណបក្សជំនាន់ថ្មីខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សចំនួន៤ស្លាក តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

គណបក្សជំនាន់ថ្មី គឺជាប៉ូលថ្មីមួយកសាងដោយបាតដៃខ្លួនឯង កើតចេញ ពីនិស្សិត~បញ្ញវន្ត ដើម្បីក្លាយខ្លួនជាអ្នកនយោបាយវ័យក្មេងនៃអង្គការនយោបាយចាត់តាំងមួយ ក្នុងសង្គមប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនពាក់ពាន់នឹងគណបក្សនយោបាយណាឡើយ ៕

លោក អ៊ុន គាលីម ប្រធាន គណៈកម្មាធិការប្រតិបត្តិគណបក្សជំនាន់ថ្មីខេត្តរតនគីរី បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅលេខាធិការដ្ឋានរៀ...
03/09/2026

លោក អ៊ុន គាលីម ប្រធាន គណៈកម្មាធិការប្រតិបត្តិគណបក្សជំនាន់ថ្មីខេត្តរតនគីរី បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី ។

លោកនី សោភ័ណ្ឌ អនុប្រធានក្រុមការងារគណបក្សជំនាន់ថ្មីខេត្តតាកែវនិងលោកហុង សុខជា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្ត ...
02/09/2026

លោកនី សោភ័ណ្ឌ អនុប្រធានក្រុមការងារគណបក្សជំនាន់ថ្មីខេត្តតាកែវ
និងលោកហុង សុខជា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្ត ជាមួយក្រុមការងារគណបក្ស បានទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងករណីប្តឹងលោកខៀវ ជ្រិន មេឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ៕

02/09/2026

លោក នី សោភ័ណ្ឌ អនុប្រធានក្រុមការងារគណបក្សជំនាន់ថ្មីខេត្តតាកែវ
និងលោកហុង សុខជា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្ត ជាមួយក្រុមការងារគណបក្ស បានទៅឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងករណីប្តឹងលោកខៀវ ជ្រិន មេឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ៕

ឆ្លងកាត់ស្រុកកំណើត ខ្ញុំក៏បានឆ្លៀតចូលរួមលើកស្លាក១ ជាមួយក្រុមការងារគណបក្សជំនាន់ថ្មី ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទា...
01/09/2026

ឆ្លងកាត់ស្រុកកំណើត ខ្ញុំក៏បានឆ្លៀតចូលរួមលើកស្លាក១ ជាមួយក្រុមការងារគណបក្សជំនាន់ថ្មី ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។
បក្សជំនាន់ថ្មី ជាក្តីសង្ឃឹមនៃអនាគតកូនប្រជាកសិករ !

នៅក្នុងជំនួបជាមួយលោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងនាមគណបក្សជំនាន់ថ្មី ខ្ញុំបានលើកឡើងពីទឡ្ហីករណ៍នៃក...
01/09/2026

នៅក្នុងជំនួបជាមួយលោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងនាមគណបក្សជំនាន់ថ្មី ខ្ញុំបានលើកឡើងពីទឡ្ហីករណ៍នៃការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជា ក្នុងការស្នើសុំឱ្យរដ្ឋាភិបាលអូស្រ្តាលី ធ្វើការពិចារណាក្នុងនាមជាអតីតសហប្រធានសន្និសីទសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ មេត្តាយកចិត្តទុកដាក់ និងការដាក់អ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៨ ឆ្នាំ២០២៨ ។

ហេតុផលនៃការស្នើសុំនេះ ពីព្រោះវាជាការបោះឆ្នោតជាតិឆ្នាំ២០២៨
ដ៏មានសារៈសំខាន់បំផុតសម្រាប់«សករាជនៃអ្នកជំនាន់ថ្មី ធ្វើការប្រកួត ប្រជែងគ្នានូវគោលនយោបាយដឹកនាំប្រទេស ដើម្បីវាសនាអនាគតប្រទេសជាតិ និងលើកស្ទួយកត្តាជីវភាពប្រជារាស្រ្ត រវាងអ្នកបន្តវេន ឬអ្នកជំនាន់ថ្មី ពីបក្សកាន់អំណាច និងមកពីបក្សក្រៅរដ្ឋាភិបាល ឬបក្សជំទាស់ (អ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី) បំណងដើម្បីចង់ឃើញការក្រកួតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន ដែលគ្មានការគាបសង្កត់ គំរាមកំហែង និងបំភិតបំភ័យ» ៕ ០១ ០៩ ២០២៦

31/08/2026

(English below)
ការប្រកួតប្រជែងផ្នែកនយោបាយពិតប្រាកដ និងលំហសង្គមស៊ីវិលដែលបើកចំហ នាំឱ្យមានអភិបាលកិច្ចកាន់តែរឹងមាំ និងលទ្ធផលកាន់តែប្រសើរ។ នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត យីប បានជួបជាមួយតំណាងគណបក្សជំនាន់ថ្មី និងបានពិភាក្សាអំពីការវិវត្តផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៧ និង ២០២៨ ខាងមុខនេះ។

—————————

Genuine political contest and open civic space leads to stronger governance and better outcomes. Ambassador Yip met representatives from the New Generation Party today and discussed political developments in Cambodia and upcoming elections in 2027 and 2028.

រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ខ្ញុំ និងលោកអនុប្រធានទាំង២ បានជួបពិភាក្សាជាមួយលោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោ...
31/08/2026

រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ខ្ញុំ និងលោកអនុប្រធានទាំង២ បានជួបពិភាក្សាជាមួយលោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip រយៈពេល១:២០នាទី ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នៃលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅនឹងការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ~សង្កាត់ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិអាណត្តិទី៨ ឆ្នាំ២០២៨ ជិតចូលមកដល់ ។

លោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip ចង់ឃើញ«ការប្រកួតប្រជែងផ្នែកនយោបាយប្រកបដោយភាពពិតប្រាកដ និងលំហស៊ីវិលដែលបើកចំហ អាចនាំឱ្យមានអភិបាលកិច្ចកាន់តែរឹងមាំ និងលទ្ធផលកាន់តែប្រសើរ» ខណៈថ្ងៃនេះ ខ្ញុំមានកិច្ចពិភាក្សាដ៏ល្អជាមួយតំណាងគណបក្សជំនាន់ថ្មី អំពីការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា និងការបោះឆ្នោតដែលនឹងមកដល់នៅឆ្នាំ២០២៧ និង ២០២៨។

Genuine political contest and open civic space leads to stronger governance and better outcomes. Good discussion today with representatives from the New Generation Party about political developments in Cambodia and upcoming elections in 2027 and 2028.

 #គណបក្សជំនាន់ថ្មី លោក នី សោភ័ណ អគ្គនាយករដ្ឋបាល និងលោក ឱ មនោរិទ្ធប្រធាននាយកដ្ឋាននិតិកម្ម និងកិច្ចការងារបោះឆ្នោត បានទៅចូល...
31/08/2026

#គណបក្សជំនាន់ថ្មី

លោក នី សោភ័ណ អគ្គនាយករដ្ឋបាល និងលោក ឱ មនោរិទ្ធប្រធាននាយកដ្ឋាននិតិកម្ម និងកិច្ចការងារបោះឆ្នោត បានទៅចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅគជប ។

Address

ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
Battambang
020100

Alerts

Be the first to know and let us send you an email when គណបក្សជំនាន់ថ្មី/New Generation Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share