អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក

អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក, Battambang.

📚 អានឈ្នះ អានឆ្នើម ផ្តើមពីអ្នក
ជាគម្រោងជំរុញអំណាន សម្រាប់យុវសិស្សជំនាន់ថ្មី ឱ្យស្រលាញ់ការអាន មានសមត្ថភាពគិតវិភាគ និងនិយាយជាសាធារណៈ។
🌟 ចាប់ផ្ដើមពីសៀវភៅមួយ… បង្កើតការផ្លាស់ប្តូរមួយ!
📖 ចែករំលែកចំណេះដឹង | ជំរុញការអភិវឌ្ឍសមត្ថភាព | បង្កើតស្មារតីអានជាទម្លាប់

02/04/2026
01/04/2026
ក្រុមមនសិការពលរដ្ឋល្អវិទ្យាល័យនេតយ៉ង់ គម្រោង អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក នឹងរៀបចំការដាក់តាងបង្ហាញនូវ សមិទ្ធផលមេដាយមាស ដ...
30/03/2026

ក្រុមមនសិការពលរដ្ឋល្អវិទ្យាល័យនេតយ៉ង់ គម្រោង អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក នឹងរៀបចំការដាក់តាងបង្ហាញនូវ សមិទ្ធផលមេដាយមាស ដែលទទួលបានជោគជ័យ ពីការប្រកួតគម្រោងឆ្នើមថ្នាក់ជាតិនៅឯរាជធានីភ្នំពេញ។ លើសពីនេះយុទ្ធនាការ "១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ" ក៏នឹងមានវត្តមាននៅក្នុងវិទ្យាល័យនេត យ៉ង់ ក្នុងពិធីពិព័រណ៍ស្នាដៃសិស្ស ឆ្នាំ២០២៦ ផងដែរដើម្បីបង្កើតជាវេទិកាជូនសិស្សានុសិស្ស និងសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។

១. កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦

២. ទីកន្លែងទទួល៖ វិទ្យាល័យនេត យ៉ង់ (ស្តង់ក្រមា មនសិការពលរដ្ឋល្អ) “ជិតវេទិកា”

៣. ពេលវេលា៖ ចាប់ពីម៉ោង ៧:០០នាទីព្រឹកតទៅ។(រយៈពេលមួយថ្ងៃតែប៉ុណ្ណោះ)

៤. ខ្លឹមសារ៖ សរសេរសារជូនពរ និងផ្ញើក្ដីនឹករលឹក ជូនដល់វីរកងកម្លាំងជួរមុខ
­
៥. បណ្ណជូនពរ៖ យើងនឹងធ្វើការចែកជូនដោយឥតគិតថ្លៃ

រាល់ការជាវក្រមាពីស្តង់យើងខ្ញុំ នឹងត្រូវបានបញ្ជូនទៅកាន់វីរកងកម្លាំងជួរមុខ រួមជាមួយសារសំណេរជូនពររបស់អ្នក។

លើសពីនៅពុកម៉ែបងប្អូនក៏អាចចូលរួមបរិច្ចាគក្រមាខ្មែរ៖ គ្រប់ទំហំ, គ្រប់ពណ៌ ទៅកាន់វីរកងទ័ពនៅស្តង់របស់យើងខ្ញុំ អ្នកក៏នឹងទទួលបានបណ្ណជូនពរផងដែរ។

#១ម៉ឺនក្រមានិងបណ្ណជូនពរដើម្បីវីរកងកម្លាំងជួរមុខ #អានឈ្នះអានឆ្នើមផ្តើមពីអ្នក #អំណាន #វិទ្យាល័យនេតយ៉ង់ #មនសិការពលរដ្ឋល្អ #ពិព័រណ៍ស្នាដៃសិស្ស

22/03/2026
20/03/2026
14/01/2026
24/12/2025

សូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នា🙏🏻

16/12/2025

នេះគឺជាវីដេអូនៃទិដ្ឋភាព ក្លឹបមនសិការពលរដ្ឋល្អ នៃវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង បានចូលរួមអុំអំបុកស្រូវថ្មី ជូនដល់កងទ័ពជួរមុខ ប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនទៅកាន់ក្រុមគ្រួសារជនភៀសសឹកស្ថិតនៅតាមបណ្ដោយព្រំដែន តាមរយៈការចូលរួមជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង។

#មនសិការពលរដ្ឋល្អ #អានឈ្នះអានឆ្នើមផ្តើមពីអ្នក #កម្ពុជាក្នុងបេះដូងខ្ញុំ #បុព្វតាចំការស្វាយ #វិទ្យាល័យនេតយ៉ង់ #អំណាន #អំណានជាអំណាច

Address

Battambang

Website

Alerts

Be the first to know and let us send you an email when អានឈ្នះ អានឆ្នើម ផ្ដើមពីអ្នក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share